ពិធី​បុណ្យ​ផ្កាយ TANABATA ឆ្នាំ​នេះ​រៀប​ចំ​ធំ​ជាង​ឆ្នាំ​មុន

TANABATA ជា​ពីធី​បុណ្យ​ផ្កាយ​បែប​ប្រពៃណី​ជប៉ុន ដែល​បាន​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​ខែ​កក្កដា។ បុណ្យ​ផ្កាយ​ឆ្នាំ​២០១៦​នេះ​មាន​ទ្រង់​ទ្រាយ​ធំ និង​រឹត​អស្ចារ្យ​ជាង​បណ្តា​ឆ្នាំមុន​ៗ។

 

លោក ធិន ឌីម៉ង់ បុគ្គលិក​ទំនាក់​ទំនង​សាធារណៈ នៃ​មជ្ឈ​មណ្ឌល​សហ​ប្រតិបត្តិការ កម្ពុជា-ជប៉ុន​ បាន​ឲ្យ​ដឹង​ថា ការ​រៀប​ចំ​ពិធី​បុណ្យ​ផ្កាយ​ជា​រៀង​រាល់​ឆ្នាំ​នៅ​កម្ពុជា​នេះ គឺ​ដើម្បី​ឲ្យ​ប្រជាជន​ប្រទេស​ទាំង​ពីរ​បាន​ស្គាល់​វប្បធម៌​គ្នា​ទៅ​វិញ​ទៅ​មក និង​ក៏​ជា​ឱកាស​ក្នុង​ជួប​ជុំ​មិត្តភក្តិ ធ្វើ​សកម្មភាព​កម្សាន្ត​ផង​ដែរ។

 

ដោយ​ហេតុ​ថា​ព្រឹត្តិការណ៍​វប្បធម៌​នេះ​រៀប​ចំ​ធំ​ជាង​ឆ្នាំ​មុន លោក​រំពឹង​ថា​នឹង​មាន​អ្នក​ចូល​រួម​ច្រើន​កុះករ ។ «ខ្ញុំ​គិត​ថា​នឹង​មាន​អ្នក​ចូល​រួម​លើស​ពី​២០០០នាក់ ព្រោះ​យើង​រៀប​ចំ១​ថ្ងៃពេញ រីឯ​កម្មវិធី​ក៏​រឹត​តែ​សម្បូរ​បែប»។

 

ពិធី​បុណ្យ​ផ្កាយ TANABATA ឆ្នាំ​នេះ​រៀប​ចំ​ធំ​ជាង​ឆ្នាំ​មុន

 

នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​សិស្សា​នុ​សិស្ស សារធារណជន ទទួល​បាន​នូវ​បទពិសោធពី​វប្បធម៌​ប្រពៃណី​ដ៏​ផូរផង់​របស់​ជប៉ុន-កម្ពុជា តាម​រយៈ​កម្មវិធី​ជា​ច្រើន​ដូច​ជា ការ​និទាន​និង​សម្តែង​រឿង ការ​តាំង​បង្ហាញ​នូវ​ឧបករណ៍​ភ្លេង ការ​ស្លៀកពាក់​ប្រពៃណី​ជប៉ុន ការ​ភ្លក់​ម្ហូបអាហារ​ភេសជ្ជៈ ព្រម​ទាំង​សកម្មភាព​សប្បាយៗ​ជា​ច្រើន​ទៀត។

 

ពិធី​បុណ្យ​ផ្កាយ TANABATA ឆ្នាំ​នេះ​រៀប​ចំ​ធំ​ជាង​ឆ្នាំ​មុន

 

ពិធី​បុណ្យ​ផ្កាយ TANABATA ឆ្នាំ​នេះ​រៀប​ចំ​ធំ​ជាង​ឆ្នាំ​មុន

 

កុំ​ភ្លេច​ចូល​រួម​ពិធី​បុណ្យ​ផ្កាយ​ទាំង​អស់​គ្នា នៅ​ថ្ងៃ​អាទិត្យ​ទី១០ ខែ​កក្កដា ខាង​មុខ​នេះ នៅ​មជ្ឈ​មណ្ឌល​សហ​ប្រតិបត្តិ​ការ​កម្ពុជា-ជប៉ុន ដើម្បី​កម្សាន្ត​សប្បាយ និង​ស្វែង​យល់​ពី​វប្បធម៌​កម្ពុជា-ជប៉ុន៕

 

ពិធី​បុណ្យ​ផ្កាយ TANABATA ឆ្នាំ​នេះ​រៀប​ចំ​ធំ​ជាង​ឆ្នាំ​មុន

 

អត្ថបទៈ ឆៃ យ៉ារិទ្ធ