ព្រោះ​សេរី​ភាព បុគ្គល​ពីរ​រូបលះបង់​ប្រាក់​ខែ​រាប់​ពាន់​​ ​ពុះពាររហូត​បង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្ទាល់​ខ្លួន

សេរីភាព ជារឿងចម្បងដែលបុគ្គលម្នាក់ៗតែងចង់បានជានិច្ច។ ព្រោះចង់បានសេរីភាពមិនចង់ធ្វើការដើម្បីតែប្រាក់ខែ ក្រោមសម្ពាធនិងការបង្គាប់បញ្ជាពីគេ ធ្វើឲ្យបុគ្គលឆ្នើមពីររូបលះបង់ប្រាក់ខែរាប់ពាន់ដុល្លារ មកបើកក្រុមហ៊ុនខ្លួនឯងរហូតជោគជ័យ។

“ខ្ញុំមិនចង់ធ្វើការឲ្យគេទេ ទោះបីខ្ញុំគ្មានបទពិសោធន៍រកស៊ីក៏ដោយ”។

ព្រោះ​សេរី​ភាព បុគ្គល​ពីរ​រូបលះបង់​ប្រាក់​ខែ​រាប់​ពាន់​​ ​ពុះពាររហូត​បង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្ទាល់​ខ្លួនសុខ សុភមង្គល នាយកប្រតិបត្តិក្រុមហ៊ុន CODINGATE

ដោយមិនចង់យកចំណេះដែលខ្លួនខំប្រឹងប្រែងទទួលបានទាំងលំបាកទៅធ្វើការបម្រើឲ្យគេ ទោះបីស្ថានភាពហិរញ្ញវត្ថុមិនអំណោយផលនិងបទពិសោធន៍រកស៊ីនៅស្ទើរ មង្គល បានសម្រេចចិត្តបើកក្រុមហ៊ុនផ្នែកសេវាបង្កើតវិបសាយ និងបង្កើតប្រព័ន្ធគ្រប់គ្រងលើអាជីវកម្មខ្នាតតូចមួយជាមួយមិត្តភ័ក្ដិពីរបីនាក់ទៀត។

បន្ទាប់ពីមានការតាំងចិត្តបែបនេះមង្គលបានប្រើដើមទុនតែ ១២០ ដុល្លារប៉ុណ្ណោះដើម្បីបើកក្រុមហ៊ុនដែលមានសេវាបង្កើតវិបសាយបង្កើតប្រព័ន្ធគ្រប់គ្រងលើអាជីវកម្មខ្នាតតូចឡើង។

មង្គលថា កាលបើកដំបូងមានគ្នាតែពីរបីនាក់បានត្រួសត្រាយ រហូតដំណើរការរយៈពេល ៣ ឆ្នាំក៏បានពង្រីកសមាជិកឡើងជិតដល់ ២៦ នាក់។ គម្រោងមានធ្វើមិនចេះចប់ សុទ្ធតែជាក្រុមហ៊ុនក្នុងស្រុក និង ក្រៅស្រុកជាច្រើនមកទាក់ទងដោយក្នុងខែនេះទទួលបានជាង ១០០ គម្រោង ដូចជាការរចនាបង្កើតវេបសាយ និងរៀបចំប្រព័ន្ធគ្រប់គ្រងផ្សេងៗដូចជាតាមហាងលក់ទំនិញ សណ្ឋាគារ និងគ្រប់គ្រងបុគ្គលិកក្នុងក្រុមហ៊ុននានាជាដើម។

លទ្ធផលសម្រេចបាននេះ មង្គលថាជាជោគជ័យសម្រាប់ការបើកដំណើរការអាជីវកម្មរបស់លោកបន្ទាប់ពីបានប្រឹងប្រែងនិងពុះពារការលំបាកជាច្រើនឆ្នាំមកនេះ។

ព្រោះ​សេរី​ភាព បុគ្គល​ពីរ​រូបលះបង់​ប្រាក់​ខែ​រាប់​ពាន់​​ ​ពុះពាររហូត​បង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្ទាល់​ខ្លួនគ្រុយ វណ្ណា នាយកប្រតិបត្តិក្រុមហ៊ុន AliEN DEV

ចំណែកលោក គ្រុយ វណ្ណា នាយកប្រតិបត្តិក្រុមហ៊ុនក្រុមហ៊ុន AliEN DEV វិញ ថាក្រោយធ្វើការឱ្យក្រុមហ៊ុន Asial ជប៉ុនបាន៣ ឆ្នាំ វណ្ណាក៏មានអារម្មណ៍ថាឯកោ នឹកគ្រួសារ ពិសេសចង់បានសេរីភាពច្រើន ក៏សម្រេចចិត្តបោះបង់ចោលប្រាក់ខែ៣០០០ដុល្លារនៅជប៉ុន មកធ្វើការនៅស្រុកខ្មែរវិញ។

នៅឆ្នាំ ២០១៤ វណ្ណាបានបង្កើតក្រុមបង្កើតកម្មវិធីទូរសព្ទមួយឈ្មោះ ALiEN DEV ដោយមានគ្នា ៤ នាក់ ហើយពាក់កណ្ដាលឆ្នាំ ២០១៤ ក៏បានបង្កើតក្តារចុចសម្រាប់ iOS ដោយមានឈ្មោះថា Khmer Smart Keyboard។ដោយសារ Khmer Smart Keyboard ទទួលបានការគាំទ្រខ្លាំង ទើប Developer វ័យក្មេងរូបនេះសម្រេចចិត្តបង្កើតជាក្រុមហ៊ុនតូច ALiEN DEV ដោយបានចូលហ៊ុនជាមួយមិត្តភ័ក្ដិម្នាក់ទៀត សរុបទុន ១ម៉ឺនដុល្លារ។

វណ្ណាថា រយៈពេលប្រហែលជាងមួយឆ្នាំដែលក្តារចុចខ្មែរឆ្លាតវៃដាក់ឱ្យប្រើលើ iOS និង Android ឃើញថាមានការពេញនិយមខ្លាំង និងមានការជួយជ្រោមជ្រែងឧបត្ថម្ភពីពលរដ្ឋខ្មែរនិងបណ្ដាស្ថាប័ននានា ហើយក្រុមលោកបានព្យាយាមរិះរកមុខងារថ្មីៗដើម្បីបន្ថែមលើកម្មវិធីក្តារចុចនេះឱ្យកាន់តែទំនើប។

វណ្ណាថា មកទល់ពេលនេះ Khmer Smart Keyboard មានអ្នកទាញយកប្រមាណ ៣៨ម៉ឺននាក់មកហើយ ដែលនេះជាសញ្ញាវិជ្ជមានមួយសម្រាប់ ALiEN DEV៕

ប្រភព៖ sabay

  • ព្រោះ​សេរី​ភាព បុគ្គល​ពីរ​រូបលះបង់​ប្រាក់​ខែ​រាប់​ពាន់​​ ​ពុះពាររហូត​បង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្ទាល់​ខ្លួន已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/06/23  Category:កំសាន្ត
Tags: