ប្រពន្ធ​លី លានជា បង្ហាញ​ខ្លួន​យ៉ាង​កម្រ​ ក្នុង​វ័យ ៥៤​ឆ្នាំ

អតីត​បវរកញ្ញា​អាស៊ី Nina Li បាន​បង្ហាញ​ខ្លួន​តាម​ដង​ផ្លូវ​ជាមួយ​​រូប​រាង​ក៏​ដូច​សម្រស់​ក្មេង​ជាង​វ័យ​របស់​ខ្លួន​ច្រើន។

 

ប្រពន្ធ​លី លានជា បង្ហាញ​ខ្លួន​យ៉ាង​កម្រ​ ក្នុង​វ័យ ៥៤​ឆ្នាំ

 

ថ្ងៃ​ទី ២១ ខែ​មិថុនា បណ្ដាញ​ព័ត៌មាន​ចិន On បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​កាសែត​បាន​ប្រទះ​ឃើញ​ភរិយា​របស់ តារា​សម្ដែង​ក្បាច់គុន លី លាន​ជា អតីត​បវរកញ្ញា​អាស៊ី Nina Li នៅ​លើ​ផ្លូវ​ទីក្រុង​ហុងកុង។ នៅ​អាយុ ៥៤ឆ្នាំ សម្រស់​ប្រពន្ធ​ទី​២​របស់ លី លាន​ជា នៅ​តែ​ស្រស់​ស្អាត​មិន​សូវ​ខុស​ប្លែក​ពី​មុន​នោះ​ឡើយ។ នេះ​ជា​ឱកាស​ដែល​កម្រ​ដែល​គេ​ឃើញ​នាង​បង្ហាញ​ខ្លួន​នៅ​ទី​សាធារណៈ។

 

ប្រភព​ព័ត៌មាន​ខាង​ក្នុង​បាន​ឲ្យ​ដឹង​ថា ជីវិត​របស់ Nina ក្រោយ​ពេល​រៀបការ​នឹង​កំពូល​តារា​សម្ដែង​ក្បាច់គុន Kung Fu គឺ​សាមញ្ញ​ខ្លាំង​ណាស់។ នៅ​ពេល​ទៅ​ណា​មក​ណា​ម្ដង​ៗ​នាង​តែង​ជិះ​ឡាន​ក្រុង​ឬ​តាក់ស៊ី​ជា​និច្ច៕

 

ប្រពន្ធ​លី លានជា បង្ហាញ​ខ្លួន​យ៉ាង​កម្រ​ ក្នុង​វ័យ ៥៤​ឆ្នាំ

 

ប្រពន្ធ​លី លានជា បង្ហាញ​ខ្លួន​យ៉ាង​កម្រ​ ក្នុង​វ័យ ៥៤​ឆ្នាំ

 

 

ចុចអាន៖លី លាន​ជា ​ប្រាប់​ពី​កន្លែង​ចង់​បញ្ចុះ​​សព​ខ្លួន​​ក្រោយ​ពេល​ស្លាប់

ចុចអាន៖Fan Bingbing នឹង​ប្រយុទ្ធ​​ស្លាប់​រស់​ជាមួយ លី លាន​ជា ក្នុង​រឿង​ណាចា​ថ្មី

 

ប្រែ​សម្រួល៖​ សុវណ្ណផៃ
ប្រភព៖ zing