មុន​ពេល​ឡើង​កាន់​តំណែង​នៅ​សប្ដាហ៍​ក្រោយ​ សម្លាប់​ឈ្មួញ​ថ្នាំ​ញៀន​ជាង​៤០​នាក់​

ប្រធានាធិបតីថ្មីរបស់ប្រទេស ហ្វីលីពីន ធ្លាប់បានសន្យាផ្ដល់រង្វាន់ជាប្រាក់ រហូតដល់ប្រគល់មេដាយដល់អ្នកដែលបានសម្លាប់ឈ្មួញថ្នាំញៀនទាំងឡាយណាដែលមិនព្រមប្រគល់ខ្លួនឲ្យប៉ូលិសចាប់ ។
លោក រ៉ូទ្រីកូ ឌូតឺតេ (Rodrigo Duterte) នឹងឡើងកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃទី ៣០ ខែនេះ ប៉ុន្តែប៉ូលិសបានបាញ់សម្លាប់ឈ្មួញថ្នាំញៀនជាង ៤០ នាក់ ដោយសារអ្នកទាំងនោះមិនព្រមប្រគល់ខ្លួនឲ្យចាប់តាមសម្រួល ។ អធិការប៉ូលិសថែមទាំងបញ្ជាក់ថា នេះទើបតែចាប់ផ្ដើមប៉ុណ្ណោះ ។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន ធ្លាប់រិះគន់លោក ឌូតឺតេ ថាជាមនុស្សបំពានច្បាប់ ដោយកាត់ទោសប្រហារជីវិតមនុស្សក្រៅប្រព័ន្ធតុលាការ ។
លោក រ៉ូទ្រីកូ ឌូតឺតេ ធ្លាប់កាន់តំណែងជាអភិបាលក្រុង ដាវ៉ាវ (Davao) ២២ ឆ្នាំ ជាកន្លែងដែលលោកបង្កើតក្រុមប្រដាប់អាវុធមួយឈ្មោះថា ឆ្នាំមរណ ហើយក្រុមនេះបានសម្លាប់មនុស្សដែលសង្ស័យថាជាឈ្មួញថ្នាំញៀនជាង១៤០០នាក់ ។ ក្នុងអំឡុងការឃោសនាបោះឆ្នោត លោក ឌូតឺតេ សន្យាថានឹងធ្វើឲ្យសាកសពឈ្មួញថ្នាំញៀននៅរាយប៉ាយពាសពេញជ្រោយទីក្រុង ម៉ានីល ។

ចំណែកអ្នកវិភាគជឿថា ហ្វីលីពីន អាចជួបនឹងបញ្ហាដូចទៅនឹងប្រទេស ថៃ ក្រោមរបបលោក ថាក់ស៊ីន សីណាវ៉ាត្រា ជាអ្នកដែលបានដាក់ចេញនូវសង្គ្រាមប្រឆាំងថ្នាំញៀន ធ្វើឲ្យមានមនុស្សស្លាប់ ២៨១៩ នាក់ ក្នុងរយៈពេលត្រឹមតែ ៣ ខែ ដោយពុំមានដីកាចាប់ខ្លួន ក្នុងនោះសាកសពមនុស្សជាង ៣០០ នាក់ ត្រូវបានគេរកឃើញនៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ ពួកគេភាគច្រើនជាជនជាតិភាគតិច ដែលត្រូវបានសម្លាប់ដោយប៉ូលិសក្រោមការបង្ក្រាបឈ្មួញថ្នាំញៀន៕

មុន​ពេល​ឡើង​កាន់​តំណែង​នៅ​សប្ដាហ៍​ក្រោយ​ សម្លាប់​ឈ្មួញ​ថ្នាំ​ញៀន​ជាង​៤០​នាក់​ មុន​ពេល​ឡើង​កាន់​តំណែង​នៅ​សប្ដាហ៍​ក្រោយ​ សម្លាប់​ឈ្មួញ​ថ្នាំ​ញៀន​ជាង​៤០​នាក់​

ប្រភព៖ kqube

  • មុន​ពេល​ឡើង​កាន់​តំណែង​នៅ​សប្ដាហ៍​ក្រោយ​ សម្លាប់​ឈ្មួញ​ថ្នាំ​ញៀន​ជាង​៤០​នាក់​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/23  Category:កំសាន្ត
Tags: