អាមេរិក​គ្រោង​បង្កើត​អាជ្ញាធរ​ស៊ើបការណ៍​សម្ងាត់​ដូច​សម័យ​សង្គ្រាម​ត្រជាក់ សំដៅ​លើ​រុស្ស៊ី​តែ​ម្ដង

គណៈកម្មាធិការទទួលបន្ទុកផ្នែកចារកម្មអាមេរិក បានដាក់សំណើសុំបង្កើតគណៈកម្មាធិការជំនាន់សង្គ្រាមត្រជាក់ឡើងវិញ ដើម្បីកាត់បន្ថយការទទួលយកព័ត៌មានសម្ងាត់របស់រុស្ស៊ី ដែលសំណើនេះ នឹងធ្វើការរឹតត្បិតចំពោះការដើរហើររបស់មន្ត្រីទូតរុស្ស៊ីនៅអាមេរិក ហើយវានឹងធ្វើឲ្យអាមេរិកប្រាសចាកនូវសន្ធិសញ្ញាសន្ធិសញ្ញាស្ដីពីការបើកចំហជើងមេឃ ដែលគេបានចុះហត្ថលេខានៅឆ្នាំ១៩៩២ ។
សំណើសុំបង្កើតអាជ្ញាធរស៊ើបការណ៍សម្ងាត់នេះ បានឆ្លងផុតដំណាក់កាលគណៈកម្មាធិការទទួលបន្ទុកផ្នែកចារកម្មហើយ កាលពីខែឧសភានេះ “វាត្រូវការការអនុញ្ញាតពីប្រធានាធិបតីឲ្យបង្កើតគណៈកម្មាធិការភ្នាក់ងារចម្រុះមួយ ដើម្បីប្រឆាំងនឹងសកម្មភាពរុស្ស៊ី” នេះបើយោងតាមលោក Dianne Feinstein សមាជិកព្រឹទ្ធសភាមកពីរដ្ឋ California ។
យោងតាមផ្នែកទី៥០១នៃសំណើទៅកាន់ព្រឹទ្ធសភា គឺគេសុំការយល់ព្រមពីសេតវិមានអាមេរិក ដើម្បីបង្កើតមនុស្សមួយក្រុម ដែលតែងតាំងដោយប្រធានាធិបតីផ្ទាល់ ដើម្បីលាតត្រដាងពីទង្វើចារកម្មរុស្ស៊ី និងក្រុមឃាតកដែលមានរុស្ស៊ីជាអ្នកគាំទ្រ ដោយគណៈកម្មាធិការថ្មីនេះ នឹងមានតួនាទីដូចគណៈកម្មាធិការមួយក្នុងសម័យសង្គ្រាមត្រជាក់ដែរ ។
យោងតាមផ្នែកទី៥០២ រដ្ឋទូតរុស្ស៊ីនៅអាមេរិក ត្រូវធ្វើការស្នើដល់រដ្ឋាភិបាលអាមេរិក រាល់ពេលដែលគេត្រូវធ្វើដំណើរឆ្ងាយជាង៨០គីឡូម៉ែត្រ ពីលំនៅឋានផ្លូវការរបស់គេ ហើយសំណើទាំងនោះ នឹងត្រូវធ្វើការស៊ើបអង្កេតយ៉ាងល្អិតល្អន់ពីសំណាក់ក្រុម FBI ។ រដ្ឋទូតរុស្ស៊ីមិនអាចធ្វើដំណើរទៅណាក្រៅពីតំបន់ដែលអនុញ្ញាតបានទេ បើសិនជាមន្ត្រីទូតពួកគេល្មើសនឹងច្បាប់ក្នុងការធ្វើដំណើរនេះ ។
នេះមិនមែនជាលើកទីមួយទេ ដែលព្រឹទ្ធសភាមានសំណើផ្នែកអាជ្ញាធរព័ត៌មានសម្ងាត់ ហើយធ្វើឡើងដោយផ្ដោតលើប្រទេសរុស្ស៊ី ជាក់ស្ដែងកាលពីឆ្នាំ២០១៥ “សំណើមួយបានធ្វើឡើង ដោយតម្រូវឲ្យមានបរិវេណសន្តិសុខមួយ ត្រូវសង់ឡើងក្នុងស្ថានទូតរុស្ស៊ី ប្រទេសដែលមានព្រំដែនជាប់រុស្ស៊ី ឬប្រទេសដែលធ្លាប់ជាអតីតសមាជិកសហភាពសូវៀត” មិនត្រឹមតែប៉ុណ្ណោះ ស្ថានទូតអាមេរិកនៅរុស្ស៊ីក៏មិនអាចរើសយកអ្នកក្នុងស្រុកមកធ្វើការក្នុងស្ថានទូតដែរ ។

គួរបញ្ជាក់ថា សំណើសុំបង្កើតអាជ្ញាធរស៊ើបការណ៍សម្ងាត់នេះ នៅត្រូវការការបោះឆ្នោតយល់ព្រមពីព្រឹទ្ធសភាអាមេរិកទាំងមូល ទើបអាចលេចជារូបរាងឡើងមកបាន ហើយគេគ្រោងនឹងដាក់សំណើនេះឡើង ឲ្យបានមុនការចាប់ផ្ដើមនៃថ្ងៃសម្រាករបស់ព្រឹទ្ធសភា នារដូវក្ដៅខាងមុខនេះ ៕

អាមេរិក​គ្រោង​បង្កើត​អាជ្ញាធរ​ស៊ើបការណ៍​សម្ងាត់​ដូច​សម័យ​សង្គ្រាម​ត្រជាក់ សំដៅ​លើ​រុស្ស៊ី​តែ​ម្ដង អាមេរិក​គ្រោង​បង្កើត​អាជ្ញាធរ​ស៊ើបការណ៍​សម្ងាត់​ដូច​សម័យ​សង្គ្រាម​ត្រជាក់ សំដៅ​លើ​រុស្ស៊ី​តែ​ម្ដង

ប្រភព៖ kqube

  • អាមេរិក​គ្រោង​បង្កើត​អាជ្ញាធរ​ស៊ើបការណ៍​សម្ងាត់​ដូច​សម័យ​សង្គ្រាម​ត្រជាក់ សំដៅ​លើ​រុស្ស៊ី​តែ​ម្ដង已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/23  Category:កំសាន្ត
Tags: