ក្តៅ! ក្តៅ! កំណត់​​មុខ​សញ្ញា​​សម្លាប់​ស្រី​ម្នាក់​​នៅ​ខាង​លិច​ផ្សារ​​ដេប៉ូ​​​​ហើយ​

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យ​ដឹងថា ​បន្ទាប់ពី​មានករណី​ចាក់​សម្លាប់នារីម្នាក់​ជា​មន្ត្រីយោធា​ស្លាប់នៅខាងលិចផ្សារ​ដេប៉ូ​​​នោះ  កម្លាំង​​នគរបាល​ខណ្ឌទួលគោក​ ​សហ​ការជាមួយ​កម្លាំងព្រហ្មទណ្ឌ​កម្រិត​​ធ្ងន់ គឺមិន​នៅស្ងៀម​ឡើយ បាន​​បើក​ការ​ស្រាវ​ជ្រាវ​ រហូត​ដល់​​កំណត់​​​មុខ​សញ្ញា​​​ជន​ដៃដល់​​បាន​​ កាលពី​ម៉ោង៣រសៀល​ថ្ងៃទី​២២ មិថុនា ២០១៦ នេះ បន្ទាប់​ពី​​មើល​តាម​​​​​កាមេរ៉ា​សុវត្ថិ​​ភាព​​​នៅ​ជិតកន្លែង​កើត​ហេតុ ហើយ​​ត្រូវ​កំណត់​​ភិនភាគ​​បាន ។

​ទោះ​​​ជា​យ៉ាងណា ជននោះសមត្ថ​កិច្ច​នៅ​មិន​ទាន់​បង្ហើប​ពី​អត្តសញ្ញាណ​នោះ​ទេ ដោយ​គិតមកដល់វេលាម៉ោង​១០ និង​១៥នាទីព្រឹក​ថ្ងៃទី​២៣ មិថុនា ២០១៦ នេះ ជន​​​នោះ​ នៅ​មិន​ទាន់​​សារ​​ភាព​ដែរ​ ​។ បើទោះបី​​ជា​គេ​ឃើញ​​មានស្លាកស្នាម​របួស​លើដៃ​​ពេល​​ដែល​ប្រតាយប្រតប់គ្នា ហើយ​ម៉ូតូ​​ជននោះជិះ​ គឺដូចក្នុង​​កាមេរ៉ា​សុវត្ថិភាព​ ពេលដែល​មក​​ធ្វើ​សកម្មភាពចាក់សម្លាប់​នារីនោះ​ ។ មុខសញ្ញា​ខាង​លើ គឺ​ត្រូវគេដឹងទៀតថា មាន​ទីលំនៅ​​​ក្បែរ​ផ្ទះ​​​​​រ​បស់​នារី​រងគ្រោះដែលស្លាប់នោះ​ ។

បច្ចុប្បន្ន ​ជន​នោះ​​កំពុងត្រូវបានឃាត់ខ្លួននៅ​អធិកាដ្ឋានខណ្ឌទួលគោក ដើម្បី​សួរនាំ​តាមជំនាញ​​របស់​សមត្ថកិច្ច ។