EDC ប្រកាស​ផ្អាក​អគ្គិសនី​នៅ​តំបន់​មួយ​ចំនួន​ពី​ថ្ងៃ​នេះ ដល់​ថ្ងៃ​ទី​២៦

ចាប់ពីថ្ងៃព្រហស្បតិ៍នេះ រហូតដល់ថ្ងៃអាទិត្យទី២៦ តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញនឹងត្រូវផ្អាកការផ្គត់ផ្គង់ អគ្គិសនីបណ្ដោះអាសន្ន ក្នុងរយៈពេល៨ម៉ោង ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្ដូរ តម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ។

ថ្ងៃព្រហស្បតិ៍ទី២៣ ពីម៉ោង៩ព្រឹក ដល់ម៉ោង៥រសៀល នឹងផ្អាកនៅ៖
១. តំបន់ភ្លើងលេខ ប.ត331 ស្ថិតនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក
២. តំបន់ភ្លើងលេខ P510 P769 ស្ថិតនៅក្នុងសង្កាត់វឌ្ឍនៈភាព ក្រុងតាខ្មៅ ខេត្តកណ្ដាល
៣. តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិព្រែកតាឡុង ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ

ថ្ងៃសុក្រ ទី២៤ ពីម៉ោង៩ព្រឹក ដល់ម៉ោង៥រសៀល នឹងផ្អាកនៅ៖
១. តំបន់ភ្លើងលេខ ប.ត331 ស្ថិតនៅសង្កាត់ទឹកល្អក់ ខណ្ឌទួលគោក
២. តំបន់ភ្លើងលេខ ប.ត.407 ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្ដាល
៣. តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិត្រពាំងទួល ភូមិកំបូល ភូមិតាភេម ភូមិសាឡុង ភូមិតាកេរ្តិ៍ ភូមិត្រឹប ភូមិជំទាវម៉ៅ ភូមិអំពិល ភូមិព្រៃកុដិ ភូមិតាសេក ក្នុងសង្កាត់កំបូល ភូមិស្នោរកើត ភូមិតាពួងភូមិផ្លាំង ភូមិតាអិន ភូមិរំដួល ភូមិព្រៃក្រាយ ភូមិព្រៃឈូក ក្នុងសង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ
៤. តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤១ ចាប់ពីឃុំត្រពាំងគង រហូតដល់ឃុំរលាំងគ្រឿល ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ថ្ងៃសៅរ៍ ទី២៥ ពីម៉ោង៩ព្រឹក ដល់ម៉ោង៥រសៀល នឹងផ្អាកនៅ៖
១. តំបន់ភ្លើងលេខ ប.ត.739 ស្ថិតនៅក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ
២. តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិទួលសង្កែ ក្នុងសង្កាត់ទួលសង្កែ ភូមិក្រោលគោ ភូមិបឹងឈូក ភូមិស្ពានខ្ពស់ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ
៣. តំបន់ភ្លើងមួយចំនួនដែលតាមបណ្ដោយផ្លូវជើងឯក ចាប់ពីភូមិសំបួរ ក្នុងសង្កាត់ដង្កោ រហូតដល់ភូមិព្រែកថ្លឹង ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ

ថ្ងៃអាទិត្យ ទី២៦ នឹងផ្អាកពីម៉ោង៩ព្រឹក ដល់៥រសៀលនឹងផ្អាកនៅ៖
១. តំបន់ភ្លើងលេខ OP005 ប.ត.311 ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក
២.តំបន់ភ្លើងលេខ PT244 ប.ត.823 P1468 ស្ថិតនៅភូមិមិត្តភាព ភូមិបឹងស្រឡាង ភូមិឃ្លាំងសាំង ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ
៣. តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅ ភូមិត្រពាំងឈូក ភូមិស្លែករលើង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភូមិគោកចំបក់ ភូមិត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

EDC ប្រកាស​ផ្អាក​អគ្គិសនី​នៅ​តំបន់​មួយ​ចំនួន​ពី​ថ្ងៃ​នេះ ដល់​ថ្ងៃ​ទី​២៦

ប្រភព៖ sabay

  • EDC ប្រកាស​ផ្អាក​អគ្គិសនី​នៅ​តំបន់​មួយ​ចំនួន​ពី​ថ្ងៃ​នេះ ដល់​ថ្ងៃ​ទី​២៦已关闭评论
  • 19 views
  • Hide Sidebar
    A+
Publish on:2016/06/23  Category:កំសាន្ត
Tags: