យក​ដីស្រែ ៣​កន្លែង ដាក់បញ្ចាំ​ខ្ចីលុយ​គេ ៦.០០០​ដុល្លា ពេល​សង​ទាំង​ការ​ទាំង​ដើម​អស់ ១៦.៦០០​ដុល្លា​ហើយ ត្រូវគេ​ប្តឹងទៅ​តុលាការ ទាមទារ​យក​ដី​ទៀត​

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់ បានដាក់បញ្ចាំដីស្រែ ៣កន្លែង ដើម្បីខ្ចីលុយពីបុរសម្នាក់តែ ៦០០០ដុល្លា ហើយពេលសងលុយ ទាំងការទាំងដើម ក្នុងរយះពេល ៤ឆ្នាំអស់ ១៦.៦០០ដុល្លា រួចហើយ ពេលសុំយកដីស្រែមកធ្វើវិញ បែរជាម្ចាស់បំណុល ប្តឹងផ្តល់គ្នាទៅតុលាការ ដោយបុរសជា ម្ចាស់លុយប្តឹងថា ខ្លួនបានទិញដីស្រែ ទាំង ៣ប្លង់នេះ ដាច់ស្រេចអស់ហើយ ដោយសុំអោយតុលាការ ចេញដីការរក្សាការពារ សុំសិទ្ធិធ្វើស្រែ យកផលជាបណ្តោះអាសន្ន ហើយតុលា ការក៏បានយល់ព្រម និងបានប្រកាស ដីការក្សាការពារនេះ នៅព្រឹកថ្ងៃទី២២ ខែមិថុនា នៅក្នុងសាលាសង្កាត់ខ្សាម ចំពោះមុខភាគីទាំង២ ផងដែរ  ។

ចៅក្រមសាលាតំបូង ខេត្តកំពង់ឆ្នាំង លោក សុទ្ធ សំអោក បានប្រកាសដីការក្សាការពារ នេះហើយបានអានអោយទាំងអស់គ្នាស្តាប់ថា សំណុំរឿងអនុវត្តដីកា សម្រេចការពារលេខ ១២ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ចេញដោយចៅក្រមសាលាតំបូង ខេត្តកំពង់ឆ្នាំង លោក ញូង ចន្ធី បានសម្រេចចាត់ចែង ជាបណ្តោះអាសន្ន អោយម្ចាស់បំណុល ឈ្មោះ សំ សុផល  គ្រប់គ្រងអាស្រ័យផល ជាបណ្តោះអាសន្ន លើដីស្រែ៣កន្លែង ដែលកំពុងមានទំនាស់ខាងលើ និងដីការក្សាការពារនេះ មានអនុភាពអនុវត្តភ្លាមៗ ទោះបីមានបណ្តឹងតវ៉ា លើដីកាសម្រេចការពារ នេះក៏ដោយ។

នៅចំពោះមុខ ក្រុមអ្នកសារព័ត៌មាន លោកស្រី ស៊ឹម សុផុន អាយុ ៥៧ឆ្នាំ ជាស្ត្រីមេម៉ាយ ជាកូនបំណុល រស់នៅភូមិទី៤ សង្កាត់ខ្សាម បាននិយាយរៀបរាប់អោយដឹងថា នៅឆ្នាំ២០០៧ គាត់បានខ្ចីលុយលោក សំ សុផល ជាគ្រូបង្រៀនភាសាកូរ៉េ រស់នៅក្នុងសង្កាត់ជាមួយគ្នា ចំនួន៦០០០ដុល្លា ដោយបានដាក់ប្រចាំ ប្លង់ដីស្រែ ៣កន្លែង ទំហំជិត ៧០០០ម៉ែត្រការ៉េ អោយម្ចាស់ប្រាក់។ នៅក្នុងពេលខ្ចីប្រាក់នោះ លោក សំ សុផល  បានអោយគាត់ផ្តិតមេដៃ លើក្រដាស.ស ៣ទៅ៤ សន្លឹកថា ទុកធ្វើលិខិតខ្ចីលុយ តែក្រោយមកស្នាមមេដៃគាត់នោះ បែរជាមាននៅលើ លិខិតលក់ដីស្រែ ផ្តាច់ទៅវិញ ដែលលោក សំ សុផល ជាអ្នកធ្វើលក់ដីស្រែនេះដោយខ្លួនឯង ហើយគាត់មិនបាន លក់អោយឡើយ។

