នី រតនា នឹង​ធ្វើ​ឲ្យ​កក្រើក​ឆាក​នៅ​កូរ៉េ​!

6 Videos


ពីមួយថ្ងៃទៅមួយថ្ងៃតារាពន្លកថ្មី នី រតនា កាន់តែមានឈ្មោះបោះសំឡេងនៅក្នុងសង្គមសិល្បៈ ទីផ្សារការងាររបស់លោករីកទូលាយគួរឱ្យកត់សម្គាល់។ នៅក្នុងពេលឆាប់ៗខាងមុខនេះ តារាមុខស្រទន់រូបនេះត្រៀមចេញទៅសម្តែងនៅប្រទេសកូរ៉េជាលើកដំបូងរយៈពេលខ្លី ។

P9

ចូលប្រឡូកក្នុងសិល្បៈមិនទាន់បានប៉ុន្មានផង នី រតនា ទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនទាំងក្នុងប្រទេស និង ក្រៅប្រទេស។ អ្វីដែលគួរកត់សម្គាល់បន្ថែមទៀត នី រតនា អាចច្រៀងបានយ៉ាងពីរោះមិនថា បទសម័យ ដើម ឬ បទសម័យថ្មីនោះទេ។ មួយរយៈកន្លងមកនេះ នី រតនា ទទួលបានការទាក់ទងអោយចេញទៅសម្តែងនៅបរទេសជាបន្តបន្ទាប់ តែជារឿយៗលោកតែងតែច្រានចោល ដោយសារពេលវេលាមិនអំណោយផល ។

នី រតនា នឹង​ធ្វើ​ឲ្យ​កក្រើក​ឆាក​នៅ​កូរ៉េ​!

ប៉ុន្តែថ្មីៗនេះ មានការបង្ហើបថា នី រតនា មានគម្រោងចេញទៅសម្តែងនៅប្រទេសកូរ៉េនៅដើមខែកក្កដានេះ រយៈពេល ប្រមាណជាបួនថ្ងៃ ដោយរួម ដំណើរជាមួយតារារួមផលិតកម្មពីរដួង និង លោក ខេមរៈ សិរីមន្ត។ ទោះបីជាការ សម្តែងរយៈពេលខ្លីតែ នី រតនា សម្តែងនូវអារម្មណ៍សប្បាយរីករាយជាមួយនឹងការចេញទៅសម្តែងនៅក្រៅប្រទេសជាលើកដំបូង។

នី រតនា នឹង​ធ្វើ​ឲ្យ​កក្រើក​ឆាក​នៅ​កូរ៉េ​!

លោករំពឹងថា ការចេញទៅសម្តែងនៅប្រទេសកូរ៉េជាលើកទីមួយ នឹងទទួលជោគជ័យ។ ដំណឹងនេះ បានធ្វើអោយបងប្អូនពលករខ្មែរដែលធ្វើការនៅប្រទេសកូរ៉េរង់ចាំស្វាគមន៍ នី រតនា ។ សព្វថ្ងៃអតីតបេក្ខជន Cambodia Idol ម្នាក់នេះមានការងារមមាញឹកខ្លាំង ទាំងការថតបទចម្រៀងថ្មីៗ និង ការចេញច្រៀងនៅតាមឆាកតន្ត្រីនៃស្ថានីយទូរទស្សន៍នានា។ អ្វីដែលកត់សម្គាល់នោះ តម្លៃខ្លួនរបស់លោកក៏ឡើងខ្ពស់ជាងមុនដែរ ៕ ចេនី

នី រតនា នឹង​ធ្វើ​ឲ្យ​កក្រើក​ឆាក​នៅ​កូរ៉េ​!
នី រតនា នឹង​ធ្វើ​ឲ្យ​កក្រើក​ឆាក​នៅ​កូរ៉េ​!
នី រតនា នឹង​ធ្វើ​ឲ្យ​កក្រើក​ឆាក​នៅ​កូរ៉េ​!
នី រតនា នឹង​ធ្វើ​ឲ្យ​កក្រើក​ឆាក​នៅ​កូរ៉េ​!
នី រតនា នឹង​ធ្វើ​ឲ្យ​កក្រើក​ឆាក​នៅ​កូរ៉េ​!

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត