ហៅ​សួរ​លេង ស្រាប់តែឃើញមែន​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរសម្នាក់ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​ឃាត់​ខ្លួន បន្ទាប់​ឆែក​រក​ឃើញ​ថ្នាំ​ញៀន​​ជា​ច្រើន​គ្រាប់ ខណៈ​ជន​នោះ​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង កាលពី​វេលា​ម៉ោង​០២ និង​១០​នាទី​​ព្រឹកថ្ងៃ​ទី​២៣ មិថុនា ២០១៦ ស្ថិត​នៅ​ចំណុច​ផ្លូវ​លេខ​៩៣ កែង​ផ្លូវ​លេខ​៦២ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​លឹ​ម យ៉ាំ​ង​នៀវ អាយុ​៣៥​ឆ្នាំ ជា​ជនជាតិ​វៀតណាម ស្នាក់​នៅផ្ទះ​ជួល​ក្បែរផ្លូវ​រថភ្លើង ក្នុង​​បន្ទប់​លេខ​​១២ ក្នុង​ភូមិ​បឹង​សាឡា​ង សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី​មី​នី ពាក់​ស្លាក​លេខ​ភ្នំពេញ​១G-3501 ត្រូវ​កម្លាំង​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​យ៉ា​ម៉ា​ចំនួន​​​៥០​គ្រាប់ ។

ប្រភព​បន្ត​​ថា មុន​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​ប្ញ​ស្សី​កែវ ​បាន​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​ម្នាក់​ឯងក៏​ត្រូវ​កម្លាំង​ហៅ​សួរនាំ ។ លុះ​ពេល​កម្លាំង​ឆែកឆេរ​ជន​នោះ ក៏​រក​ឃើញ​ថ្នាំ​ញៀន​តែ​ម្តង ដែល​​​មិន​នឹក​ស្មាន​ដល់ ។