នេ​ត សុ​ចរិយា លែង​មួយ​ក្បាច់ ធ្វើ​ឲ្យ​ប្រុសៗ​ស្ទើរ​ឈាម​ច្រមុះ​គ្រប់គ្នា

​រាជធានី​ភ្នំពេញ : តារា​សម្តែង​វ័យក្មេង ដែល​កន្លងមក​ធ្លាប់​ក្តាប់បាន​ឱកាស គ្រង​តំណែង​ធ្វើជា​ពិធី​ការិនី របស់​ស្ថានីយ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​១១ កញ្ញា នេ​ត សុ​ចរិយា ថ្មីៗ​នេះ បានធ្វើ​ឲ្យ​មហាជន អ្នកគាំទ្រ​មិនតិច​ឡើយ ជាពិសេស​ប្រុសៗ ស្ទើរ​ភ្លឹកស្មារតី​ជាមួយនឹង រូបថត​សិច​ស៊ី​របស់​នាង ក្នុង​សម្លៀកបំពាក់​ឈុត​ប៊ី​គី​នី ឈរ​បង្ហាញ​រាង​នៅលើ​ដែន​កោះ បាលី ប្រទេស​ឥណ្ឌូនេស៊ី គ្រា​ចេញទៅ​ដើរ​កម្សាន្ត​ជាមួយ​គូស្នេហ៍​លោក Nathan Gan សញ្ជាតិ​ម៉ាឡេស៊ី ដែលជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន នាំ​ស្រា​ផ្ដាច់មុខ​ល្បីឈ្មោះ​មួយ នៅ​កម្ពុជា​។​

 

​តាមរយៈ​នៃ​ការថតរូប​បញ្ចេញ​សាច់​ខ្ចី​ជាមួយ​ឈុត​ប៊ី​គី​នី និង​ត្រូវបាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ពី​សំណាក់​តារា​សម្តែង ក្មេងខ្ចី​នាង នេ​ត សុច​រិ​យ៉ា នេះដែរ ភ្លាមៗ​នោះគេ​សង្កេតឃើញថា​ក៏មាន​អ្នក​ចុច​ចូល​គាំទ្រ និង​សរសេរ​Comment ជា​បន្តបន្ទាប់ ដោយសារ​គេ​គិតថា​វា​ជា​ឱកាស​ដ៏​កម្រ​មួយ​ដែល​នឹង​បានឃើញ​សាច់​ខ្ចី​របស់ តារា​ស្រី​វ័យក្មេង​ងាយៗ​បែបនេះ​ណាស់​។​

 

​ព្រម​គ្នា​ជាមួយនឹង​ការ​បែកធ្លាយ​រូបថត​បញ្ចេញ​សាច់​ខ្ចី​មួយ​កំណាត់ ផ្នែក​ខាងលើ​របស់​តារា​សម្តែង​កញ្ញា នេ​ត សុច​រិ​យ៉ា នេះដែរ​ក៏មាន​អ្នកខ្លះ​ទៀត​បាន​សរសេរ​បញ្ចេញ​ទស្សនៈ​ផ្សេងៗ​គ្នា​មាន​ទាំង ពាក្យសម្តី​សរសើរ និង ការរិះគន់ ទៅលើ​រូបថត​ដែល​នាង​ថត​លែងខ្លួន​ក្នុង​ឈុត​សម្លៀកបំពាក់​ប៊ី​គី​នី​ខ្លី របៀប​សាសន៍​អឺរ៉ុប​នោះ​ផងដែរ​។​

 

