ទី​ភ្ញាក់​ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ ក្រសួងកសិកម្ម បន្ថែម​

ទី​ភ្ញាក់​ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ ក្រសួងកសិកម្ម បន្ថែម​



ភ្នំពេញ​ ៖​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​បាន​អនុញ្ញាត​ឲ្យ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) ការិយាល័យ​នៅ​កម្ពុជា ចូល​ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ផ្តោត​យកចិត្តទុកដាក់​ជា​សំខាន់​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជាមួយ​អង្គការ​JICA។

យោង​តាម​ផេ​ក ហ្វេ​ក​ប៊ុក​របស់​លោក វេ​ង សាខុន បាន​បង្ហោះ​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃទី​២២ ខែ មិថុនា ឆ្នាំ ២០១៦ នៅ​ទីស្ដីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អនុញ្ញាត​ឲ្យ​លោក អា​ដា​ជី អ៊ី​ត​ស៊ុ ប្រធាន​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) ការិយាល័យ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ។

ក្នុង​កិច្ចពិភាក្សា​នោះ ភាគី ទាំងពីរ ពិភាក្សា​បាន​ផ្តោត​យកចិត្តទុកដាក់​ជា​សំខាន់​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រ​វាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជាមួយ​អង្គការ​JICA ទៅលើ​៖១ការ​ដាំដុះ ថែរក្សា និង​ការការពារ​ព្រៃឈើ ២ការបន្ត​ពង្រឹង និង​ពង្រីក​ការស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​វារីវប្បកម្ម​សមុទ្រ ៣​ការ​បន្ត និង​ពង្រីក​លើ​ការងារ​ពង្រឹង​មុខរបរ​កសិកម្ម នៅ​ក្នុង​សហគមន៍​កសិកម្ម លើ​ខេត្ត​គោលដៅ​ចំនួន​បួន គឺ​ខេត្ត​ស្វាយរៀង ព្រៃវែង កំពង់ចាម និង​កំពង់ស្ពឺ ៤ ការផ្តល់​អាហារូបករណ៍​ជូន​មន្ត្រី​ជំនាញ របស់​ក្រសួង​ទៅ​បន្ត​សិក្សា​នៅ​ប្រទេស​ជប៉ុន ៥​ការ​បន្ត​ពង្រឹង​សកម្មភាព​ការងារ​ប្រកបដោយ​និរន្តរភាព ក្រោយ​គម្រោង​ជំនួយ​ឧបត្ថម្ភ​របស់ JICA ត្រូវ​បាន​បញ្ចប់៕