លោក ជា សុ​ផា​រ៉ា​ថា ​គ្មាន​ការ​ដាក់​ឈ្មោះ​ឆ្នេរ​សម្តេច​តេ​ជោ​ហ៊ុន សែន នៅ​ឆ្នេរ​អូ​ឈើទាល​ទេ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម​ និង​ សំណង់ លោក ជា សុ​ផា​រ៉ា បាន​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) បង្ហោះ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ២០១៦​​ដោយ​បញ្ជាក់​ថា «​គណៈ​ក​មា្ម​ធិ​ការ​ជាតិ​គ្រប់គ្រង​ និង ​អភិវឌ្ឍន៍​ឆេ្ន​រ​សមុទ្រ​កម្ពុជា សូម​ជូន​ព័ត៌មាន​ដល់​សាធារណជន​បាន​ជ្រាប​ថា ​គា្ម​ន​ការ​ដាក់​ឈ្មោះ ឆេ្នរស​មេ្ត​ច​តេ​ជោ ​ហ៊ុន សែន​ នៅ​ឆេ្ន​រ​អូរ​ឈើទាល​ទេ​»​ ។

ការ​លើក​ឡើង​របស់​លោក ជា សុ​ផា​រ៉ា ដោយ​ស្រង់សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈ​ក​មា្ម​ធិ​ការ​ជាតិ​គ្រប់គ្រង ​និង ​អភិវឌ្ឍន៍​ឆេ្ន​រ​សមុទ្រ​កម្ពុជា​មក​បញ្ជាក់​បន្ថែម​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ខាងលើ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​រិះគន់​ផង​ និង ​ពេញចិត្ត​ផង​នៅ​តាម Facebook ជុំវិញ​ព័ត៌មាន​ថា​ មានការ​ផ្លាស់​ប្តូរ​ឈ្មោះ​ឆ្នេរ​អូរ​ឈើទាល​ទៅ​ជា​ឆ្នេរ​សម្តេច​តេ​ជោ ហ៊ុន សែន ៕