​ទាក់ទង​នឹង​ការ​បង្ហោះ​រូបថត​សិច​ស៊ី​ជាច្រើន​សន្លឹក​នេះ​កម្ពុ​ជាថ្មី បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​កញ្ញា នេ​ត សុច​រិ​យ៉ា ជាច្រើនលើក​ដើម្បី​សួរនាំ​បន្ថែម​ដែរ ប៉ុន្តែ លេខ​ទូរស័ព្ទ​របស់​នាង​មិនអាច​ធ្វើការ​ទំនាក់ទំនង​នោះទេ នៅ​រសៀល​ថ្ងៃទី​២២ ខែមិថុនា​នេះ​។ ប៉ុន្តែ​តាម​ប្រភព ដែល​នៅ​ជិតដិត​នឹង​នាង​បាន​ទម្លាយ​ឲ្យ​ដឹងថា កញ្ញា នេ​ត សុច​រិ​យ៉ា  និង​គូស្នេហ៍​កាលពី​ថ្មីៗ​នេះ​បាន​បណ្តើរគ្នា​ចេញទៅ​ដើរ​កម្សាន្ត​នៅលើ ដែន​កោះ​បាលី មាន​រយៈពេល​១​សប្ដាហ៍​មកហើយ​។

 

​គួរបញ្ជាក់​ផងដែរ​ថា កញ្ញា នេ​ត សុ​ចរិយា ជា​តារា​មួយរូប ដែល​គេ​អាច​ចាត់ទុកបាន​ថា នាង​មានឱកាស បាន​ស្គាល់​បណ្តា​ប្រទេស​ច្រើនជាងគេ មិន​ថា​នៅ​ប៉ែក​អាស៊ី ឬ​ប៉ែក​អ៊ឺរ៉ុប​នោះទេ ហើយ​ភាគច្រើន គូស្នេហ៍ ក៏​តែង​ទៅជា​មួយ​នាង​ជានិច្ច មិន​ថា​ដល់ទី​ណាក៏ដោយ​។

 

​ដូច្នេះ​កុំ​បង្អង់​យូរ មានតែ​ទស្សនា​រូបភាព​ខាងក្រោម ទាំងអស់គ្នា​មើល៍ថា តើ​ប្រិយមិត្ត​គិត​យ៉ាងម៉េច​ដែរ ចំពោះ​រូបភាព​ឈរ​កាច់រាង បង្ហាញ​ភាព​សិច​ស៊ី​របស់ កញ្ញា នេ​ត សុ​ចរិយា លើ​ផ្ទៃ​ទឹក​ដែល​កោះ​ខាងលើនេះ ?

នេ​ត សុ​ចរិយា លែង​មួយ​ក្បាច់ ធ្វើ​ឲ្យ​ប្រុសៗ​ស្ទើរ​ឈាម​ច្រមុះ​គ្រប់គ្នា នេ​ត សុ​ចរិយា លែង​មួយ​ក្បាច់ ធ្វើ​ឲ្យ​ប្រុសៗ​ស្ទើរ​ឈាម​ច្រមុះ​គ្រប់គ្នា នេ​ត សុ​ចរិយា លែង​មួយ​ក្បាច់ ធ្វើ​ឲ្យ​ប្រុសៗ​ស្ទើរ​ឈាម​ច្រមុះ​គ្រប់គ្នា នេ​ត សុ​ចរិយា លែង​មួយ​ក្បាច់ ធ្វើ​ឲ្យ​ប្រុសៗ​ស្ទើរ​ឈាម​ច្រមុះ​គ្រប់គ្នា នេ​ត សុ​ចរិយា លែង​មួយ​ក្បាច់ ធ្វើ​ឲ្យ​ប្រុសៗ​ស្ទើរ​ឈាម​ច្រមុះ​គ្រប់គ្នា នេ​ត សុ​ចរិយា លែង​មួយ​ក្បាច់ ធ្វើ​ឲ្យ​ប្រុសៗ​ស្ទើរ​ឈាម​ច្រមុះ​គ្រប់គ្នា

នេ​ត សុ​ចរិយា លែង​មួយ​ក្បាច់ ធ្វើ​ឲ្យ​ប្រុសៗ​ស្ទើរ​ឈាម​ច្រមុះ​គ្រប់គ្នា