បង់ថ្លៃទឹកដោះ២ពាន់ដុល្លារដល់ពេលកំណត់ថ្ងៃរៀបការបាត់ខាងស្រីខាងប្រុសប្តឹងសមត្ថកិច្ច

ភ្នំពេញ ៖ បុរសអាយុ២៦ឆ្នាំម្នាក់ដែល មានមុខរបរជាអ្នករត់ម៉ូតូឌុបបានមកប្តឹង សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលសង្កែឲ្យអន្តរា គមន៍បន្ទាប់ពីគូដណ្តឹងរបស់ខ្លួនបានគេច ពីផ្ទះហើយមិនព្រមសងថ្លៃទឹកដោះចំនួន ២ពាន់ដុល្លារមកវិញ។

បុរសរូបនេះបានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ ទួលសង្កែនៅវេលាម៉ោង៧និង១៥នាទី ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ខណៈ គូដណ្តឹងបានគេចខ្លួនបាត់ ហើយបន្សល់ ទុកនូវម៉ូតូមួយគ្រឿងឲ្យ។ បុរសរូបនេះ បានប្រាប់សមត្ថកិច្ចថា ខ្លួនឈ្មោះអ៊ុត ឆែត អាយុ២៦ឆ្នាំ ជាអ្នករត់ម៉ូតូឌុប មានស្រុក កំណើតនៅភូមិអូរលុង ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ រីឯគូដណ្តឹងដែលគេចខ្លួន មិនព្រមរៀបការជាមួយហើយថែមទាំង

មិនសង់ថ្លៃទឹកដោះចំនួន២ពាន់ដុល្លារមក វិញនោះមានឈ្មោះ មិុច សុខខឿន អាយុ ៣១ឆ្នាំ មានមុខរបរជាអ្នកលក់សាច់គោ អាំង មានស្រុកកំណើតនៅភូមិព្រៃស្ងៀម ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។អ្នកទាំង២បានរួមរស់ជាមួយគ្នាអស់ រយៈពេល៣ខែក្នុងបន្ទប់ជួលក្នុងសង្កាត់ ទួលសង្កែ ហើយក្រោយមកគេមិនដឹងមូល ហេតុយ៉ាងដូចម្តេចបានជាខាងស្រីចុះ េចញចោលគូដណ្តឹងនោះទេ ។

បើតាមបុរសរូបនេះបានឲ្យដឹងថា គាត់ បានជួបជាមួយគូដណ្តឹងឈ្មោះសុខខឿន តាមរយៈបងណែនាំឲ្យស្គាល់ដែលពីដើម ឡើយគាត់ជាអ្នកបើកត្រាក់ទ័រនៅខេត្ត ក្រចេះ បន្ទាប់ពីជួបគ្នាក៏មានចិត្តស្រលាញ់ ហើយបានចូលស្តីដណ្តឹងតាមប្រពៃណី នៅក្នុងខែមីនា ឆ្នាំ២០១៦ និងបានកំណត់ ថ្ងៃរៀបការនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ តែរយៈពេលកន្លងមកគាត់តែងតែសួរទៅគូដណ្តឹងយើងជិតដល់ថ្ងៃរៀបការហើយ ។ លុះដល់ពេលកំណត់ថ្ងៃរៀបការស្រាប់តែនាងបានគេចចេញពីផ្ទះទៅបាត់តែម្តង ។

ប្រភពខាងលើបានឲ្យដឹងទៀតថា ការ មករួមរស់នៅជាមួយគ្នាមុនពេលរៀបការ នៅភ្នំពេញរវាងអ្នកទាំង២គឺមានមុខរបរ ខុសគ្នាតែការស្នាក់នៅពេលយប់រួមគ្នា។ បុរសរូបនេះបានបញ្ជាក់ថា ការមកដាក់ពាក្យបណ្តឹងដើម្បីឲ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍នេះ ដោយសារតែម៉ូតូទុកក្នុងផ្ទះ ជួលមិនមែនជាកម្មសិទ្ធិរបស់ខ្លួន ណាមួយ ខ្លាចគូដណ្តឹងមកប្តឹងថាខ្លួនលួច ៕

ប្រភព៖ nokorwatnews

  • បង់ថ្លៃទឹកដោះ២ពាន់ដុល្លារដល់ពេលកំណត់ថ្ងៃរៀបការបាត់ខាងស្រីខាងប្រុសប្តឹងសមត្ថកិច្ច已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/23  Category:កំសាន្ត
Tags: