ក្រសួង​សុខាភិបាល​បក​អាក្រាត​ជន​ខិលខូច​ពីរ​នាក់​ពី​បទ​ក្លែង​បន្លំ

ភ្នំពេញ៖ ខុទ្ទកាល័យរបស់ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹង ដោយបានបង្ហាញវត្តមានជនខិលខូចចំនួនពីរនាក់ ដែលមានឈ្មោះ ឡេង ទូរស័ព្ទលេខ ០៩៦ ៩៦ ១៦ ៣០៩ និងទីពីរឈ្មោះ ម៉េង ទូរស័ព្ទលេខ ០៨៨ ៥៨ ៥៣ ៧១៣  បានក្លែងបន្លំអត្តសញ្ញាណថា ជាអ្នករត់ការ បម្រើនៅខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងសុខាភិបាល។
ខុទ្ទកាល័យរបស់ក្រសួងបានអំពាវនាវ ឲ្យសាធារណៈជនទាំងអស់ បើឃើញជនទាំងពីរនេះទៅធ្វើទំនាក់ទំនង ត្រូវប្តឹងទៅសមត្ថកិច្ចជាបន្ទាន់ដើម្បី ចាត់ការតាមផ្លូវច្បាប់។ នេះបើយោងតាមការចុះផ្សាយក្នុងទំព័រហ្វេសប៊ុករបស់ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ នេះ៕
ប្រភព៖ kqube

  • ក្រសួង​សុខាភិបាល​បក​អាក្រាត​ជន​ខិលខូច​ពីរ​នាក់​ពី​បទ​ក្លែង​បន្លំ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/23  Category:កំសាន្ត
Tags: