កម្លាំង​អាវុធហត្ថ​ក្រុង​បាវិត​ សហការ​ជាមួយ​មន្ទីរ​យុត្តិធម៌​អាវុធហត្ថ​ខេត្ត​ស្វាយរៀង​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​

កម្លាំង​អាវុធហត្ថ​ក្រុង​បាវិត​ សហការ​ជាមួយ​មន្ទីរ​យុត្តិធម៌​អាវុធហត្ថ​ខេត្ត​ស្វាយរៀង​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​

ស្វាយរៀង​ ៖ ​នៅ​វេលា​ម៉ោង​២១​និង​៣០​នាទី ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១៦​​​ កម្លាំង​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង​ បាន​ធ្វើការ​បង្ក្រាប​ទីតាំង​មួយ​កន្លែង ​ក្នុង​សង្កាត់​/​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង​ ជា​ទីតាំង​រក្សាទុក​ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ ដោយ​ឃាត់ខ្លួន​​​មនុស្ស​ចំនួន​៥​នាក់។

សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំងនោះ​មានឈ្មោះ​១. អ៊ិត ណា​រិត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​មាន​មុខរបរ​បើកបរ​រថយន្ត​សង្គ្រោះ មន្ទីរពេទ្យ​បង្អែក​ជី​ភូ រស់នៅ​ភូមិ​ត្រពាំង​ត្រាច ឃុំ​ស្វាយ​តា​យាន​ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង។ ២. វី ភា ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មុខរបរ បកប្រែ​ភាសា​ចិន នៅ​រោងចក្រ​GIFA ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន ក្រុង​បាវិត ខេត្តស្វាយរៀង​រស់នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ។ ៣. អ៊ុក ស៊ីនួន ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ ភូមិ​តា​ពៅ សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។ ០៤. ទេព ទិ​ត្យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​តា​ពៅ សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត ស្វាយរៀង​។ ០៥. ឈុន សុខ ស៊ី​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​តា​ពៅ សង្កា​ត​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង។ កម្លាំង​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា កម្លាំង​បាន​ធ្វើការ ចាប់​យក​វត្ថុតាង​មួយ​ចំនួន​រួមមាន​៖០១. ម្សៅ​ក្រាម​រឹង​ពណ៌​ស​ថ្លា ចំនួន ០៦ កញ្ចប់ ដែល​មាន​ទម្ងន់​ស្មើ ០.៦​ក្រាម​០២. ទូរស័ព្ទដៃ​ចំនួន ០៣​គ្រឿង និង​ឧបករណ៍ សម្រាប់​ជក់​គ្រឿងញៀន​មួយ​ចំនួន។

ជនសង្ស័យ និង​វត្ថុតាង ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង ​​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់៕