លែង​​លះ​ប្ដី​ពិការ​ ​រៀបការ​​​នឹង​បុរស​ផ្សេង ​ដើម្បី​​​​មើល​ថែ​​​​​​​​ប្ដី​ពិការ​ជាមួយ​​គ្នា

ស្ត្រីម្នាក់រស់នៅទីក្រុង Ankang ខេត្ត Shaanxi  ប្រទេសចិន សម្រេចលែងលះប្ដីពិការ ហើយទៅរៀបការជាមួយមិត្តភ័ក្ដិល្អបំផុតរបស់ប្ដី ដើម្បីអាចជួយមើលថែប្ដីមុនបានទាំងអស់គ្នា។

លែង​​លះ​ប្ដី​ពិការ​ ​រៀបការ​​​នឹង​បុរស​ផ្សេង ​ដើម្បី​​​​មើល​ថែ​​​​​​​​ប្ដី​ពិការ​ជាមួយ​​គ្នា

អ្នកស្រី Xie Xiping បានមើលថែប្ដីឈ្មោះ Xu Xihan ចាប់តាំងពីគាត់ធ្លាក់ខ្លួនពិការក្នុងឧបទ្ទវហេតុនៅកន្លែងរករ៉ែកាលពីឆ្នាំ ២០០២។ ក្រោយមកគាត់បានរៀបការជាមួយបុរសទីពីរឈ្មោះ Liu Zongkui ហើយអ្នកទាំងបីបានរស់នៅក្រោមដំបូលផ្ទះតែមួយជាមួយកូនៗពួកគេ។

លោក Xihan និងអ្នកស្រី Xiping បានរៀបការនៅឆ្នាំ ១៩៩៦ និងមានកូនស្រីម្នាក់ កូនប្រុសម្នាក់។ លោក Xihan បានធ្វើការជាកម្មកររ៉ែនៅខេត្តហ៊ូណាន ក្នុងឆ្នាំ ២០០២ ហើយក៏ត្រូវដុំថ្មធ្លាក់ចំធ្វើឲ្យគាត់ពិការត្រឹមចង្កេះចុះក្រោម។ គាត់បានទទួលសំណងជាង ៦ពាន់ដុល្លារ តែមិនអាចព្យាបាលឲ្យមានសភាពដូចដើមបានទេ។

Xihan បានទទួលដំណឹងពីអ្នកជិតខាងដោយបង្ហើបថា ប្រពន្ធគាត់នឹងទៅរៀបការជាមួយបុរសដទៃ ហើយចាកចេញពីគាត់នៅប៉ុន្មានខែទៀត។ ក្រោយដឹងរឿងនេះ គាត់បានប្រាប់ប្រពន្ធឲ្យលែងលះខ្លួន និងរស់នៅជាមួយមនុស្សថ្មីទៀតទៅចុះ។ ពេលវេលាចេះតែដើរទៅមុខ អ្នកស្រី Xiping បានលែងលះប្ដីខ្លួនប្រាកដមែន រួចទៅរៀបការមួយមិត្តភ័ក្ដិជិតដិតរបស់ប្ដី តែមិនបានរត់ចោលប្ដីទីមួយឡើយ។

ក្នុងឆ្នាំ ២០១២ អ្នកស្រី និងប្ដីថ្មីមានកូនប្រុសមួយទៀត តែអ្នកទាំងអស់រស់នៅក្នុងផ្ទះជាមួយគ្នាយ៉ាងសុខសាន្ត៕

លែង​​លះ​ប្ដី​ពិការ​ ​រៀបការ​​​នឹង​បុរស​ផ្សេង ​ដើម្បី​​​​មើល​ថែ​​​​​​​​ប្ដី​ពិការ​ជាមួយ​​គ្នា លែង​​លះ​ប្ដី​ពិការ​ ​រៀបការ​​​នឹង​បុរស​ផ្សេង ​ដើម្បី​​​​មើល​ថែ​​​​​​​​ប្ដី​ពិការ​ជាមួយ​​គ្នា លែង​​លះ​ប្ដី​ពិការ​ ​រៀបការ​​​នឹង​បុរស​ផ្សេង ​ដើម្បី​​​​មើល​ថែ​​​​​​​​ប្ដី​ពិការ​ជាមួយ​​គ្នា លែង​​លះ​ប្ដី​ពិការ​ ​រៀបការ​​​នឹង​បុរស​ផ្សេង ​ដើម្បី​​​​មើល​ថែ​​​​​​​​ប្ដី​ពិការ​ជាមួយ​​គ្នា លែង​​លះ​ប្ដី​ពិការ​ ​រៀបការ​​​នឹង​បុរស​ផ្សេង ​ដើម្បី​​​​មើល​ថែ​​​​​​​​ប្ដី​ពិការ​ជាមួយ​​គ្នា

ប្រភព៖ sabay

  • លែង​​លះ​ប្ដី​ពិការ​ ​រៀបការ​​​នឹង​បុរស​ផ្សេង ​ដើម្បី​​​​មើល​ថែ​​​​​​​​ប្ដី​ពិការ​ជាមួយ​​គ្នា已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/23  Category:កំសាន្ត
Tags: