ទឹកចិត្ត​អ្នក​ម្ដាយ​៖​ ឡាន​បុក​បាក់ជើង​ខ្ទេច​នៅ​តែ​​បំបៅកូន​ទៀត (​មាន​វីដេអូ​)

6 Videos


គួរឱ្យរន្ធត់ និង ខ្លោចផ្សាចិត្តជាពន់ពេកណាស់ដែលអ្នកម្ដាយមួយរូបត្រូវឡានបុកបាក់ឆ្អឹងប្រអប់ជើងទាំងស្រុងនៅនឹងកន្លែងទៅហើយ តែបែរជានៅឆ្លៀតបំបៅដោះកូនតូចដែលបីនៅនឹងដៃទៀត ព្រោះខ្លាចកូនឃ្លាត ។

P9

វីដេអូខ្លីមួយបង្ហាញពីគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ បានបង្ហាញឱ្យឃើញពីម្ដាយមួយរូបដែលមានកូនតូចនៅនឹងដៃ ជាមួយនឹងបុរសម្នាក់ទៀតសុទ្ធតែរបួសបាក់ជើងដូចគ្នា តែអ្វីដែលគួរឱ្យសរសើរ និង ស្លុតចិត្តបំផុតនោះគឺអ្នកម្ដាយមួយរូបនេះនៅតែបំពេញតួនាទីរបស់ខ្លួនដ៏ល្អក្នុងនាមជាអ្នកម្ដាយមួយរូប ហើយវីដេអូនេះ ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ព្រោះនេះបង្ហាញពីទំហំទឹកចិត្តដ៏ធំធេងរបស់អ្នកម្ដាយដែលមានចំពោះកូន ទោះបីជាខ្លួនត្រូវមានទុក្ខឈឺពើតផ្សាយ៉ាងណាក៏នៅតែឆ្លៀតពេលបំពេញតម្រូវការក្រពះរបស់កូនដែរ នេះហើយជាព្រហ្មវិហារធម៌របស់អ្នកម៉ែដែលមិនអាចកាត់ថ្លៃបាន ៕ ភូមិន្ទ