ស្រី​ស្អាត​ត្រគាក​ធំ​នាង Kate Upton រីករាយបាន​ក្លាយជា​មនុស្ស​សំខាន់​របស់​កីឡាករ​បេស​ប​ល

យោង​តាម​គេហទំព័រ​បរទេស Business Standard ឱ្យ​ដឹង​ថា តារា​ម៉ូ​ដែល និង​សម្តែង​អា​មេ​រិ​ក​នាង Kate Upton នឹង​កាន់​ដៃគូ​ស្នេហ៍ Justin Verlander ចូល​រោងការ​នា​ពេល ឆាប់​ៗ​ខាង​មុខ បន្ទាប់​ពី​ពួក​គេ​ទាំង​ពីរ​បាន​ភ្ជាប់ពាក្យ​ជាមួយ​គ្នា​រួច​ហើយ ។

ក្នុងអំឡុងពេល​ចូលរួម​ព្រឹត្តិការណ៍​កម្រាលព្រំ​ក្រហម​២០១៦ (Met 2016 Red  Carpet) តារា​ស្រី​វ័យ​២៤​ឆ្នាំ​នាង Kate Upton ត្រូវ​មហាជន​ឃើញ​ពាក់ចិញ្ចៀន​នៅ​នាងដៃ។ ចិញ្ចៀន​នោះ​រចនា​ដោយ​គូ​ដណ្តឹង​របស់​នាង Justin Verlander កីឡាករ​បេស​ប​លវ័យ​៣៣​ឆ្នាំ ។

នាង Kate Upton និយាយ​ថា «​នាង​ខ្ញុំ​ពិតជា​រំភើប​ដោយ​បានឮ​សម្តី​គាត់​សុំ​ខ្ញុំ​ធ្វើ​ជា​មនុស្ស​សំខាន់​របស់​គាត់ ។ នៅ​ទីបំផុត​ខ្ញុ​ុំ​អាច​បង្ហាញ​អារម្មណ៍​ប្រកបដោយ​សុភមង្គល​ទៅ​កាន់​ពិភពលោក​បាន​ហើយ​» ។

គូស្នេហ៍​នេះ​មាន​ចំណុច​ដូច​គ្នា​១ គឺ​ស្រឡាញ់​សត្វ​ឆ្កែ​ដោយ​ចិញ្ចឹម​យកចិត្ត​ទុក​បំផុត ។

តារា​ស្រី​មាន​ទីកន្លែង​កំណើត​នៅ​រដ្ឋ​មី​ឈី​ហ្គែ​ន​សហរដ្ឋអាមេរិក​នាង Kate Upton មិន​បង្ហើប​ប្រាប់​ពី​គម្រោងរ​រៀប​ការ​ទេ ក្រៅពី​បង្ហាញ​ចិញ្ចៀន​ភ្ជាប់ពាក្យ​ដ៏​ស្រស់​ស្អាត ។ កម្ពស់​១,៧៨​ម៉ែត្រ សក់​ពណ៌​ទង់ដែង កែវភ្នែក​ពណ៌​ខៀវ ទម្ងន់​៦៤​គីឡូក្រាម ទំហំ​ដើមទ្រូង​៣៩​សង្ទីម៉ែត្រ ចង្កេះ​២៨​សង្ទីម៉ែត្រ និង​ត្រគាក​៣៦​សង្ទីម៉ែត្រ ទាំងនេះ​ជា​រូប​សម្បត្តិ​របស់ Kate Uoton ។ ទំហំ​ទាំង​៣​របស់​នាង​អាច​ប្រកួតប្រជែង​ជាមួយ​តារា​ស្រី​ត្រគាក​ធំ​គី​មកា​ដា​សៀន ដែល​មាន​ទំហំ​ដើមទ្រូង​៣៩​សង្ទីម៉ែត្រ ចង្កេះ​២៦ សង្ទីម៉ែត្រ និង​ត្រគាក​៤២​សង្ទីម៉ែត្រ បាន ៕