ឈឺចង្កេះ​ក្នុងពេល​មាន​ផ្ទៃពោះ គួរ​ធ្វើ​ម៉េច​ទើប​ល្អ​?

ឈឺចង្កេះ​ក្នុងពេល​មាន​ផ្ទៃពោះ គួរ​ធ្វើ​ម៉េច​ទើប​ល្អ​?


ឈឺចង្កេះ​ក្នុងពេល​មាន​ផ្ទៃពោះ គួរ​ធ្វើ​ម៉េច​ទើប​ល្អ​?

​មាន​ប្អូនស្រី​ម្នាក់​បាន ផ្ញើរ​សារ​ក្នុង Facebook មកកាន់​ទំព័រ Facebook Page ខ្ញុំ​ថា គាត់​មាន​បញ្ហា​ឈឺចង្កេះ​ខ្លាំងណាស់ ក្នុងពេល​មាន​ផ្ទៃពោះ ជាពិសេស នៅពេល​ពោះ​គាត់​កាន់តែ​ធំ កាន់តែ​ឈឺ​ខ្លាំង​។ ដូច្នេះ​ហើយ​ខ្ញុំ​ក៏​ឈ្លាត​ឱកាស​នេះ ជួយ​ដោះស្រាយ​បញ្ហា​ឲ្យ​គាត់ និង​ផ្តល់​ជា​ចំណេះដឹង​បន្ថែម ដល់​បងប្អូន​ខ្មែរ​យើង​តែ​ម្តង​ទៅ​។

​មាន​ជម្រើស​ច្រើនណាស់ ដែល​អ្នក​អាច​ធ្វើបាន ដើម្បី​ព្យាបាល​បញ្ហា​ឈឺ​ខ្នង និង​ចង្កេះ ក្នុងពេល​មាន​ផ្ទៃពោះ ដោយ​មិនបាច់​ប្រើ​ថ្នាំ​។

ស្អំ​ទឹកកក ឬ​ទឹ​កក្តៅ​
ទាំង​របស់​ក្តៅ និង​ត្រជាក់ អាច​ប្រើ​ទៅតាម​ចំណង់​ចំណូលចិត្ត​ផ្ទាល់ខ្លួន​បាន​។ មូលហេតុ​ដែល​យើង​ប្រើប្រាស់​របស់​ទាំងពីរ​នេះ គឺ​ដើម្បី​សម្រួល​ដល់​អារម្មណ៍​ឈឺចាប់​។ ការ​ចូល​ក្នុង​បន្ទប់​សូ​ណា ឬ​ស្ទី​មរយៈពេល​ខ្លី ក៏​អាច​ជួយ​សម្រួល​ដល់​ការឈឺ​ខ្នង​ដែរ ប៉ុន្តែ រឿង​នេះ​ត្រូវបាន​ហាមប្រាម នៅ​ពេល​ស្ត្រី​ឈាន​ដល់​ត្រីមាស​ចុងក្រោយ នៃ​ការ​មាន​ផ្ទៃពោះ ព្រោះ​វា​អាច​ប្រឈម​ខ្ពស់ នឹង​ការ​សម្រាល​មុន​កំណត់​។​

ហាត់ប្រាណ​
ការ​ហាត់ប្រាណ អាច​ជួយ​ពង្រឹង​ដល់​សាច់ដុំ​ខ្នង​បាន​។ ការ​ហាត់ប្រាណ​មួយ​ចំនួន អាច​ជា​ការលើក​របស់​ដែល​តិចជាង ៥ គីឡូក្រាម​ដែរ​។ ស្ត្រី​មាន​ផ្ទៃពោះ ច្រើន​តែ​ត្រូវបាន​ណែនាំ ឲ្យ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ខាង​ធ្វើ​ចលនា មុន​ពេល​ធ្វើការ​ហាត់ប្រាណ​គ្រប់​ប្រភេទ​។

ប្រការ​ដែល​ត្រូវ​ចៀសវាង​
អ្វី​ដែល​សំខាន់​ដែរ​នោះ​គឺថា គួរតែ​ចៀសវាង​ការ​អោន​ក្បាលទាប​ជាង​ចង្កេះ​។ អ្នក​គួរតែ​ចៀសវាង​ការ​ឈរ​យូរ ឬ​អង្គុយ​យូរ​។ កុំ​ពាក់​ស្បែកជើង​កែង​ខ្ពស់ និង​គេង​ផ្ងារ​។ ចូរ​ព្យាយាម​គេង​ចំហៀង ដោយ​បត់​ជង្គត់​។​

ពាក់​ខ្សែក្រវាត់​ស្ត្រី​មាន​ផ្ទៃពោះ​
ស្ត្រី​មាន​ផ្ទៃពោះ​មួយចំនួន ប្រហែលជា​យល់​ថា របស់​មួយ​នេះ​មាន​ប្រយោជន៍​ណាស់ សម្រាប់​ពួកគេ​។ យ៉ាងណាមិញ ខ្សែក្រវាត់​បែបនេះ​ច្រើន​តែ​ត្រូវបាន​ប្រើប្រាស់ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ក្នុង​ត្រីមាស​ទី​ពីរ និង​ទី​បី​តែម្តង​។

រៀបរៀង​ដោយ​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។