ស្រួល​ដែរ​ មាន​អ្នក​ប៉ះកង់​ចល័ត​ចឹង​

សម្រាប់បងប្អូនដែលមានបញ្ហារឿងម៉ូតូកង់ឡាន បែក ឬ ខូច នៅទីឆ្ងាយហើយមិនដឹងរកកន្លែងណាជួសជុលបាន ឥឡូវនេះមិនបាច់បារម្ភទៀតទេ ដោយសារតែមានអ្នកប៉ះកង់ចល័តគ្រាន់តែទូរស័ព្ទពួកគេនឹងមកជួសជុលជូន។

លោក សំអឿន អ្នកប៉ះកង់ចល័តខាងលើប្រាប់ថាមុខរបរនេះលោកទើបតែបើបានប៉ុន្មានខែប៉ុណ្ណោះ ក្នុងនោះមានអ្នកគាំទ្រគួរសម។

យ៉ាងណាមិញ អ្នកប៉ះកង់ចល័ត ប្រាប់ថាភាគច្រើនលោកទទួលជួសជួលកង់ឡានច្រើនជាងកង់ម៉ូតូ ដោយលោកលើកហេតុផលថា តម្លៃម៉ូតូមិនសូវបានថ្លៃដូចឡាន។ ទីតាំងផ្ទាល់ របស់លោក សំ អឿន នៅម្តុំវត្តមហាមន្ត្រី ចំណែកសមាជិកអ្នកជួយក្នុងមុខរបរនេះមាន ៣នាក់ ។

“ពិបាកដែរ…ព្រោះពេលខ្លះម៉ូតូត្រូវប៉ះតិចតួច បើយើងយកថ្លៃមិនកើត ហើយបើករណីម្ចាស់ឡាន ឬម៉ូតូ ខូចនៅឆ្ងាយពីកន្លែងខ្ញុំ ខ្ញុំត្រូវយកថ្លៃលើសបន្តិច ដោយតម្លៃយកប្រហែល ១០០០០រៀល ១៥០០០ ឬ ២០០០០”៕

ប្រភព៖ sabay

  • ស្រួល​ដែរ​ មាន​អ្នក​ប៉ះកង់​ចល័ត​ចឹង​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/06/23  Category:កំសាន្ត
Tags: