Ibrahimovic ៖ ខ្ញុំ​គ្រាន់​ជា​ក្មេង​ប្រុស​​ដែល​បាន​កើត​នៅ​ទីក្រុង​ Malmo ហើយ​មាន​ឱកាស​បាន​បង្ហាញ​ខ្លួន​សម្រាប់​ជម្រើស​ជាតិ​របស់​ខ្ញុំ​

កាលពីយប់មិញក្រោយពីក្រុមជម្រើសជាតិស៊ុយអែតបាត់បង់ឱកាសឡើងទៅលេងវគ្គបន្តនៃព្រឹត្តិការណ៍ Euro 2016 នេះក្រោយបរាជ័យដោយលទ្ធផល០ទល់នឹង១ក្រោមថ្វីជើងប៊ែលហ្សិក ។

យ៉ាងណាក្រោយការប្រកួតនេះបញ្ចប់ខ្សែប្រយុទ្ធឆ្នើមរបស់ស៊ុយអែតគឺកីឡាករ Zlatan Ibrahimovic ក៏បានប្រកាសពីការចូលនិវត្តន៍ពីជម្រើសជាតិស៊ុយអែតជាផ្លូវការហើយ ខណៈគេបញ្ចប់ជាមួយកំណត់ត្រាដ៏ជាមួយស៊ុយអែតគឺស៊ុតបញ្ចូលទីចំនួន៦២ក្នុងការបង្ហាញខ្លួន១១៦ប្រកួត ។

ក្នុងការប្រកាសចូលនិវត្តន៍កីឡាករ Ibrahimovic បាននិយាយថា « ខ្ញុំមានមោទនភាពជាមួយអាជីពរបស់ខ្ញុំ ខ្ញុំគ្រាន់តែជាក្មេងប្រុសម្នាក់ដែលបានកើតនៅទីក្រុង Malmo ហើយមានឱកាសបានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិ ហើយមានសំណាងបានក្លាយជាប្រធានក្រុមទៀត » ។

Ibrahimovic បន្តថា « ខ្ញុំរីករាយនឹងមានមោទនភាពចំពោះអ្វីដែលខ្ញុំទទួលបាន សប្បាយចិត្តនិងអ្វីដែលបានធ្វើសម្រាប់ជម្រើសជាតិ ហើយខ្ញុំទទួលបានការចងចាំល្អជាច្រើនជាមួយជម្រើសស៊ុយអែត »។

គួរបញ្ជាក់ថា Zlatan Ibrahimovic បានកើតនៅក្នុងត្រកូលក្រីក្រនៅតំបន់អនាធិបតេយ្យមួយនៃទីក្រុង Malmo ប្រទេសស៊ុយអែត នៅក្នុងវ័យប្រមាណជាជាង១០ឆ្នាំគេត្រូវបានក្លឹប Malmö FF កោះហៅទៅលេង តែយ៉ាងណានៅវ័យ១៥ឆ្នាំរូបគេស្ទើរតែបោះបង់អាជីពបាល់ទាត់ដោយសារចង់ទៅធ្វើការកំពង់ផែនៅទីក្រុង Malmö ដោយសារតែកត្តាជីវភាព តែត្រូវបានអ្នកចាត់ការទូទៅបញ្ចុះបញ្ចូលឲ្យលេងបន្តទីបំផុតមកដល់ពេលនេះគាត់បានក្លាយជាកីឡករដ៏លេចធ្លោមួយរូបក្នុងពិភពបាល់ទាត់ ហើយមានប្រាក់រាប់លានផងដែរ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Ibrahimovic ៖ ខ្ញុំ​គ្រាន់​ជា​ក្មេង​ប្រុស​​ដែល​បាន​កើត​នៅ​ទីក្រុង​ Malmo ហើយ​មាន​ឱកាស​បាន​បង្ហាញ​ខ្លួន​សម្រាប់​ជម្រើស​ជាតិ​របស់​ខ្ញុំ​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/06/23  Category:វីដេអូ
Tags: