ប្រាំបួន​ចំណុច​​ដែល​លោកអ្នក​​ត្រូវ​យល់ដឹង​អំពី​​សុខភាព​សក់​​របស់ខ្លួន​

សក់ គឺជាផ្នែកមួយនៃការលម្អផ្ទៃមុខរបស់មនុស្ស ជាពិសេសគឺស្ត្រី។ សព្វថ្ងៃនេះដោយសារការប្រើប្រាស់ផលិតផលគ្រឿងសំអាងច្រើនពេក ហើយដែលប្រើមិនត្រូវតាមកម្រិតបច្ចេក ទេសផងនោះបានធ្វើឲ្យ សក់របស់ពួកគេមួយចំនួនបានជួប្រទះនូវបញ្ហាទៅវិញ។ ម្យ៉ាងទៀតការមិនថែទាំងសក់ក៏ជាបញ្ហាធ្វើឲ្យសក់វិវត្ដទៅរកភាព ខូចផងដែរ។ ខាងក្រោមនេះគឺសុទ្ធសឹងតែជាកត្ដាដែលនាំឲ្យសក់ខូចបាត់បង់ភាពស្រស់ ស្អាតដែលផបហ្សូន អាស៊ីសូមធ្វើការណែនាំជម្រាបជូនប្រិយមិត្តសិក្សាដូចតទៅ៖

១.ប្រើប្រាស់របស់គ្មានអនាម័យ ជាទូទៅក្រាសសិតសក់ដែលជាប់ស្នាមក្អែលស្នឹមជាប់នឹងធ្មេញរបស់វា គឺជាមូលដ្ឋានបង្កមេរោគ កមរមាស់លើស្បែកក្បាលហើយដែលគេមិនបានចាប់អារម្មណ៍។ តាមសម្ដីរបស់ Elizabeth Cunnane Phillips អ្នកវិទ្យាសាស្ត្រខាងផ្នែកសក់ និងស្បែកក្បាលបានពន្យល់ថា ក្រាសសិតសក់គួរតែលាងសំអាតក្នុងមួយខែម្ដង ដោយប្រើសូដានិងទឹក លាយបញចូលគ្នា ហើយដាក់ក្រាស់សិតរបស់អ្នកត្រាំរយៈពេលពីរនាទី ព្រោះថាសូដាអាចបំបែកជាតិខ្លាញ់ចេញពីធ្មេញរបស់ក្រាស់បានយ៉ាងងាយ និងស្អាតល្អ។

២.ទម្លាប់ប្រើកៅស៊ូចង ការទម្លាប់ប្រើកៅស៊ូចងដែលតឹងពេកគឺពីតជាមានការប៉ះពាល់ដល់ សុខភាពសក់របស់អ្នកយ៉ាងពិតប្រាកដ។ ការពិសោធជាក់ស្ដែង នៅពេលដែលអ្នកលាសក់បន្ទាប់ពីចងកៅស៊ូរួចមក សក់របស់អ្នកនឹងមិនមានសភាពត្រង់ស្រឡូនឡើយ។ ផលប៉ះពាល់អវិជ្ជមានមួយទៀតគឺ ការរងសម្ពាធតឹងខ្លាំងយូរពេកធ្វើឲ្យសក់ ផុយ ឆាប់ដាច់បំផុត។ ជម្រើសល្អមួយក្រៅពីការលម្លាក់សក់គឺ នាងកញ្ញាអាចប្រើដង្កៀប សក់ឬបូសក់ ដែលអាចបួងសក់ទៅក្រោយបានដូចគ្នា។

៣.បញ្ហាផលិតផលគ្រឿងសំអាង វាមិនខុសអ្វីពីការប្រើប្រាស់ថ្នាំពេទ្យដូច្នោះដែរ ការប្រើប្រាស់ផលិតផលគ្រឿងសំអាងដែលមិនសមទៅ នឹងសក់ វាបានធ្វើឲ្យមានការប៉ះពាល់ច្រើនយ៉ាងដល់ សក់និងស្បែកក្បាលរបស់លោកអ្នក។ ចំពោះការប្រើផលិតផលគីមីលោកអ្នកគួរតែធ្វើទៅតាមដំណាក់កាលដែលគេបាន ណែនាំ។ ការលាបពណ៌សក់ច្រើន សក់ងាប និងអាឡែកស៊ី អាចធ្វើសក់របស់អ្នកបាក់ខូច និងរងការបំផ្លាញបាន។ ត្រូវប្រាកដថាអ្នកបានប្រើនូវផលិតផលគីមីនៅក្នុងបរិមាណសម្យស្រប មួយ ហើយចូរអ្នកធ្វើការពិនិត្យស្បែកក្បាលរបស់អ្នកជាមុនសិន មុននឹងប្រើប្រាស់នូវផលិតផលគីមី ដើម្បីធានានូវសុវត្តិភាពស្បែកក្បាលរបស់អ្នក។

