អ្នក​ញ៉ាំ​អាហារ​បួស​អាច​ប្រឈម​នឹង​បញ្ហា​ធ្មេញ​ច្រើន

ក្រុងញូវយ៉ក: របបអាហារមានជាតិសាច់ និងផលិតផលពីទឹកដោះ អាចជួយដល់សុខភាពធ្មេញ នេះបើតាមក្រុមអ្នកជំនាញប្រកាសថ្មីៗនេះ។សារធាតុអាមីណូអាស៊ីតទូទៅដែលផ្ទុកពីធម្មជាតិនៅក្នុងអាហារត្រូវបានគេរកឃើញថា អាចជួយបំបែកកំណកកំបោរនៅជាប់ធ្មេញ។

អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យមីឈីហ្គែន និងញូវខេហ្សល់ ជឿជាក់ថា ការរកឃើញនេះអាចជួយមនុស្សរាប់លានឲ្យចៀសផុតពីបញ្ហាមាត់ធ្មេញ ដង្កូវស៊ី ប្រហោង និងជំងឺតាមអញ្ចាញ។ពួកគេអះអាងថា សារជាតិ L-អាគីនីន ឬ L-arginine សម្បូរនៅក្នុងសាច់ក្រហម ស៊ុតសត្វ ត្រី និងអាហារប្រចាំថ្ងៃដទៃទៀត អាចជួយបញ្ឈប់ការកកើតនៃកំណកធ្មេញ។

អាឡិចហ្សង់ឌឺរ រីកខាតជំនួយការសាស្ត្រាចារ្យផ្នែកជំងឺឆ្លងមកពីសាកលវិទ្យាល័យ មីស៊ីហ្គែនបានឲ្យដឹងថា៖ «នេះជារឿងសំខាន់ណាស់ដោយបាក់តេរីទាំងនោះវាបានផ្តុំគ្នានៅបរិវេណ នៃធ្មេញយើងបង្កើតបានជាទម្រង់កំណកផ្សេងៗនៅជាប់ធ្មេញ។ ការឡើងក្តាំងដោយសារកំណកបាក់តេរីនេះក៏បានធ្វើឲ្យយើងត្រូវចំណាយ ប្រាក់រាប់លានដុល្លារដែរក្នុងការព្យាបាលធ្មេញ និងសេវាសម្អាតក្នុងមួយឆ្នាំៗនៅសហរដ្ឋអាមេរិក»។ ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថានឹងបន្តស្វែងរកហេតុផលថាតើ L-អាគីនីន អាចការពារកំណកបាក់តេរីដូចម្ដេច៕

ប្រភព៖ iknow

  • អ្នក​ញ៉ាំ​អាហារ​បួស​អាច​ប្រឈម​នឹង​បញ្ហា​ធ្មេញ​ច្រើន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/23  Category:សុខភាព
Tags: