ប៉ុប ពី​ ធ្លាយ​រឿង​វះកាត់ ​កែ​​ បបូរមាត់​នៅ​ថៃ ​ចំណាយ​ជាង​២​ពាន់​ដុល្លារ

ប៉ុប ពី​ ធ្លាយ​រឿង​វះកាត់ ​កែ​​ បបូរមាត់​នៅ​ថៃ ​ចំណាយ​ជាង​២​ពាន់​ដុល្លារ

ភ្នំពេញ ​៖​ តារា​សម្តែង និង​ជា​ពិធី​ការិនី​មាន​ទម្រង់​មុខ​ស្រស់​ស្អាត​ក្លាយ​ជា​មនុស្ស ស្រី​ពេញលក្ខណៈ​កញ្ញា ប៉ុប ពី ក្រោយពី​ចំណាយ​លុយ​ខ្ទង់​រាប់​ម៉ឺន​ដុល្លារ​ធ្វើការ​វះកាត់​កែកុន​ប្រអប់លេខ​ ថ្មីៗ​នេះ​ស្រាប់តែ​ធ្លាយ​ដំណឹង​នៃ​ការ​ចេញទៅ​វះកាត់​កែ​ បបូរមាត់​ឲ្យ​ស្ដើង​ដើម្បី​លើក​រាសី​មន្ត​ស្នេហ៍​ បន្ទាប់ពី​ស្នេហា​ត្រូវ​បែកបាក់​ជាថ្មី។

បើ​តាម​ប្រភព​ពី​Page សិល្បករ​​ គឺ​លោក​អ៊ឹម ជីវ៉ា បាន​ទម្លាយ​ឲ្យ​ដឹង​ថា ​តារា​សម្តែង​កញ្ញា ប៉ុប ពី កាលពី​ថ្មីៗ​នេះ​បាន​ចេញទៅ​ថៃ​ដើម្បី​កែ​បបូរមាត់​ ដែល​ត្រូវ​ចំណាយ​អស់​ខ្ទង់​២​ពាន់​ដុល្លារ ក្នុង​គោលបំណង​ផ្សង​ជួប​បុរស​ស្រឡាញ់​ស្មោះ។

ប្រភព​ដដែល​បាន​បន្ត​ថា តារា​សម្តែង​ភេទ​ទី​៣​កញ្ញា ប៉ុប ពី បន្ទាប់ពី​ធ្វើការ​កែកុន​ប្រអប់​លេខ​(​កែ​ភេទ​)​ពី​ប្រុស​ទៅជា​ស្រី​ពេញលក្ខណៈ​រួចមក ​ឥឡូវនេះ​បានសម្រេច​ចិត្ត​ចេញទៅ​ធ្វើការ​វះកាត់​កែ​បបូរមាត់​បន្ត​ដើម្បី​ប្រាថ្នា​ជួប​ស្នេហ៍​ស្មោះ​ និង​លើក​រាសី ​ខណៈ​កន្លងមក​តែង​ជួប​រឿង​អភ័ព្វ​ស្នេហ៍​ប្រុស​ព្រាន។

Page Facebook លោក អ៊ឹម ជីវ៉ា ដដែល​នេះ​បាន​ដកស្រង់​សម្តី​កញ្ញា ប៉ុប ពី មក​បញ្ជាក់​ថា ប៉ុប ពី ទើប​ត្រឡប់​មក​ពីសា​យ៉ា​ម ​ប្រទេស​ថៃ​ នាង​ចេញទៅ​កែ​ បបូរមាត់​ឲ្យ​ស្តើង​ដើម្បី​យក​ហុងស៊ុយ និង បាន​ជួប​តែ​អ្នក​ស្រឡាញ់​ស្មោះ ហើយ​តម្លៃ​នៃ​ការវះកាត់​កែ​ប​បូរ​មាត់​នេះ​សរុប​ទាំង​ថ្លៃ​ហូបចុក​ធ្វើដំណើរ​គឺ​អស់​២​ពាន់​ដុល្លារ។ ម្យ៉ាងទៀត​រឿង​ ដែល​នាង​ថត​ចុង​ក្រោយនេះ​នឹង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​គឺ​រឿង ប៉ុប ពី ទៅ​ហូ​លី​ហ្វូ​ត។

ជាមួយគ្នានេះដែរ​កញ្ញា ប៉ុប ពី បាន​ព្រលយ​ពាក្យ​បែប​លេងសើច​ថា សូម​បងប្អូន​ទស្សនិកជន​អ្នកគាំទ្រ​កុំ​ច្រឡំ​ថា គេ​វាយ​នាង​ខ្ញុំ​ឲ្យ​បែក​មាត់​ ដោយសារ​ស៊ី​ត្រាវ​ឲ្យ​សោះ​ ការពិត​នាង​ខ្ញុំ​ទើប​ធ្វើការ​វះកាត់​កែសម្ផស្ស​ទេ​ចាស​…៕