ម្សិលមិញ គ្រោះថ្នាក់​ចរាចរណ៍​៩​លើក ស្លាប់​៣​នាក់ របួសធ្ងន់​ស្រាល​១៣​នាក់

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៩​លើក (​យប់​៤​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់ (​ស្រី​១​នាក់​) រង​របួសធ្ងន់​១០​នាក់ (​ស្រី​១​នាក់​) របួសស្រាល​៣​នាក់ (​ស្រី​១​នាក់​) ។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៩​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​១៦​គ្រឿង រួម​មាន​ម៉ូតូ​ចំនួន​១០​គ្រឿង​, រថយន្ត​ធុន​តូច​២​គ្រឿង​, រថយន្ត​ធំ​៣​គ្រឿង និង គោ​យន្ត​១​គ្រឿង ។

មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួម​មាន​ល្មើស​ល្បឿន​៤​លើក ស្លាប់​១​នាក់​, ស្រវឹង​១​លើក ស្លាប់​១​នាក់​, ប្រជែង​២​លើក​, បត់​គ្រោះថ្នាក់​១​លើក ស្លាប់​១​នាក់ និង មិន​គោរព​សិទ្ធិ​១​លើក ។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​៧​នាក់ (​យប់​៥​នាក់​) ។

គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួម​មាន ផ្លូវជាតិ​ចំនួន​៤​លើក ផ្លូវ​ខេត្ត​/​ក្រុង​៤​លើក ផ្លូវលំ​១​លើក ដោយឡែក​យានយន្ត​បង្កហេតុ រួម​មាន​ម៉ូតូ​៥​លើក​, រថយន្ត​ធុន​តូច​១​លើក រថយន្ត​ធំ​៣​លើក ។ គ្រោះថ្នាក់​ប៉ះទង្គិច ៖ ម៉ូតូ និង​ម៉ូតូ​៣​លើក ស្លាប់​១​នាក់​, ម៉ូតូ​ដួល​ខ្លួនឯង​១​លើក ស្លាប់​១​នាក់​, ម៉ូតូ​និង​រថយន្ត​ធំ​៣​លើក ស្លាប់​១​នាក់​,​រថយន្ត​ធំ​និង​រថយន្ត​តូច​១​លើក​, រថយន្ត​តូច​និង​គោ​យន្ត​១​លើក ។ រាជធានី​-​ខេត្ត​ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន ៖ ភ្នំពេញ​២​លើក ស្លាប់​១​នាក់ របួស​២​នាក់​, ព្រះ​សីហ​នុ​១​លើក ស្លាប់​១​នាក់ (​ស្រី​) និង​តាកែវ​១​លើក ស្លាប់​១​នាក់ របួស​១​នាក់​(​ស្រី​) ៕