មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សុខាភិបាល​ព្រមាន​បិទ​គ្លីនិក​​ណា​បើក​​​អាជីវកម្ម ​​ប្រើ​​ឈ្មោះ​គេ

ខេត្តព្រះសីហនុ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានស្នើឲ្យគណៈគ្រូពេទ្យនៃខេត្តព្រះសីហនុ ត្រូវបង្កើតការត្រួតពិនិត្យ ពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យ ទាំងវិស័យឯកជន និងស្ថាប័នរដ្ឋ ត្រូវលុបបំបាត់គ្លីនិកទាំងឡាយណា ដែលយកជួលឈ្មោះអ្នកដទៃមកបើកធ្វើអាជីវកម្ម បម្រើសេវាសាធារណៈ។
យោងតាមប្រភពពីសារព័ត៌មានជាតិ AKP  បានថ្លែងឲ្យដឹងបែបនេះ នៅក្នុងពិធីបោះឆ្នោតជ្រើសរើស ប្រធានគណៈគ្រូពេទ្យប្រចាំខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងមន្ទីរសុខាភិបាលខេត្តព្រះសីហនុ។
ក្នុងនោះ ឯកឧត្ដមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានក្រុម ប្រឹក្សាគណៈគ្រូពេទ្យថ្នាក់ជាតិ បានស្នើឲ្យគណៈគ្រូពេទ្យដែលទើបជាប់ឆ្នោតថ្មី ត្រូវខិតខំពង្រីក និងពង្រីកគុណភាពលើសេវា ព្យាបាលជូនប្រជាពលរដ្ឋ ក្នុងការមកទទួលសេវានៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងតាមគ្លីនិកឯកជននានា។
ឯកឧត្តមរដ្ឋលេខាធិការបានធ្វើការព្រមានចំៗថា ចាប់ពីថ្ងៃនេះតទៅ គណៈគ្រូពេទ្យ ត្រូវចុះតាមដាន និងពិនិត្យនូវរាល់គ្លីនិកទាំងឡាយណាដែលបានបើកធ្វើអាជីវកម្ម បម្រើសេវាសាធារណៈ មិនមែន ជាឈ្មោះរបស់ខ្លួន ដោយយកឈ្មោះវេជ្ជបណ្ឌិតដទៃមកសុំច្បាប់អនុញ្ញាតត្រូវបញ្ឈប់ជាបន្ទាន់ មិនអនុញ្ញាតបន្តអាជីវកម្មតទៅទៀតបាននោះទេ ហើយប្រសិនគ្លីនិកទាំងនោះនៅតែបន្ត ត្រូវអនុវត្តន៍ទៅតាមផ្លូវច្បាប់ជាធរមាន៕
ប្រភព៖ kqube

  • មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សុខាភិបាល​ព្រមាន​បិទ​គ្លីនិក​​ណា​បើក​​​អាជីវកម្ម ​​ប្រើ​​ឈ្មោះ​គេ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/23  Category:កំសាន្ត
Tags: