តារា​ Facebook ៣​ដួង កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍

នៅ​កម្ពុជា​​​បច្ចុប្បន្ន​នេះ​ គេ​សង្កេត​មាន​តារា​ល្បី​ៗ​​រះ​ប្រជែង​គ្នា​លើ​​ Facebook  ដែល​ភាគច្រើន ​គឺជា​ស្រី​ស្អាត តែ​ថ្ងៃ​នេះ Sabay សូម​បង្ហាញ​ពី​តារា​វ័យ​ក្មេង​ទាំង​បី​ដែល​មាន​ភាព​ល្បី​ល្បាញ​ខ្លាំង​លើ​​បណ្ដាញ​សង្គម​យក្ស។ ចង់​ដឹង​ថា​ជា​នរណា​ខ្លះ​សូម​តាម​ដាន​ខាង​ក្រោម​នេះ៖

 

១.ជា ប្រសិទ្ធិរិទ្ធ ឬ អូន Fame

 

តារា​ Facebook ៣​ដួង កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍

 

 

អូន Fame គឺជា​កូន​ប្រុស​របស់​ពិធី​ករ​​ស្ថានីយ​ទូរទស្សន៍​បាយ័ន្ត ជា វណ្ណរិទ្ធ។ ពេល​នេះ រិទ្ធ តូច​ មាន​ភាព​ល្បីល្បាញ​ខ្លាំង​ជាង​ក្មេង​ដទៃ ព្រោះ​រូបភាព និង​វីដេអូ​ដែល​ឪពុក​ម្ដាយ​​បង្ហោះ​លើ  Facebook ទទួល​បាន​ការ​ចុច Like, share និង Comment យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ពេល​ចូលរួម​កម្មវិធី​ជាមួយ​ឪពុក​មាន​អ្នក​គាំទ្រ​ជាច្រើន​តាម​សុំ​ថត​រូប​ជាមួយ​ទៀត។

 

២.ជូលី

 

តារា​ Facebook ៣​ដួង កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍

រូបថត៖Facebook

 

ចំណែក​តារា Facebook ល្បី​ដោយសារ​មុខ​មាត់ Cute Cute ជូលី នេះ​វិញ​ក៏​មិន​ធម្មតា​ដែរ។ អ្នកស្រី ផារី ម្តាយ​របស់​​កុមារី​វ័យ ៤ ឆ្នាំ​រូប​នេះ​​បាន​ឲ្យ​ដឹង​ថា​ កូន​របស់​ខ្លួន​ចាប់ផ្ដើម​ល្បី​តាមរយៈ​វីដេអូ​​តាំង​ពី​ជា​កន្លះ​ឆ្នាំ​មុន​មក​ម្ល៉េះ ដែល​វីដេអូ​ពេល​នោះ​ ជូលី ​និយាយ​ពី​វិធី​ថែរក្សា​សម្រស់ ។ ចំណុច​ដែល​ធ្វើឲ្យ​អ្នក​លេង​ Facebook ចាប់អារម្មណ៍​នោះ​មិន​ត្រឹមតែ​មុខមាត់​ប៉ុណ្ណោះ​ទេ ​ពាក្យ​សម្ដី​​និយាយ​ចាក់​ទឹក​មិន​លិច ហើយ​មិន​សូវ​ច្បាស់​ ក៏​ជា​ចំណុច​​ទទួល​បាន​ការ​ចាប់អារម្មណ៍​ច្រើន​ដែរ។

 

ចំពោះ​វីដេអូ​នីមួយ​ៗ​វិញ​មាន​អ្នក​ចុច Like និង share ច្រើន​មិន​ចាញ់ អូន Fame ប៉ុន្មាន​ទេ  ហើយ​ឥឡូវ​នេះ ជូលី ក៏​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ទាក់ទង​ថត​ផ្សាយ​ឲ្យ​ផលិតផល​បាន​ខ្លះ​ៗ​ហើយ។

 

៣.ម៉ានីកា

 

តារា​ Facebook ៣​ដួង កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍

រូបថត៖Facebook

 

ម៉ានីកា ចាប់​ផ្ដើម​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​អ្នក​លេង Facebook តាម​រយៈ​ ការ​បកស្រាយ​បទ​ចម្រៀង​របស់​តារា​ច្រៀង​ស្រី​ល្បី​ឈ្មោះ ឳក សុគន្ធកញ្ញា។ ម្តាយ​ ម៉ានីកា បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មិន​មែន​តែ​វីដេអូ​ចម្រៀង​មួយ​មុខ​ទេ ​ដែល​អូន​តូច ម៉ានីកា ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ច្រើន​ ​តែ​កូន​ស្រី​វ័យ​ ៤ ឆ្នាំ​របស់​អ្នកស្រី ​​ក៏​បាន​ថត​ជា​ឃ្លីប​វីដេអូ​អប់រំ និង​វិធី​ធ្វើ​ម្ហូប​អាហារ​ខ្លះ​ទៀត​ផង៕

 

ដូច្នេះ ប្រិយមិត្ត​យើង​ណា​ខ្លះ ​ជា Fan របស់​ពួក​គេ?

 

អត្ថបទ៖ទ្រី រ៉ាវី