Wonder Girls ត្រៀម​បង្ហាញខ្លួន​ជាមួយ​អាល់​ប៊ុ​ម​ថ្មី

ទីភ្នាក់ងារ​កូរ៉េ​ផ្សាយ​ថា ក្រុម​ចម្រៀង​នារី Wonder Girls នឹង​បង្ហាញខ្លួន​នៅ​ដើមខែ​ក្រោយ​ជាមួយនឹង Album ថ្មី​បន្ទាប់​ពី​វិស្សមកាល​មួយ​រយៈពេល​កន្លង​មក ។ ផលិតកម្ម JYP Entertainment និយាយ​ថា  Album ចម្រៀង​ថ្មី​របស់​ក្រុម Wonder Girls មាន​ចំណងជើង​ថា  «Why So Lonely» ឬ »​ហេ​ត​អ្វី​បានជា​ឯកា​» នឹង​ចេញ​នៅ​ថ្ងៃ​ទី​៥ កក្កដា ខាង​មុខ​នេះ ។ ពោល​គឺ​រយៈពេល​ជិត​១​ឆ្នាំ បន្ទាប់​ពី​អាល់​ប៊ុ​ម​ចម្រៀង Reboot ។

ក្រុម​ដែល​មាន​សមាជិក​៤​នាក់ Wonder Girls ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង បន្ទាប់​ពី​ចេញ​បទ​ចម្រៀង Tell Me (2007), So Hot (2008) និង​បទ Nobody (2008)   ។