រយះពេលជាង ៤ឆ្នាំ គាត់បានសងប្រាក់ចំនួន ៤លើក គិតទាំងការទាំងដើម ចំនួន ១៦.៦០០ដុល្លា រួចហើយ  ហើយបានសុំយកដីស្រែ ទាំង ៣កន្លែងមកធ្វើវិញ ពេលនោះលោក សំ សុផល បានប្រាប់ថា បើចង់បានដីស្រែវិញ ត្រូវអោយប្រាក់ ១៥.០០០ដុល្លាទៀត ទើបរួចគ្នា តែគាត់មិនព្រមអោយ។ ក្រោយមកគាត់ក៏បាន ធ្វើស្រែនៅលើដីគាត់វិញ ដោយសំអាងថា បានសងលុយគេអស់ហើយ  ក្រោយមកពេលឃើញ លោក សំ សុផល បោះរបងពន្ធ័យកដីស្រែ គាត់ក៏បានរើរុះរបងនោះចោល ហើយក៏ត្រូវគេប្តឹងចោទថា ធ្វើអោយខូចខាត និងប្រើហិង្សាចូលកាន់កាប់ អចលនវត្ថុអ្នកដទៃ។

តែសំណុំរឿង ដែលត្រូវចោទប្រកាន់នេះ ត្រូវបានតុលាការ ជំនុំជំរះនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ ដោយលោក សាន សុផាន ចៅក្រមជំនុំជំរះ ផ្អែកតាមចម្លើយសាក្សី ក្នុងភូមិ និងមេភូមិ បញ្ជាក់ថា ដីស្រែទាំង ៣កន្លែងនោះ គាត់ ស៊ឹម សុផុន គ្រាន់តែបានដាក់បញ្ចាំ មិនបានលក់ផ្តាច់អោយ លោក សំ សុផល ទេទើបតុលាការ បានកាត់សេចក្តី អោយរួចផុតពីការចោទប្រកាន់។ ទោះបីតុលាការ បានទទួលស្គាល់ថា ដីស្រែទាំង៣ កន្លែងនេះ មិនបានលក់អោយឈ្មោះ សំ សុផល  ហើយក៏ដោយ ក្រោយមកបែរជាលោក ញូង ចន្ធី ចៅក្រមតុលាការខេត្ត បានចេញដីកាសម្រេចរក្សាការពារ អោយលោក សំ សុផល មានសិទ្ធិគ្រប់គ្រងអាស្រ័ យផល លើដីស្រែ របស់គាត់ទៅវិញ ទោះបីគាត់ បានដាក់ពាក្យប្តឹងជំទាស់ ហើយក៏ដោយ។ រឿងនេះលោកស្រី ស៊ឹម សុផុន  សំណូមពរ ដល់លោកអភិបាលខេត្ត តុលាការខេត្ត  ក្រសួងយុត្តិធម៌ ពិសេសសម្តេច ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ ផ្តល់យុត្តិធម៌ អោយគាត់បានដីស្រែទាំង ៣កន្លែង ខាងលើនេះ មកអាស្រ័យផងវិញ ដោយអនុគ្រោះផង ព្រោះបានសងប្រាក់ ជំពាក់គេអស់ហើយ។

ដោយឡែកលោក សំ សុផល ជាម្ចាស់ប្រាក់វិញ បានឆ្លើយបំភ្លឺចំពោះមុខ ក្រុមអ្នកសារព័ត៌មានថា លោកគឺពិតជាបានអោយឈ្មោះ ស៊ឹម សុផុន ខ្ចីប្រាក់ចំនួន ៦០០០ដុល្លា ពិតមែនដោយបានឯកភាព ស្រុះស្រួលគ្នា គិតការប្រាក់ក្នុង ១ខែ ៤២០ដុល្លា គឺគិតរយះពេល ២៤ខែ ស្មើនឹងការប្រាក់ ១០.០៨០ដុល្លា ហើយគិតទាំងការទាំងដើម សរុប ១៦.០៨០ដុល្លា  ប៉ុន្តែប្រាក់ទាំងនេះ ឈ្មោះ ស៊ឹម សុផុន មិនទាន់បានសង ត្រឡប់មកលោកនៅឡើយទេ។ ក្រោយមក ដោយគ្មានប្រាក់សង ឈ្មោះ ស៊ឹម សុផុន ក៏បានកាត់កងទូទាត់ ជាដីស្រែទាំង ៣ប្លង់នេះ នៅក្នុងលុយជំពាក់ លក់អោយលោក នៅក្នុងតម្លៃ ១៥.០០០ដុល្លា ហើយនៅពេលឈ្មោះ ស៊ឹម សុផុន ចង់បានដីស្រែវិញនោះ ទើបលោកប្រាប់ថា ត្រូវប្រគល់លុយ ១៥.០០០ដុល្លា អោយមកលោកវិញទើបលោកព្រម ប្រគល់ដីស្រែ អោយវិញផងដែរ។ ចំណែកលិខិតលក់ដីស្រែផ្តា ច់អោយលោក គឺឈ្មោះ ស៊ឹម សុផុន ពិតជាបានប្តិតមេដៃ លក់អោយលោក យ៉ាងពិតប្រាកដ ដោយមិនក្លែងក្លាយឡើយ  និងមានទាំងលិខិតផ្ទេរសិទ្ធិ កាន់កាប់ដីស្រែទាំង ៣ប្លង់ខាងលើ ចុះថ្ងៃទី០៩ ខែ០៣ ឆ្នាំ២០០៧ និងមានទាំងសាក្សី ២នាក់ដឹងឮ ជាភស្តុតាងផងដែរ។

