ភរិយាកែវ វាសនា អួតពីចរិតប្តី ថាល្អគ្មានទាស់!

ភ្នំពេញ៖ ក្រោយពី តារាចម្រៀង កែវ វាសនា បានចូលរោងការ ជាមួយនឹងភរិយារូបស្អាតរួចមក មហាជនសម្គាល់ឃើញថា រូបលោកបានចំណាយពេល នៅជិត និងមើលថែប្រពន្ធបានយ៉ាងល្អ មិនឲ្យទាស់ចិត្តម្តងណាឡើយ។ ហើយដោយសារតែឃើញទង្វើដ៏ល្អរបស់ស្វាមី អ្នកនាង លឹម លីសុគន្ធារី ហៅឈីឈី ក៏តែងតែនិយាយអួតក្តែងៗ ទៅកាន់អ្នកគាំទ្រ តាមបណ្តាញសង្គមជារឿយៗផងដែរ។

កាលពីថ្មីៗនេះដែរ រូបនាងបានសរសេរសារមួយថា "ញញឹមជាមួយការស្រលាញ់របស់បង អរគុណចំពោះការស្រលាញ់ ការផ្តល់ភាពកក់ក្តៅ ទោះពេលខ្លះ អូនខឹងបងអត់មូលហេតុក៏ដោយ ក៏បងតែងឲ្យអូនឈ្នះបងរហូត ពេលអូនគេង ពេលដើរ ពេលញ៉ាំ បងតែងដើរតួជាប្តីផង ជាប៉ាផង ចាំមើលថែអូន និងបារម្មណ៍ពីអូនជានិច្ច ប៉ុន្តែអូនវិញ កាច ឆេវឆាវ ក្បាលឌឺណាស់ បងតែងតែគិតថាអូន ជាកូនក្មេង តែអូនអាយុជាងម្ភៃហើយ ហើយបងនិយាយថា ក្នុងចិត្តបងរាល់ថ្ងៃ អូនជាមនុស្សតែម្នាក់គត់ ដែលបងតែងគិត និងបារម្មណ៍។ ទោះបងមិនមែនជាបុរស ដែលមានទ្រព្យសម្បត្តិ ហូរហៀរក៏ដោយ ក៏បងអាចធ្វើឲ្យអូនមានក្តីសុខ ស្រណុកសុខស្រួល ញ៉ាំឆ្ងាញ់ របស់របរប្រើប្រាស់ គ្រប់គ្រាន់ និងផ្តល់ការស្រឡាញ់ចំពោះ Baby មួយទៀតហើយ។ I love u honey n my baby"

ក្នុងនោះដែរ អ្នកលេងបណ្តាញសង្គម ក៏បានរីករាយ និងជូនពរអ្នកទាំងពីរស្រឡាញ់ និងមើលថែគ្នា ដល់ចាស់កោងខ្នង។ ហើយក៏មានអ្នកគាំទ្រមួយចំនួន បានដាស់តឿន ដល់ភរិយាលោក កែវ វាសនាផងដែរ ឲ្យថែសុខភាពកូនឲ្យបានប្រុងប្រយ័ត្ន ព្រោះជាកូនដំបូងផង៕ 

ចំណាប់អារម្មណ៍ខ្មែរឡូត៖

យ៉ាងណាមិញ កាលពីថ្ងៃទី១៥ ខែមិថុនា ភរិយាលោក កែវ វាសនា បានប្រកាសថា រូបនាងកំពុងតែពរពោះកូនហើយ ដែលជាដំណឹងមួយដ៏ភ្ញាក់ផ្អើល សម្រាប់មហាជន។

តារាចម្រៀងប្រុស លោក កែវ វាសនា ទើបតែចូលរោងការមិនទាន់បានប៉ុន្មានផង ស្រាប់តែត្រូវគេដឹងថា រូបលោកបានក្លាយជាឪពុកគេបាត់ទៅហើយ។

បើគិតមកដល់ពេលនេះ លោក កែវ វាសនា បានរួមរស់ជាប្តីប្រពន្ធ ជាមួយនឹង អ្នកនាង លឹម លីសុគន្ធារី បាន១ខែជាងហើយ។ ប៉ុន្តែស្រាប់តែថ្មីៗនេះ ភរិយារបស់លោក បានទម្លាយឲ្យដឹងថា រូបនាងកំពុងតែពរពោះកូនដំបូងហើយ ដែលវាជាកាដូដ៏មានន័យបំផុត សម្រាប់ជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ។

ក្នុងនោះដែរ កាលពីម្សិលមិញ ប្រពន្ធរូបស្អាតរបស់លោកកែវ វាសនា ក៏បានព្រលយពាក្យលេង តាមបណ្តាញសង្គមហ្វេសប៊ុកផងដែរថា "តាំងពីមាន Babyមក ប្តីទៅណាចោលតិច មិនបានដឹងតែនឹកម៉ង អារម្មណ៍កូនឲ្យនឹកទេ មិនមែនអូនមានចិត្តនឹកបងខ្លួនឯងទេណា"។

ដំណឹងល្អមួយនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើននាក់ បានចូលរួមសម្តែងក្តីត្រេកអរជំនួស ដែលរូបលោក កែវ វាសនា បានក្លាយជាប៉ាប៉ាគេទាំងវ័យក្មេងបែបនេះ ហើយមានអ្នកខ្លះ បាននិយាយលេងថា "កែវ វាសនាមិនបានទេ រៀបការភ្លាម មានកូនភ្លេតតែម្តង"៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload