រន្ទះ​បាញ់​​​សាហាវ​បំផុត​ឆក់​យក​ជីវិត​​មនុស្ស​ជិត​​១០០នាក់​នៅ​ឥណ្ឌា

មនុស្ស​យ៉ាង​តិច​​​​៩៣​នាក់​បាន​ស្លាប់​​​ និង​​ជាង​២០​នាក់​បាន​រង​របួស​ដោយ​សារ​រន្ទះ​បាញ់​​ នៅ​៤​រដ្ឋ​ក្នុង​​​ប្រទេស​ឥណ្ឌា​​​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ថ្មី​ៗ​​នេះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​អាជ្ញាធរ​​រដ្ឋ​​ឥណ្ឌា។

 

រន្ទះ​បាញ់​​​សាហាវ​បំផុត​ឆក់​យក​ជីវិត​​មនុស្ស​ជិត​​១០០នាក់​នៅ​ឥណ្ឌា

 

មនុស្ស​​​ចំនួន​៥៧​នាក់​​​​​​ត្រូវ​រន្ទះ​បាញ់​ស្លាប់​​ក្នុង​រដ្ឋ​ Bihar និង​​៣៧​នាក់​​បាន​ស្លាប់​ដោយ​សារ​រន្ទះ​បាញ់​​ផង​ដែរ ក្នុង​រដ្ឋ​ Uttar Pradesh រដ្ឋ​ Jharkand និង​ រដ្ឋ​​ Madhya Pradesh។

 

បើ​តាម​ការ​ចុះ​​ផ្សាយ​របស់​ BBC ភាគ​ច្រើន​​នៃ​ប្រជាជន​ឥណ្ឌា​ដែល​ត្រូវ​រន្ទះ​បាញ់​ស្លាប់​ គឺ​កសិករ​ដែល​កំពុង​បំពេញ​ការងារ​​​លើ​ដី​ស្រែ​អំឡុង​ពេល​​ភ្លៀង​ធ្លាក់​ខ្លាំង​នៃ​រដូវ​ភ្លៀង​មូសុង​​ដែល​បាន​មក​ដល់​។

 

បាតុភូត​រន្ទះ​បាញ់​​ជា​ច្រើន​​តែង​តែ​កើត​មាន​ អំឡុង​ពេល​រដូវ​ភ្លៀង​​នៅ​ប្រទេស​ឥណ្ឌា​។ នៅ​ឆ្នាំ​២០១៤​កន្លង​ទៅ ​មនុស្ស​ចំនួន​ ២៥៨២​នាក់​​នៅ​ប្រទេស​ឥណ្ឌា​បាន​ស្លាប់​ដោយ​សារ​បាតុភូត​ធម្មជាតិ​មួយ​​នេះ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​រដ្ឋាភិបាល​ប្រទេស​ឥណ្ឌា៕

 

រន្ទះ​បាញ់​​​សាហាវ​បំផុត​ឆក់​យក​ជីវិត​​មនុស្ស​ជិត​​១០០នាក់​នៅ​ឥណ្ឌា

 

ចុចអាន៖  តារា​សម្ដែង​រឿង​ភាគ​​ប្រចាំ​​ទូរទស្សន៍​ឥណ្ឌាមាន​​សម្រស់​ ​​Sexy ដែរ​តើ!

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ CNN, BBC​​