ឆ្នាំ​២០១៧​ក្បាច់​គុន​បុរាណ​បី​រួម​១​នឹង​ដាក់​ឲ្យ​កងទ័ព​ហ្វឹក​ហាត់​ជា​ផ្លូវ​ការ

ភ្នំពេញ៖ ក្បាច់គុនបុរាណខ្មែរចំនួន៣ មានប្រដាល់បូរាណខ្មែរ ល្បុក្កតោ និងយុទ្ធក្រមខម ត្រូវបានសំយោគបញ្ចូលគ្នាដើម្បីឲ្យក្លាយជាក្បាច់គុនផ្លូវការមួយ និងត្រូវដាក់ឲ្យកងយោធពលខេមរភូមិន្ទហ្វឹកហាត់ នៅឆ្នាំ២០១៧ខាងមុខនេះជាផ្លូវការ។
ថ្លែងនៅក្នុងពិធី ចុះអនុស្សារណៈយោគយល់គ្នារវាងគណៈកម្មការរៀបចំក្បាច់គុន នៃកង យោធពលខេមរៈភូមិន្ទ និងសហព័ន្ធកីឡាគុនល្បុក្កតោ គុនខ្មែរ និងយុទ្ទក្រមខម នៅរសៀលថ្ងៃទី២២ខែមិថុនា ឆ្នាំ២០១៦ នៅ NOCC ឯកឧត្តម ហ៊ុន ម៉ាណែត បញ្ជាក់ថាផ្នែកសំខាន់ៗនៃក្បាច់គុនទាំង៣ខាងលើនឹងត្រូវសំយោគបញ្ចូលគ្នា ហើយឆ្នាំ២០១៧ខាងមុខក្បាច់គុននេះនឹងត្រូវដាក់ឲ្យកងយោធពលខេមរភូមិន្ទហ្វឹកហាត់តែម្ដង។
ឯកឧត្ដមបន្ថែមថា គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ ដើម្បីផ្សព្វផ្សាយពីក្បាច់គុនខ្មែរ ឲ្យកាន់តែទូលំទូលាយនិងបំផុសស្មារតីប្រជាពលរដ្ឋខ្មែរគ្រប់រូបឲ្យចូលរួម ថែរក្សានិងចេះអភិរក្សក្បាច់គុនដែលជាអត្តសញ្ញាណរបស់ប្រទេសយើងទាំងមូល។
ឯកឧត្ដមបណ្ឌិត ថោង ខុន ក៏បានថ្លែងនៅក្នុងកម្មវិធីនេះដែរថា ព្រឹត្តិការណ៍នេះចាត់ទុកជាប្រវត្តិសាស្ត្រ និងជាសក្ខីភាព នៃដំណើរការកសាងសមត្ថភាពបន្ថែមចំពោះខឿនការពារជាតិ និងជំរុញឲ្យយុទ្ធគុនខ្មែរដែលជាក្បាច់គុនអត្តសញ្ញាណវប្បធម៌ជាតិឆ្ពោះទៅរកការរីកចម្រើនរឹងមាំចាក់គ្រឹះក្នុងសង្គមខ្មែរគ្រប់មជ្ឈដ្ឋានទាំងថ្នាក់ជាតិ និងអន្តរជាតិ។

ឯកឧត្ដមក៏បានអំពាវនាវសហព័ន្ធកីឡាគុនទាំងបីប្រភេទ ដែលជាសមាជិកពេញសិទិ្ធរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ត្រូវខិតខំយកចិត្តទុកដាក់ ប្រឹងប្រែងយកអស់លទ្ធភាព និងសមត្ថភាពបំពេញបេសកកម្មរួមគ្នា នេះឲ្យទទួលបានជោគជ័យ ហើយបន្តពង្រឹង និងពង្រីកក្បាច់គុនព្រលឹងអត្តសញ្ញាណជាតិវប្បធម៌ជាតិ ឲ្យកាន់តែរីកចម្រើនល្បីល្បាញទាំងក្នុង និងក្រៅប្រទេស៕

ឆ្នាំ​២០១៧​ក្បាច់​គុន​បុរាណ​បី​រួម​១​នឹង​ដាក់​ឲ្យ​កងទ័ព​ហ្វឹក​ហាត់​ជា​ផ្លូវ​ការ ឆ្នាំ​២០១៧​ក្បាច់​គុន​បុរាណ​បី​រួម​១​នឹង​ដាក់​ឲ្យ​កងទ័ព​ហ្វឹក​ហាត់​ជា​ផ្លូវ​ការ ឆ្នាំ​២០១៧​ក្បាច់​គុន​បុរាណ​បី​រួម​១​នឹង​ដាក់​ឲ្យ​កងទ័ព​ហ្វឹក​ហាត់​ជា​ផ្លូវ​ការ ឆ្នាំ​២០១៧​ក្បាច់​គុន​បុរាណ​បី​រួម​១​នឹង​ដាក់​ឲ្យ​កងទ័ព​ហ្វឹក​ហាត់​ជា​ផ្លូវ​ការ

ប្រភព៖ kqube

  • ឆ្នាំ​២០១៧​ក្បាច់​គុន​បុរាណ​បី​រួម​១​នឹង​ដាក់​ឲ្យ​កងទ័ព​ហ្វឹក​ហាត់​ជា​ផ្លូវ​ការ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/23  Category:កំសាន្ត
Tags: