បុរស​​​ចិន​ម្នាក់​អះ​អាង​​ថា ទូល​ថ្ម​ដើរ​ហាត់​ប្រាណ ស្រក​​ទម្ងន់​បាន​៣០​គីឡូ

បុរសវ័យ៥៤ឆ្នាំម្នាក់ ដែលគេសង្កេតឃើញមានទូលថ្មស៊ីម៉ងត៍ពីលើក្បាលដើរហាត់ប្រាណតាមផ្លូវក្នុងខេត្ត ជីលីនប្រទេសចិន បានបង្កឲ្យសាធារណជនចិនជាច្រើនឆ្ងល់ជាខ្លាំង។

បុរស​​​ចិន​ម្នាក់​អះ​អាង​​ថា ទូល​ថ្ម​ដើរ​ហាត់​ប្រាណ ស្រក​​ទម្ងន់​បាន​៣០​គីឡូ

បើតាមសារព័ត៌មានCCTV បុរសទូលថ្មខាងលើមានឈ្មោះថា Cong Yan ហើយធ្វើបែបនោះគឺដើម្បីសម្រកទម្ងន់ឲ្យបានរាងស្លីមស្អាត។

បើតាមបុរសកម្ពស់១,៦៣ម៉ែត្ររូបនោះបានរៀបរាប់ឲ្យដឹងទៀតថា កាលពីបីឆ្នាំមុន លោកមានទម្ងន់ដល់ទៅ១១៥គីឡូក្រាម ដែលទម្ងន់នេះធ្វើឲ្យសុខភាពលោកមិនល្អប្រសើរឡើយ។ ដោយសារតែចង់ស្រកទម្ងន់ដោយពុំចាំបាច់ប្រើផលិតផលសម្រក លោក Cong បានរើសយកការហាត់ប្រាណ តែលោកបានសាកល្បងវិធីប្លែកខាងលើ។

លោក Cong បានបន្ថែមថា ពីដំបូងលោកយកថ្មស៊ីម៉ងត៍ទម្ងន់១៥គីឡូមកទូល រហូតពេលនេះលោកអាចទូលថ្មទម្ងន់៤០គ.ក.និងអាចដើរបានចម្ងាយ៣គីឡូម៉ែត្រ។ ចុងក្រោយលោកបាននិយាយថា “ជាលទ្ធផល វាមានប្រសិទ្ធភាពមែន រយៈពេលបីឆ្នាំខ្ញុំស្រកទម្ងន់ចុះមកត្រឹម៨៥ គីឡូក្រាម”៕

បុរស​​​ចិន​ម្នាក់​អះ​អាង​​ថា ទូល​ថ្ម​ដើរ​ហាត់​ប្រាណ ស្រក​​ទម្ងន់​បាន​៣០​គីឡូ

បុរស​​​ចិន​ម្នាក់​អះ​អាង​​ថា ទូល​ថ្ម​ដើរ​ហាត់​ប្រាណ ស្រក​​ទម្ងន់​បាន​៣០​គីឡូ បុរស​​​ចិន​ម្នាក់​អះ​អាង​​ថា ទូល​ថ្ម​ដើរ​ហាត់​ប្រាណ ស្រក​​ទម្ងន់​បាន​៣០​គីឡូ

ប្រភព៖ sabay

  • បុរស​​​ចិន​ម្នាក់​អះ​អាង​​ថា ទូល​ថ្ម​ដើរ​ហាត់​ប្រាណ ស្រក​​ទម្ងន់​បាន​៣០​គីឡូ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/23  Category:កំសាន្ត
Tags: