បន្តិចទៀត​នេះ សម្តេច ហេង សំ​រិ​ន ជួប​ឯកអគ្គរដ្ឋទូត​ស៊ុ​យ​អែ​ត

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អនុញ្ញាត​ឲ្យ​លោកស្រី Anna Haj Hultgard ឯកអគ្គរដ្ឋទូត​នៃ​ព្រះរាជាណាចក្រ​ស៊ុ​យ​អែ​ត​ប្រចាំ​កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរសម និង​ធ្វើ​សវនាការ ក្នុង​ឱកាស​ដែល​លោកស្រី​ឯកអគ្គរដ្ឋទូត​បាន​បញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា ។

តាម​គម្រោង​ជំនួប​ខាងលើ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា ២០១៦ នៅ​វិមាន​រដ្ឋសភា ៕