៤.ការប្រើប្រាស់ឧបករណ៍ដែលក្តៅខ្លាំងក៏ប៉ះពាល់ដល់សក់របស់អ្នកដែរ ការផ្តល់កម្តៅហួសកម្រិតទៅឲ្យសក់របស់អ្នកអាចនឹងធ្វើឲ្យសក់របស់ អ្នកបានបង់សំណើម និងប៉ះពាល់ទៅដល់គល់សក់ ដែលជាហេតុធ្វើឲ្យសក់របស់អ្នកមានសភាពស្ងួត។ នេះជាបញ្ហាដែលយើងខ្ញុំបានប្រាប់អ្នកមិនប្រើកម្តៅខ្លាំងទៅលើសក់ របស់អ្នក។ តែមានសំនួរថា តើកម្ដៅប៉ុន្មនាដែលស័ក្ដិសមនឹងប្រើទៅលើសក់របស់អ្នក? ជាការចាប់ផ្តើម អ្នកមិនត្រូវបើកឧប ករណ៍អ៊ុតសក់របស់អ្នកឲ្យលើសពាក់កណ្តាល ប្រសិនបើស្បែករបស់អ្នកមានអារម្មណ៍ថាមិនមានបញ្ហាអ្វីទេ ពេលនោះអ្នកបានថែរក្សាសក់របស់អ្នកបានល្អហើយ។ ប្រសិនបើអ្នកមានសក់ដែលមិនងាយនឹងពត់ទេ អ្នកត្រូវប្រាកដថាអ្នកប្រើកម្តៅក្នុងខ្លាំងជាងនេះបន្តិចដែល អាចធ្វើឲ្យសក់របស់អ្នកត្រង់បាន។ ត្រូវចាំថា ការប្រើកម្តៅកាន់តែតិចគឺកាន់តែល្អ ដូចនេះចូរព្យាយាមលេងម៉ូតសក់របស់អ្នកនៅពេលដែលសក់របស់អ្នកស្ងួត ល្អ។ តែចូរកុំប្រើឧបករណ៍ផ្លុំដែលក្តៅទៅសម្ងួតសក់របស់អ្នកនៅពេលដែល សក់របស់អ្នកកំពុងតែសើម ដោយជំនួសដោយការរងចាំឲ្យស្ងួតដោយខ្លួនឯង។

៥.ការមិនប្រើស្ព្រាយការពារកម្តៅ ស្ពាយការពារកម្តៅគឺមានសារសំខាន់ក្នុងការការពារសក់ដែលលខូចរបស់ អ្នក។ វាអាចជួយឲ្យសក់ដែលខូចរបស់អ្នកមានសំណើមជាថ្មី និងជួយការពារសក់ដែលបាក់របស់អ្នក ដោយវាជាទ្រនាប់ថ្នាំ និងផ្តល់សំណើមដល់សក់របស់អ្នក។

៦.ការទុកសក់វែងពេកមុនពេលកាត់ ការទុកសក់វែងពេកអាចធ្វើឲ្យសក់របស់អ្នកជ្រុះស្តើង និងខ្សោយ។ ដើម្បីរក្សាសក់របស់អ្នកឲ្យមានសុខភាពល្អ ចូរអ្នកធ្វើការកាត់ ១ឬ២អីង ដែលស្មើរនឹង ២,៥ ទៅ៥សង់ទីម៉ែតក្នុងមួយខែ។ ការធ្វើបែបនេះអាចធ្វើឲ្យសក់របស់អ្នកមានការលូតលាស់ជាថ្មីចំពោះអ្នក ដែលមានសក់ខូច។

