រន្ទះ​បាញ់​​​សាហាវ​បំផុត​ឆក់​យក​ជីវិត​​មនុស្ស​ជិត​​១០០នាក់​នៅ​ឥណ្ឌា

មនុស្សយ៉ាងតិច៩៣នាក់បានស្លាប់ និងជាង២០នាក់បានរងរបួសដោយសាររន្ទះបាញ់ នៅ៤រដ្ឋក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃអង្គារកន្លងទៅថ្មីៗនេះ។ នេះបើតាមការឲ្យដឹងពីមន្ត្រីអាជ្ញាធររដ្ឋឥណ្ឌា។

រន្ទះ​បាញ់​​​សាហាវ​បំផុត​ឆក់​យក​ជីវិត​​មនុស្ស​ជិត​​១០០នាក់​នៅ​ឥណ្ឌា

មនុស្សចំនួន៥៧នាក់ត្រូវរន្ទះបាញ់ស្លាប់ក្នុងរដ្ឋ Bihar និង៣៧នាក់បានស្លាប់ដោយសាររន្ទះបាញ់ផងដែរ ក្នុងរដ្ឋ Uttar Pradesh រដ្ឋ Jharkand និង រដ្ឋ Madhya Pradesh។

បើតាមការចុះផ្សាយរបស់ BBC ភាគច្រើននៃប្រជាជនឥណ្ឌាដែលត្រូវរន្ទះបាញ់ស្លាប់ គឺកសិករដែលកំពុងបំពេញការងារលើដីស្រែអំឡុងពេលភ្លៀងធ្លាក់ខ្លាំងនៃរដូវភ្លៀងមូសុងដែលបានមកដល់។

បាតុភូតរន្ទះបាញ់ជាច្រើនតែងតែកើតមាន អំឡុងពេលរដូវភ្លៀងនៅប្រទេសឥណ្ឌា។ នៅឆ្នាំ២០១៤កន្លងទៅ មនុស្សចំនួន ២៥៨២នាក់នៅប្រទេសឥណ្ឌាបានស្លាប់ដោយសារបាតុភូតធម្មជាតិមួយនេះ។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋាភិបាលប្រទេសឥណ្ឌា៕

ប្រភព៖ sabay

  • រន្ទះ​បាញ់​​​សាហាវ​បំផុត​ឆក់​យក​ជីវិត​​មនុស្ស​ជិត​​១០០នាក់​នៅ​ឥណ្ឌា已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/06/23  Category:ជីវិតនិងសង្គម
Tags: