Zlatan បង្ហាញ​អារម្មណ៍​ក្តុកក្តួល ក្រោយ​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​​ស៊ុយអែត

Zlatan Ibrahimovic ​បាន​លើក​ឡើង​​ថា ខ្លួន​ពិត​ជា​ពេញ​ចិត្ត​នូវ​សមិទ្ធផល​​​ ជាមួយ​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត​​ បន្ទាប់​ពី​​បញ្ចប់​​អាជីព​ជាមួយ​ក្រុម​ជម្រើស​ជាតិ កាល​ពី​យប់​មិញ។

 

Zlatan បង្ហាញ​អារម្មណ៍​ក្តុកក្តួល ក្រោយ​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​​ស៊ុយអែត

Zlatan Ibrahimovic ​​ប្រធាន​ក្រុម​ស៊ុយអែត

 

​ខ្សែ​ប្រយុទ្ធ​​វ័យ​៣៤​ឆ្នាំ​រូប​នេះ​ បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​ នៅ​ចប់​ Euro 2016 ប៉ុន្តែ​​បន្ទាប់​ពី​ចាញ់​បែលហ្សិក ១-០ យប់​មិញ ​មាន​ន័យ​ថា​ក្រុម​ស៊ុយអែត​បញ្ចប់​យុទ្ធនាការ​នៅ​ Euro ត្រឹម​វគ្គ​នេះ​​ហើយ ស្រប​ពេល​ដែល​ Zlatan ក៏​ក្លាយ​ជា​ប្រកួត​ចុង​ក្រោយ នៅ​ជម្រើស​ជាតិ​ដូច​គ្នា។

 

Zlatan បង្ហាញ​អារម្មណ៍​ក្តុកក្តួល ក្រោយ​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​​ស៊ុយអែត
​​ក្រោយ​ចប់​ការ​ប្រកួត​កីឡាករ​វ័យ​៣៤​ឆ្នាំ​រូប​នេះ​ បាន​និយាយ​ថា៖ “ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ណាស់ សម្រាប់​អាជីព​របស់​ខ្ញុំ។ ខ្ញុំ​គ្រាន់​តែ​ជា​ ក្មេង​ប្រុស​ម្នាក់​​មក​ពី​​ផ្នែក​ដ៏​តូច​មួយ​នៃ​ទីក្រុង​ Malmo ​ហើយ​ខ្ញុំ​អាច​តំណាង​ឲ្យ​ប្រទេស​របស់​ខ្ញុំ​បាន និង​អាច​ធ្វើ​ជា​ប្រធាន​ក្រុម​​ សម្រាប់​ប្រទេស​របស់​ខ្ញុំ។ ខ្ញុំ​សប្បាយ​ចិត្ត​ នូវ​អ្វី​ដែល​ខ្ញុំ​ទទួល​បាន ហើយ​ខ្ញុំ​នឹង​មាន​អនុស្សាវរីយ​ល្អៗ​ជា​​ច្រើន​ ​ក្នុង​អាជីព​​ជា​កីឡាករ​​ជម្រើស​ជាតិ​ស៊ុយអែត​របស់​ខ្ញុំ”។

 

Zlatan ​បង្ហាញ​ខ្លួន​សរុប​ឲ្យ​ជម្រើស​ជាតិ​ស៊ុយអែត​បាន ១១៦​ប្រកួត និង​ស៊ុត​បាន​៦២​គ្រាប់ ក្លាយ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ឲ្យ​ជម្រើស​ជាតិ។ អតីត​តារា​ឆ្នើម​ក្រុម​ PSG រូប​នេះ​ ​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ថា នឹង​ផ្ទេរ​ទៅ​ក្លឹប​ Manchester United នៅ​រដូវ​កាល​ក្រោយ​ ​ប៉ុន្តែ​រហូត​ទល់​ពេល​នេះ​ ​រូប​គេ​នៅ​តែ​មិន​ទាន់​បញ្ជាក់​ពី​អនាគត​ក្លឹប​របស់​ខ្លួន​នៅ​ឡើយ៕

 

Zlatan បង្ហាញ​អារម្មណ៍​ក្តុកក្តួល ក្រោយ​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​​ស៊ុយអែត

 

Zlatan បង្ហាញ​អារម្មណ៍​ក្តុកក្តួល ក្រោយ​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​​ស៊ុយអែត

 

Zlatan បង្ហាញ​អារម្មណ៍​ក្តុកក្តួល ក្រោយ​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​​ស៊ុយអែត

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal