ស្ត្រីម្នាក់សុខចិត្ត លែងប្តីដែលមាន ជំងឺស្លាប់មួយចំហៀងខ្លួន ហើយមករៀបការ ជាមួយមិត្តភក្តិ របស់ប្តីវិញ ព្រោះតែ…

ចិន៖ វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតមួយ បន្ទាប់ពីស្ត្រីម្នាក់ បានសម្រេចចិត្ត លែងលះប្តីរបស់ខ្លួន ដែលមានជំងឺស្លាប់មួយចំហៀងខ្លួន រួចទៅរៀបការម្តងទៀត ជាមួយនឹងមិត្តភក្តិរបស់ប្តី តែការធ្វើបែបនេះ ក៏ព្រោះតែនាងមានហេតុផលសំខាន់មួយ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្ត្រីម្នាក់មានឈ្មោះ Xie Xiping រស់នៅក្នុងតំបន់ Ankang ប្រទេសចិន បានសម្រេចលែងលះប្តីរបស់ខ្លួន គឺលោក Xu Xihan ក្រោយពីនាង បានមើលថែរូបគាត់អស់រយៈពិត ១៤ឆ្នាំមកហើយនេះ ពោលគឺតាំងពីលោក Xie ជួបគ្រោះថ្នាក់ នឹងធ្លាក់ខ្លួនឈឺស្លាប់មួយចំហៀងខ្លួន កាលពីឆ្នាំ២០០២។

បន្ទាប់ពីលែងលះប្តីរួច Xie ក៏បានមករៀបការជាមួយនឹងលោក Liu Zongkui ដែលត្រូវជាមិត្តដ៏ជិតស្និទ្ធ ជាមួយនឹងប្តីមុនពោលគឺលោក Xu តែការធ្វើបែបនេះ គឺដោយសារហេតុផលសំខាន់មួយ នោះគឺថាទាំងនាង Xie និងលោក Liu សុទ្ធតែអាចមាន តួនាទី និងពេលវេលាគ្រប់គ្រាន់ ដើម្បីមើលថែលោក Xu និងកូនៗ។

យ៉ាងណាមិញពេលនេះ យើងអាចឃើញបានថា ក្រុមគ្រួសាររបស់ពួកគេ អាចរស់នៅជាមួយគ្នា បានយ៉ាងចុះសម្រុង និងមានសេចក្តីសុខ។ គេអាចនៅចាំបានថា លោក Xu Xihan ធ្លាប់ធ្វើការជាកម្មករជីករ៉ែ ក្នុងខេត្ត Henan តែក្នុងអំឡុងឆ្នាំ២០០២ ក៏មានគ្រោះថ្នាក់មួយកើតឡើង នៅកន្លែងធ្វើការ ហើយមានដុំថ្មធំមួយផ្ទាំង បាក់ធ្លាក់មកសង្កត់គាត់ ជាហេតុធ្វើឲ្យគាត់ មានជំងឺស្លាប់មួយចំហៀងខ្លួន តាំងពីពេលនោះមក។ ជាមួយគ្នានេះដែរ រូបគាត់ក៏ទទួលបានសំណងផ្លូវចិត្ត ចំពោះគ្រោះថ្នាក់មួយនេះ ជាង៦,០០០ដុល្លារផងដែរ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ករណីស្រដៀងគ្នានេះដែរ តារាសម្តែងស្រី ដ៏មានប្រជាប្រិយភាព  ទោះបីជានាងល្បីឈ្មោះប៉ុណ្ណា ក៏នាងមិនវាយឬកនោះដែរ ដែលសកម្មភាពមួយនេះ បានលេចឡើង កាលពីពេលថ្មីៗនេះ។

នេះបើតាមរូបភាពជាច្រើន បានបង្ហោះឡើងនៅក្នុងអិុនស្ដ្រាក្រាម បានបង្ហាញពីទង្វើរយ៉ាងយកចិត្ដទុកដាក់ រវាងមិត្ដភិក្ដ និងមិត្ដភិក្ដ ដែលនាងបាន ទៅគេងសម្រាក មើលថែមិត្ដជិតដិតរបស់នាង នៅក្នុងបន្ទប់អ្នកជំងឺ។ នៅក្នុងនេះបានឲ្យដឹងថា មិត្ដភិក្ដដ៏ជិតដិតរបស់នាង ដែលស្គាល់គ្នាអស់ពេល២០ឆ្នាំមកនេះ គឺនាង Yui Papa ភ្លាមៗត្រូវបានបញ្ជូនចូល ទៅសង្គ្រោះក្នុងមន្ទីរពេទ្យ។ ក្នុងស្ថានភាពនោះ នាង Aum Patchrapa ក៏បានចូលទៅគេងសម្រាកនៅក្នុងបន្ទប់អ្នកជំងឺ នាង Yui Papa ដែលសកម្មភាពមួយនេះ បានបង្ហាញថា នាងបានចាត់ទុក Yui Papa ដូចជាសាច់ញាតិ និងបានបង្ហាញយ៉ាងច្បាស់ថា ទោះជានាងជាតារាស្រីដ៏ល្បីឈ្មោះមួយរូបក្ដី តែនាងក៏មិនមានវាយឬកឆ្មើងឆ្មៃ នោះដែរ ខណៈដែលមានការលេចលឺថា នាងបានលុបចោលការងារ ដើម្បីមកមើលថែ Yui Papa ផងដែរ ។

គួរបញ្ជាក់ផងដែរថា ភាគច្រើនគេតែងតែប្រទះឃើញថា អ្នកទាំងពីរនៅក្បែរគ្នា​ មិនថាតែធ្វើដំណើរទៅក្រៅប្រទេស នោះទេ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្ត្រីម្នាក់សុខចិត្ត លែងប្តីដែលមាន ជំងឺស្លាប់មួយចំហៀងខ្លួន ហើយមករៀបការ ជាមួយមិត្តភក្តិ របស់ប្តីវិញ ព្រោះតែ...
អ្នកស្រី Xie រស់នៅជាមួួប្តីមុន និងប្តីក្រោយរបស់គាត់

រូបថតរបស់អ្នកស្រី Xie Xiping និងលោក Liu Zongkui

ស្ត្រីម្នាក់សុខចិត្ត លែងប្តីដែលមាន ជំងឺស្លាប់មួយចំហៀងខ្លួន ហើយមករៀបការ ជាមួយមិត្តភក្តិ របស់ប្តីវិញ ព្រោះតែ...