ទាក់ទងនិងរឿងនេះដែរ លោក ឈួរ ថន ចៅសង្កាត់ខ្សាម បានបញ្ជាក់អោយដឹង ក្រោយពេលចៅក្រម ប្រកាសសម្រេចដីការក្សាការពារថា រឿងនេះលោកបានដឹងថា ឈ្មោះ ស៊ឹម សុផុន មិនបានលក់ដីស្រែ អោយឈ្មោះ សំ សុផល ទេគឺគ្រាន់តែបាន ដាក់បញ្ចាំតែប៉ុណ្ណោះ ហើយលិខិតលក់ដីស្រែផ្តាច់នោះ ដែលមាននៅដៃ លោក សំ សុផល ក៏មិនមានចុះហត្ថលេខា ទទួលស្គាល់ពី មេភូមិ ឬចៅសង្កាត់ដែរ។  ដោយឡែកពេលខ្ចីលុយគ្នា ក៏គ្មានលិខិតស្នាម អោយអាជ្ញាធរដឹងឮ ពេលសងលុយ ក៏គ្មានអ្នកណាដឹងឭ ហើយពេលប្តឹងគ្នា គឺប្តឹងទៅតុលាការតែម្តង  រឿងនេះអាជ្ញាធរ មិនដឹងថា ត្រូវជួយដោះស្រាយ យ៉ាងម៉េចកើតនោះទេ ព្រោះជាសមត្ថកិច្ចតុលាការ ទៅហើយ។

ពាក់ពន្ធ័ករណី ខាងលើនេះ មានការសន្និដ្ឋានថា ទំនងជាអ្នកមានអំណាចណាមួយ នៅពីក្រោយខ្នង ទើបបានជារឿងមួយនេះ ទើបហ្នឹងផ្ទុះឡើង ខណះដីនៅក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង កំពង់ធ្វើការអភិវឌ្ឍន៍ ហើយក៍កំពង់ត្រូវប៉ាន់ ផងដែរ តែទោះជាយ៉ាងណា អ្នកដែលបានដឹងរឿងមួយនេះ គេរងចាំមើលថា វានិងវិវឌ្ឍន៍យ៉ាងណាទៀត៕

យក​ដីស្រែ ៣​កន្លែង ដាក់បញ្ចាំ​ខ្ចីលុយ​គេ ៦.០០០​ដុល្លា ពេល​សង​ទាំង​ការ​ទាំង​ដើម​អស់ ១៦.៦០០​ដុល្លា​ហើយ ត្រូវគេ​ប្តឹងទៅ​តុលាការ ទាមទារ​យក​ដី​ទៀត​ យក​ដីស្រែ ៣​កន្លែង ដាក់បញ្ចាំ​ខ្ចីលុយ​គេ ៦.០០០​ដុល្លា ពេល​សង​ទាំង​ការ​ទាំង​ដើម​អស់ ១៦.៦០០​ដុល្លា​ហើយ ត្រូវគេ​ប្តឹងទៅ​តុលាការ ទាមទារ​យក​ដី​ទៀត​ យក​ដីស្រែ ៣​កន្លែង ដាក់បញ្ចាំ​ខ្ចីលុយ​គេ ៦.០០០​ដុល្លា ពេល​សង​ទាំង​ការ​ទាំង​ដើម​អស់ ១៦.៦០០​ដុល្លា​ហើយ ត្រូវគេ​ប្តឹងទៅ​តុលាការ ទាមទារ​យក​ដី​ទៀត​ យក​ដីស្រែ ៣​កន្លែង ដាក់បញ្ចាំ​ខ្ចីលុយ​គេ ៦.០០០​ដុល្លា ពេល​សង​ទាំង​ការ​ទាំង​ដើម​អស់ ១៦.៦០០​ដុល្លា​ហើយ ត្រូវគេ​ប្តឹងទៅ​តុលាការ ទាមទារ​យក​ដី​ទៀត​ យក​ដីស្រែ ៣​កន្លែង ដាក់បញ្ចាំ​ខ្ចីលុយ​គេ ៦.០០០​ដុល្លា ពេល​សង​ទាំង​ការ​ទាំង​ដើម​អស់ ១៦.៦០០​ដុល្លា​ហើយ ត្រូវគេ​ប្តឹងទៅ​តុលាការ ទាមទារ​យក​ដី​ទៀត​

ប្រភព៖ watphnom-news

  • យក​ដីស្រែ ៣​កន្លែង ដាក់បញ្ចាំ​ខ្ចីលុយ​គេ ៦.០០០​ដុល្លា ពេល​សង​ទាំង​ការ​ទាំង​ដើម​អស់ ១៦.៦០០​ដុល្លា​ហើយ ត្រូវគេ​ប្តឹងទៅ​តុលាការ ទាមទារ​យក​ដី​ទៀត​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/23  Category:កំសាន្ត
Tags: