ទិដ្ឋភាពកម្រឃើញ! ត្រីឆ្លាមរាប់ពាន់ក្បាល ត្រូវគេកាត់យកព្រុយលក់ ធ្វើស៊ុបឲ្យអ្នកមានទ្រព្យ ក្នុងប្រទេសចិន

ឥណ្ឌូនេស៊ី៖ ទិដ្ឋភាពដ៏គួរឲ្យភ្ញាក់ផ្អើល និងកម្របានឃើញមួយ បានបង្ហាញឲ្យឃើញ សត្វត្រីឆ្លាម រាប់ពាន់ក្បាល ងាប់គរលើគ្នា នៅក្នុងផ្សារមួយកន្លែង ក្នុងប្រទេសឥណ្ឌូនេស៊ី ខណៈកម្មករជាច្រើននាក់ កំពុងតែកាត់យកព្រុយ ត្រីឆ្លាមទាំងនោះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា សត្វត្រីឆ្លាមតូចធំ រាប់ពាន់ក្បាល ត្រូវគេថតបាន នៅឯកន្លែងដេញថ្លៃត្រី Karngsong កាលពីថ្ងៃអង្គារ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ ស្ថិតក្នុងទីក្រុង Indramayu ខេត្ត West Java ប្រទេសឥណ្ឌូនេស៊ី។ ប្រភពដដែលបានឲ្យដឹងទៀតថា ឥណ្ឌូនេស៊ី គឺជាប្រទេសមួយ ដែលនេសាទត្រីឆ្លាមច្រើនបំផុត នៅលើពិភពលោក ដោយសារតែតម្រូវការ ព្រុយត្រីឆ្លាម នៅក្នុងប្រទេសសឹង្ហបុរី ហុងកុង តៃវាន់ និងចិនដីគោក។

នៅក្នុងប្រទេសចិន ព្រុយត្រីឆ្លាម ត្រូវបានគេចាត់ទុកថា ជាអាហារដ៏ពេញនិយមមួយ ខណៈព្រុយត្រីឆ្លាម គឺជាផលិតផលត្រី ដែលមានតម្លៃថ្លៃបំផុត លើពិភពលោក ព្រោះវាជាគ្រឿងផ្សំដ៏សំខាន់ នៅក្នុងស៊ុបព្រុយត្រីឆ្លាម ដែលមានតម្លៃ រហូតដល់ទៅ ១០០ដុល្លារអាមេរិក ក្នុងមួយចានគោម។

លើសពីនេះទៅទៀត ស៊ុបព្រុយត្រីឆ្លាម គឺជាសញ្ញានៃទ្រព្យសម្បត្តិ បដិសណ្ឋារកិច្ច និងស្ថានភាព នៅក្នុងប្រទេសចិន ហើយត្រូវបានគេ ប្រើជាញឹកញាប់ នៅក្នុងឱកាសពិសេសផ្សេងៗ ដូចជា ពិធីជប់លៀង ឬអាពាហ៍ពិពាហ៍ជាដើម។ ជាងនេះទៅទៀត ឆ្អឹងខ្ចីព្រុយត្រីឆ្លាម ត្រូវបានគេប្រើសម្រាប់រំងាស់ ជាមួយនឹង រូបមន្តស៊ុប នៅក្នុងរាជវង្សសុង (ឆ្នាំ៩៦០-១២៧៩) ទៀតផង។

គួរបញ្ជាក់ផងដែរថា ព្រុយត្រីឆ្លាមជាទូទៅ ត្រូវបានគេដាក់ហាលសម្ងួត មុនពេលដឹកទៅទូទាំងតំបន់អាស៊ី ខណៈទិន្នន័យអង្គការមិនមែនរដ្ឋាភិបាល Green Peace Indonesia បង្ហាញឲ្យឃើញថា ប្រទេសឥណ្ឌូនេស៊ី ផលិតបានព្រុយត្រីឆ្លាមស្ងួត យ៉ាងតិច ៤៨៦តោនក្នុងមួយឆ្នាំ។

យ៉ាងណាមិញ បើទោះបីជាមានការជំទាស់ ពីរដ្ឋាភិបាលឥណ្ឌូនេស៊ី ក្នុងការនេសាទត្រីឆ្លាមក្តី ប៉ុន្តែការនេសាទត្រីឆ្លាម នៅតែបន្តមានជាហូរហែ និងពិបាកក្នុងការគ្រប់គ្រងដដែល។ បើតាមសម្តីរបស់ នាយកផ្នែកយុទ្ធនាការ Save Sharks Indonesia លោក Riyanni Djangkaru បានថ្លែងក្នុងសុន្ទរកថាមួយ កាលពីឆ្នាំមុនថា «ឥណ្ឌូនេស៊ី ស្ថិតនៅលើកំពូលតារាង នៃប្រទេសចំនួន២០ ដែលនេសាទត្រីឆ្លាម ច្រើនបំផុតក្នុងពិភពលោក»៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

ទាក់ទងនឹងរឿងត្រីឆ្លាមនេះដែរ កាលពីពេលថ្មីៗ កន្លងទៅនេះ បង្កឲ្យមានភាពភ្ញាក់ផ្អើល ពេញបណ្តាញអីុនធឺណែតតែម្តង។

បើតាមប្រភពសារព័ត៌មាន CCTV ដែលបានធ្វើការចេញផ្សាយ បានឲ្យដឹងថា ត្រីឆ្លាមចម្លែក ដែលកម្រនឹងជួបប្រទះ មានទម្រង់រង្វះមាត់យ៉ាងធំ មួយក្បាលនេះ ហៅថា Megamouth Shark ត្រូវបានអ្នកនេសាទម្នាក់ចាប់បាន នៅភាគកណ្តាល Mei Prefecture នៃប្រទេសជប៉ុន ក្នុងតំបន់កោះ Honshu ។

ប្រភពបន្តថា ត្រីឆ្លាមប្រភេទនេះ ធ្លាប់ត្រូវបានគេរកឃើញ ជាលើកដំបូង នៅក្នុងព្រៃជាង៦០ដង ទៅហើយ តាំងពីឆ្នាំ១៩៧៦មកម៉្លេះ។ ភាគច្រើនត្រីឆ្លាមប្រភេទនេះ ត្រូវបានគេប្រទះឃើញ ច្រើនរស់នៅក្នុងដែនទឹក នៃប្រទេសជប៉ុន និងហ្វីលីពីន។ ប្រភពបន្ថែមទៀតថា ត្រីឆ្លាមដែលមានរង្វះមាត់ធំនេះ អាចមានប្រវែងរហូតដល់ជាង៥ម៉ែត្រ និងមានអាយុកាលរហូតដល់ទៅ១០០ឆ្នាំ។

គួរបញ្ជាក់ដែរថា ត្រីឆ្លាមដែលគ្រាន់តែលឺឈ្មោះ​ ក៏គួរឲ្យខ្លាចមួយក្បាលនេះ គេមិនទាន់ដឹងច្បាស់ថា វាអាចបង្កគ្រោះថ្នាក់ ឬយ៉ាងណានោះឡើយ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត