ភរិយា ​និង​ស្រី​ស្នេហ៍​កីឡាករ​បាល់ទាត់​​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​យូ​រ៉ូ​2016 ​មួយ​ណា​ស្រស់​ស្អាត​ជាងគេ

១. នាង Ann Kathrin Brommel ជា​មិត្ត​ស្រី​ដ៏​ស្រស់​សោភា​របស់​ខ្សែបម្រើ​ក្រុម​ជម្រើស​ជាតិ​អា​ល្លឺ​ម៉​ង់ Mario Gotze​វ័យ​២៦​ឆ្នាំ​។ នាង​មិន​ត្រឹមតែ​ជាតា​រា​ម៉ូ​ដែល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​តារាចម្រៀង​ដ៏​ល្បីឈ្មោះ​មួយ​រូប​ផង​ដែរ ជាមួយនឹង​ស្នាមញញឹម​បែប​ធម្មជាតិ​របស់​នាង ។ ពិសេស​ជាង​នេះ នាង​ធ្លាប់​បង្ហាញខ្លួន​៧​រដូវ​កាល​ក្នុង​ការ​ប្រកួត​ជ្រើសរើស​តារា​ម៉ូ​ដែល​ប្រចាំ​ប្រទេស​អា​ល្លឺ​ម៉​ង់​ទៀត​ផង ។ ពួក​គេ​ទាំង​ពីរ​បាន​ផ្តើម​ស្នេហ៍​ក្នុង​ឆ្នាំ​២០១២ លើ​ទឹកដី​កំណើត​របស់​នាង ។

២. នាង​Radka Kocurova ជា​ភរិយា​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​សាធារណរដ្ឋ​ឆែក Tomas Rosicky ។ នាង Radka វ័យ​៣៥​ឆ្នាំ​ជា​ពិធី​ការិនី​ទូរទស្សន៍​ឆែក​បាន​ស្គាល់​កីឡា​ករ​​បាល់ទាត់​រូប​នេះ​នៅ​ឆ្នាំ​២០០២​អំឡុង​ពេល​ថត​ស្ប៉ត​កីឡា ក្រោយមក​ពួក​គេ​បាន​សាង​ស្នេហ៍​ជាមួយ​គ្នា និង​រៀប​អាពាហ៍ពិពាហ៍​នៅ​ឆ្នាំ​២០១៤ ។

៣. នាង Sam Cooke មិត្ត​ស្រី​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អង់គ្លេស Chris Smalling វ័យ​៣០ ជា​តារា​បង្ហាញ​ម៉ូ​ដ​មួយ​រូប​ដែល​បាន​សម្តែង​នៅ​ក្នុង​កម្មវិធី FHM, Front, Maxim, Zoo & Nut ។ ជាង​នេះ​ទៀត​នាង​ជា​ម្ចាស់​ជ័យ​លា​ភី​ក្នុង​ការ​ប្រកួត Page 3 Idol កាលពី​ឆ្នាំ​២០០៦ ។ បច្ចុប្បន្ន​នាង​ជា​ជាង​ថតរូប​ម្នាក់​ក្នុង​ទីក្រុង Manchester ។

៤. នាង Ludivine Lacorne ភរិយា​ខ្សែបម្រើ​ប្រយុទ្ធ​ក្រុម​ជម្រើស ជាតិ​បារាំង Dimitri Payet ។ គូស្នេហ៍​១​គូ​នេះ បាន​ភ្ជាប់ពាក្យ​កាលពី​ឆ្នាំ​២០០៦ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ច្បាស់​ថា អ្នក​ទាំង​ពីរ​បាន​ដឹក​ដៃ​គ្នា​ចូល​រោងការ​រួច​ហើយ​ឬ​យ៉ាងណា​នោះ​ទេ ខណៈ​ចំណង​សេ្ន​ហ៍រ​វាង​ពួក​គេ​ទាំង​ពីរ​បង្កើត​បានកូន​៣​នាក់ ។ នាង Ludivine Lacorne មាន​ដើម​កំណើត​នៅ​សង្កាត់ Le Havre ប្រទេស​បារាំង តែ​បច្ចុប្បន្ន​នាង​ផ្លាស់​មក​រស់នៅ​ទីក្រុង​ឡុ​ង​ដ៍ ប្រទេស​អង់គ្លេស ។

៥. នាង Marina Luczenko ភរិយា​វ័យ​២៦​ឆ្នាំ​របស់​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ប៉ូ​ឡូញ Robert Lewandowski ។ នាង​ជា​ស្ត្រី​ដ៏​ជំនាញ​ម្នាក់​ផ្នែក​អាហារូបត្ថម្ភ​ប្រចាំ​ប្រទេស​ប៉ូ​ឡូញ និង​ធ្លាប់​ឈ្នះ​មេដាយ​សំរឹទ្ធិ​ក្នុង​ការ​ប្រកួត Karate World Cup ២០០៩ ផង​ដែរ ។

៦. នាង Elisa De Panicis មិត្ត​ស្រី​ថ្មី​របស់​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ Christiano Ronaldo វ័យ​២៩​ឆ្នាំ ជាតា​រា​ម៉ូ​ដែល​ដ៏​ស្រស់​ស្អាត​មួយ​រូប​ប្រចាំ​ប្រទេស​អុ​ី​តា​លី​។ ពួក​គេ​ទាំង​ពីរ​ចាប់ផ្តើម​មាន​ចំណង​ស្នេហ៍​អំឡុង​ពេល​នាង​បង្ហាញខ្លួន​ក្នុង​កម្មវិធី​មួយ​របស់​ទូរទស្សន៍​អេ​ស្ប៉ា​ញ ។

៧. នាង Pilar Rubio ដៃគូ​ស្នេហា​វ័យ​៣៨​ឆ្នាំ​របស់​ខ្សែការពារ​ដ៏​រឹង​មាំ​អេ​ស្ប៉ា​ញ Sergio Ramos​ជា​ពិធី​ការិនី​ពូកែ​វោហា​ស័ព្ទ​មួយ​រូប​ប្រចាំ​កម្មវិធី​ទូរទស្សន៍​មួយ​ចំនួន​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​។ នាង​មានឈ្មោះ​បោះ​សំឡេង​ច្រើន​ឆ្នាំ​មក​ហើយ ក្នុង​កម្មវិធី​ទូរទស្សន៍​ទាំងនេះ​។ ពួក​គេ​ទាំង​ពីរ​ចាប់ផ្តើម​ស្គាល់គ្នា​អំឡុង​ឆ្នាំ​២០១២​ហើយ​ចំណង​ស្នេហ៍​ពួក​គេ​បង្កើត​បានកូន​២​នាក់​ផង​ដែរ ។

៨. នាង Katja Butylina មិត្ត​ស្រី​វ័យក្មេង​របស់​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អូ​ទ្រី​ស David Alaba ជា​អតីត​ម្ចាស់​ជើងឯក Handball ប្រចាំ​ប្រទេស​ស្វ៊ី​ស តែ​បច្ចុប្បន្ន​នាង​កំពុង​សិក្សា​ផ្នែក​ទីផ្សារ​ក្នុង​ទីក្រុង Vienna ប្រទេស​អូ​ទ្រី​ស​។ ចំណង​ស្នេហ៍​ពួក​គេ​ទាំង​ពីរ​នេះ​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១០​មក​ម្ល៉េះ ។

៩. នាង Claudine Palmer គូស្នេហ៍​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​សាធារណរដ្ឋ​អៀរ​ឡង់ Robbie Keane រូប​នេះ ជា​អតីត​បវរកញ្ញា​ប្រចាំ​ប្រទេស និង​ជាតា​រា​ម៉ូ​ដែល​ឈុត​ក្នុង ដែល​បាន​បញ្ចប់​បរិញ្ញាបត្រ​២​ផ្សេង​គ្នា​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ នាង​បាន​ស្គាល់​អនាគត​ស្វាមី​នាង​ដំបូង​តាំងពី​នាង​មាន​អាយុ​១៨​ឆ្នាំ​មក​ម្ល៉េះ ទើប​ឈាន​ដល់​ការ​រៀប​អាពាហ៍ពិពាហ៍ នៅ​ឆ្នាំ​២០០៨ និង​មានកូន​ប្រុស​ម្នាក់​ទៀត​ផង ។

១០. នាង Viktoria Varga មិត្ត​ស្រី​របស់​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អុ​ី​តា​លី Graziano Pelle ជាតា​រា​ម៉ូ​ដែល​មួយ​រូប​ដែល​មាន​សម្រស់​ស្រស់​ដាច់​គេ​ប្រចាំ​ប្រទេស​ហុង​គ្រី។ ពួក​គេ​ទាំង​ពីរ​បាន​ផ្តើម​ស្នេហ៍​នៅ​ឆ្នាំ​២០១២​តាម​រយៈ​ប្រព័ន្ធ​បណ្តាញ​សង្គម​ហ្វេ​ក​បុ​៊​ក ។ ដំបូង​នាង មិន​ទាន់​មាន​អារម្មណ៍​ចំពោះ​កីឡាករ​រូប​នេះ​ទេ ប៉ុន្តែ​ដោយសារ​តែ​ឥទ្ធិពល​ស្នេហ៍ ធ្វើ​ឱ្យ​Pelle តាម​ស្រឡាញ់​នាង ទោះបីជា​ពួក​គេ​ទាំង​ពីរ​នៅ​ឆ្ងាយ​ពី​គ្នា​ក៏​ដោយ ។ ការ​ពុះពារ​របស់​Pelle អម​ជាមួយ​ផ្កា​កុលាប​១០០​ទង​ទើប​ធ្វើ​ឱ្យ​នាង​បាក់ចិត្ត​ដក​ពុំ​រួច៕