៧០​ឆ្នាំ​ហើយ នៅ​ប៉ះ​កង់ម៉ូតូ​យ៉ាង​ស្ទាត់​ជំនាញ​ដល់​ក្មេង​ៗចង់​ខ្មាស (វីដេអូ)

ទស្សនាវីដេអូ៖ ស្រ្តីវ័យ ជាង ៧០ឆ្នាំ ប៉ះកង់

ដៃទាំងគូប្រកបដោយកម្លាំងគាស់កង់ម៉ូតូដោយគ្មានបញ្ហា ជារឿងធម្មតាទៅហើយសម្រាប់ស្ត្រីចំណាស់ម្នាក់ ដែលមានវ័យ ៧០ឆ្នាំ ប៉ុន្តែសម្រាប់អ្នកចូលទៅប៉ះសុទ្ធតែមានអារម្មណ៍ភ្ញាក់ផ្អើល និងលាន់មាត់ថា៖ “អ៊ុញ! អ៊ំអ្នកប៉ះមែន?។

ស្ត្រីវ័យចំណាស់ដែលកំពុងប៉ះកង់យ៉ាងស្ទាត់ជំនាញនេះឈ្មោះ លន់ គី មានអាយុ ៧០ឆ្នាំ។ តាមពិត អាជីពប៉ះកង់ អ៊ំស្រី លន់ គី បានធ្វើរួមគ្នាជាមួយស្វាមីជាង ២០ឆ្នាំមកហើយ ប៉ុន្តែដោយសាររយៈពេល ៣ឆ្នាំចុងក្រោយ ស្វាមីអ៊ំស្រីរាងជរាបន្តិចក្នុងវ័យ ៧៣ឆ្នាំ ទើបសម្រេចចិត្តបន្តធ្វើតែម្នាក់ឯង។

ពេលចូលទៅជួបអ៊ំស្រី អ្នកប៉ះកង់ជាច្រើនតែងសួររកជាង ហើយនៅពេលប្រាប់ថាអ៊ំស្រីជាអ្នកប៉ះ ពួកគេមានអារម្មណ៍ភ្ញាក់ផ្អើលខ្លាំង។ អ៊ំស្រីបានបញ្ជាក់ថា អ្នកខ្លះមានកម្លាំងសុំជួយគាស់ តែបែរជាគាស់មិនរួច ឯអ្នកខ្លះទៀតឃើញចាស់ជរាចង់ឲ្យលុយលើស តែអ៊ំស្រីមិនទទួលឡើយ។ របរមួយនេះ អាចរកចំណូលបានប្រមាណ ១៥ដុល្លារក្នុងមួយថ្ងៃបើចាប់ផ្ដើមពីម៉ោង ៧ព្រឹក ដល់ ៦ល្ងាច ហើយបើនៅដល់យប់ អាចគុណនឹង២។

អ៊ំស្រី លន់ គី បានប្រកបរបរប៉ះកង់នេះតាមបណ្ដោយផ្លូវលេខ១៦៣ ជិតផ្សារទួលទំពូង ហើយរស់ក្រោមដំបូលផ្ទះជាមួយស្វាមី និងក្មួយប្រុស ប៉ុន្តែអ្នកទាំងពីរគ្មានកូនឡើយ។ ក្មួយប្រុសរបស់អ៊ំស្រី ចង់ឲ្យលាឈប់ពីការងារប៉ះកង់នេះយូរហើយ ព្រោះជីវភាពក៏មិនពិបាកខ្លាំងដែរ ប៉ុន្តែអ៊ំស្រីមិនយល់ព្រម។ យ៉ាងណាក្ដី ប្រហែល ២ខែទៀត អ៊ំស្រីប្រហែលជាត្រូវលាឈប់ហើយ ទោះគ្មានបញ្ហាសុខភាពក៏ដោយ ដើម្បីកុំឲ្យក្មួយខឹងនិងមើលមកមិនសមភ្នែក។

៧០​ឆ្នាំ​ហើយ នៅ​ប៉ះ​កង់ម៉ូតូ​យ៉ាង​ស្ទាត់​ជំនាញ​ដល់​ក្មេង​ៗចង់​ខ្មាស (វីដេអូ)
ស្ត្រីវ័យចំណាស់ដែលកំពុងប៉ះកង់យ៉ាងស្ទាត់ជំនាញនេះឈ្មោះ លន់ គី មានអាយុ ៧០ឆ្នាំ

៧០​ឆ្នាំ​ហើយ នៅ​ប៉ះ​កង់ម៉ូតូ​យ៉ាង​ស្ទាត់​ជំនាញ​ដល់​ក្មេង​ៗចង់​ខ្មាស (វីដេអូ)

ប្រភព៖ sabay

  • ៧០​ឆ្នាំ​ហើយ នៅ​ប៉ះ​កង់ម៉ូតូ​យ៉ាង​ស្ទាត់​ជំនាញ​ដល់​ក្មេង​ៗចង់​ខ្មាស (វីដេអូ)已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/23  Category:កំសាន្ត
Tags: