អ្វី​ដែល​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ ពេល​មាន​ពងបែក​ក្នុង​មាត់​!

អ្វី​ដែល​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ ពេល​មាន​ពងបែក​ក្នុង​មាត់​!


អ្វី​ដែល​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ ពេល​មាន​ពងបែក​ក្នុង​មាត់​!

​បញ្ហា​ដំបៅ ឬ​ពងបែក​ក្នុង​មាត់ គឺជា​រឿង​មួយ​ដែល​កើតមាន​ជា​ញឹកញាប់ និង​មាន​ការឈឺចាប់​មែនទែន​។ វា​អាច​មាន​លក្ខណៈ​ពណ៌​ស និង​គែមៗ​ទៅ​ជា​ក្រហម ឬ​រលាក​។ ចំពោះ​ដំបៅ​វិញ អាច​នឹង​កើតឡើង​ក្នុង​ថ្ពាល់​ខាងក្នុង បបូរមាត់ ក្រោម​អណ្តាត និង​ផ្នែក​ខាងក្រោម​នៃ​មាត់​។

​ចំពោះ​ដំបៅ​ក្នុង​មាត់​តិចតួច ឃើញ​កើតមាន​ស្ទើរតែ ៨០ ភាគរយ​ទៅ​ហើយ ហើយក៏​អាច​នឹង​ជា​វិញ​ដោយ​ខ្លួនឯង​រយៈពេល​ពី ៧ ទៅ ១០ ថ្ងៃ​ដែរ​។ ចំពោះ​ដំបៅ​ក្នុង​មាត់ ដែល​មាន​លក្ខណៈ​ធំៗ ឬ​ធ្ងន់ធ្ងរ​វិញ​មាន​ត្រឹមតែ ១០ ភាគរយ​ប៉ុណ្ណោះ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ក្រៅពី​ប្រើ​ថ្នាំ​ព្យាបាល​ជាមួយ​គ្រូពេទ្យ មាន​រឿង​មួយ​ចំនួន​ដែល​អ្នក​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ​ដែរ ដើម្បី​ជំរុញ​ដល់​ភាព​ជា​សះស្បើយ និង​បំបាត់​ការឈឺចាប់​។

គួរ​ធ្វើ​

  • ​អ្នក​គួរតែ​ញ៉ាំ​ទឹក​ក្រេន​បឺរី យ៉ាងហោចណាស់ មួយ​ពែង​ក្រោយ​បាយ​រាល់ពេល​
  • ញ៉ាំ​ក្តៅ ឬ​ត្រជាក់​ដោយ​ប្រើ​ទុយោរ​បឺត​
  • ​ចូរ​ប្រើប្រាស់​ច្រាស់​ដុសធ្មេញ​ដែល​ទន់ សម្រាប់​ដុះធ្មេញ​ជា​រៀងរាល់​ព្រឹក និង​យប់​
  • ​ញ៉ាំ​របស់​ត្រជាក់​ដូចជា ការ៉េម ឬ​យ៉ា​អួរ​។

មិន​គួរ​ធ្វើ​

  • ​ចៀសវាង​ការជក់បារី និង​ញ៉ាំ​គ្រឿង​ស្រវឹង​
  • ​ចៀសវាង​អាហា​រហឹរ និង​គ្រឿ​ផ្សំ​ដែល​ហឹរ​
  • ​ចៀសវាង​ការ​ញ៉ាំ​តែ និង​កាហ្វេ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។