៧.ការសិតពីគល់រហូតដល់ចុង ការសិតសក់ដែលជំពាក់របស់អ្នកពីលើទៅក្រោមដែលអាចដោះស្រាយជាមួយនឹង បញ្ហាសក់ជំពាក់ និងបញ្ហាសក់បាក់របស់អ្នកបាន។ ចូរសិតសក់របស់អ្នកតាមសម្រួល ដោយធ្វើការបែងចែកសក់របស់អ្នកជាកង់ៗ ដែលមានប្រវែង៣ ទៅ៤អ៊ីងដើម្បីធ្វើការសិតម្តងៗ និងរលាស់បន្ទាប់ពីសិតហើយ។ ដើម្បីធ្វើបែបនេះចូរចាប់សក់របស់អ្នកបីទៅបួនអ៊ីងពីខាងក្រោម ហើយធ្វើការសិតពីកន្លែងដៃដែលអ្នកចាប់។ នៅពេលដែលសិតរួចអ្នកអាចខិតទៅលើទៀតរហូតដល់គល់នៃសក់របស់អ្នក។ មធ្យោបាយនេះអាចជួយកាត់បន្ថយសក់បាក់និងការជ្រុះបាន។

៨.ការប្រើផលិតផលច្រើនពេក រឿងចុងក្រោយដែលអ្នកចង់ធ្វើគឺបណ្តុះសក់ ការកាត់សក់ ឬការថែមប្រេងធម្មជាតិទៅលើសក់។ ប្រសិន បើអ្នកមានសក់ល្អប្រសើរហើយការជំពាក់សក់របស់អ្នកនឹងធ្លាក់ទៅតាម បណ្តោយសក់។ ចំពោះនៅលើសក់ធម្មជាតិ ផលិតផលភាច្រើនដែលអាចធ្វើឲ្យសក់របស់អ្នកស្ងួតបាន ដោយសារតែ វាបណ្តាលឲ្យសក់របស់អ្នកស្ងួតនឹងអាចបង្ករឲ្យមានរោគមហារីកបាន។ ហើយសក់ដែលក្រាសអ្នកត្រូវតែប្រើផលិតផលតិចជាការប្រសើរ។ ចូរអ្នកចាប់ផ្តើមប្រើផលិតផលក្នុងបរិមាណតិចជាងដែលអ្នកគិត ហើយអ្នកអាចបន្ថែមប្រសិនបើមិនទាន់គ្រប់គ្រាន់។ ស្ត្រីគ្រប់រូបតែងតែ ត្រូវការផលិតផលការពារកម្តៅ សាប៊ូស្ងួតសម្រាប់ថ្ងៃណាដែលសក់ប្រលាក់ខ្លាំង។ ប្រសិនបើអ្នកចង់ប្រើផលិតផលឲ្យត្រឹមត្រូវ ឬផលិតផលដែលអ្នកមិនច្បាស់ក្នុងការប្រើប្រាស់ ចូរអ្នកដាក់ផលិតផលនោះទៅលើដៃរបស់អ្នកសិន បន្ទាប់មកចូរអ្នកដាក់ទៅលើសក់របស់អ្នកម្តងបន្តិចៗ រហូតដល់អ្នកយល់ថាវាគ្រប់គ្រាន់។

៩.ការប្រើសាប៊ូដដែលសម្រាប់សម្អាតសក់របស់អ្នក ស្ត្រីភាគច្រើនបានគិតថាការផ្លាស់ប្តូរផលិតផលសម្រាប់សក់គឺជាការល្អ ព្រោះវាអាចធ្វើឲ្យសក់មានភាពរស់ចំពោះផលិតផលផ្សេងៗ។ តែនេះមិនមែនជាការពិតទេ ការប្រើសាប៊ូដដែលៗ ដែលត្រូវទៅនឹងប្រភេទសក់របស់អ្នកអាចជួយឲ្យសក់របស់អ្នករឹងមាំបាន ៕

ប្រភព៖ iknow

  • ប្រាំបួន​ចំណុច​​ដែល​លោកអ្នក​​ត្រូវ​យល់ដឹង​អំពី​​សុខភាព​សក់​​របស់ខ្លួន​已关闭评论
  • 22 views
  • Hide Sidebar
    A+
Publish on:2016/06/23  Category:សុខភាព
Tags: