ឃាត់​ខ្លួន​ជនជាតិ​ថៃ​ ដែល​រំលោភ​នារី​ខ្មែរ​ទាំង​មាន​កូន​ខ្ចី​អាយុ​៥​ខែ

ឃាត់​ខ្លួន​ជនជាតិ​ថៃ​ ដែល​រំលោភ​នារី​ខ្មែរ​ទាំង​មាន​កូន​ខ្ចី​អាយុ​៥​ខែ



បាត់ដំបង ​៖​ ជនសង្ស័យ​ម្នាក់​ ដែល​ជា​ជនជាតិ​ថៃ ត្រូវ​បាន​ក្រុម​តម្រួត​ថៃ​ក្នុង​ខេត្ត​ភិត​បុរី​តាម​ប្រមាញ់​និង​ឃាត់ខ្លួន​បាន​ បន្ទាប់ពី​សមត្ថកិច្ច​ទទួល​បាន​នូវ​ពាក្យ​បណ្តឹង​របស់​នារី​រងគ្រោះ ដែល​ជា​ពលករ​ខ្មែរ​ចូល​ទៅ​ធ្វើការ​នៅ​ទីនោះ ដោយ​បាន​ចោទ​ប្រកាន់​ថា​ ជន​ខាងលើ​បាន​ចូល​ទៅ​ចាប់​រំលោភ​នាង​រហូត​បាន​សម្រេច​ទាំង​នាង​ទើបនឹង​សម្រាលកូន​បាន​៥​ខែ​ប៉ុណ្ណោះ ខណៈ​ដែល​ស្វាមី​របស់​នាង​បាន​ចេញ​ទៅ​ធ្វើ​ការ​បាត់។

គួរ​រំលឹក​ដែរ​ថា​កាលពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង ​២​និង​៥០​នាទី​រសៀល នៅ​ចំណុច​ផ្ទះជួល​មួយកន្លែង​ស្ថិតក្នុង​ភូមិ​បាំង​បួរ ឃុំ​បាន​ឡា​ត ស្រុក​បាន​ឡា​ត​ ខេត្ត​ភិត​បុរី ប្រទេស​ថៃ​ មាន​ករណី​រំលោភ​សេពសន្ថវៈ​មួយ​បាន​កើត​ឡើង​ ដែល​បង្ក​ដោយ​ជន​មិន​ស្គាល់​មុខ ​​ជា​ជនជាតិ​ថៃ ​ដោយ​​ជន​នោះ​​បាន​​ជិះ​ម៉ូតូ​​ពណ៌​ស​ មក​ឈប់​ខាងមុខ​បន្ទប់​ស្នាក់នៅ​របស់​នារី​រងគ្រោះ​ ហើយ​បាន​ដើរចូល​ទៅ​ក្នុង​បន្ទប់ ​ដោយ​ធ្វើ​លេស​សួររក​កម្មករ​ទៅ​ធ្វើ​ការ ​ ប៉ុន្តែ​នាង​បាន​ប្រាប់​ថា​ប្តី​របស់​នាង​បាន​ចេញ​ទៅ​ធ្វើ​ការ​អស់ហើយ​ ទើប​គេ​បាន​សុំ​ចូល​បន្ទប់​ទឹក ​តែ​នាង​បាន​ដេញ​ឲ្យ​ទៅ​នោម​នៅ​ខាងក្រៅ គឺ​នៅ​ពេល​នោះ​ហើយ ​ដែល​ជនសង្ស័យ​បាន​ទាញ​ទ្វារ​បិទ​រួច​ចាប់​រំលោភ​នាង​នៅ​ចំពោះ​មុខ​កូន​ ដែល​ទើប​តែ​មាន​អាយុ​៥​ខែ​ រហូត​បានសម្រេច​ទើប​គេ​ចាក​ចេញទៅ ដោយ​បន្សល់​នូវ​ពាក្យ​មួយ​ម៉ាត់​ថាបើ​ហ៊ាន​ស្រែក ឬ​ប្តឹង​គេ​ នឹង​សម្លាប់ចោល។ ភ្លាមៗ​នោះដែរ នារី​រងគ្រោះ​ដែលមាន​អាយុ​២៦​ឆ្នាំ និង​មាន​ស្វាមី​ធ្វើការ​សំណង់​បានដាក់​ពាក្យ​ប្តឹងទៅ​សមត្ថកិច្ច​ថៃ ដើម្បី​ជួយ​អន្តរាគមន៍ និង​រក​យុត្តិធម៌។

នៅ​ពេល​នេះ ​ជនជាតិ​ថៃ ​ដែល​ប្រព្រឹត្ត​អំពើ​ថោកទាប​លើ​នារី​ខ្មែរ​ ដែល​បាន​ចូល​ទៅ​ធ្វើការ​នៅ​​ក្នុង​ប្រទេស​ថៃ​នោះ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៦​នេះ។ អ្វីដែល​គួរ​ឲ្យ​កត់សំគាល់​នៅ​ពេលនេះ​គឺ ​ថា​ខ្លាច​តែ​នារី​ខ្មែរ​ដែល​ត្រូវ​ថៃ​រំលោភ​នោះ មិន​អាច​រក​យុត្តិធម៌​បាន ដោយសារតែ​គ្មាន​ការ​អន្តរាគមន៍​ពី​សំណាក់​ស្ថានទូត ឬក៏​ស្ថាន​អគ្គ​កុងស៊ុល​ជាដើម ដោយ​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ក្រុម​តម្រួត​ថៃ នាំ​ខ្លួន​ឲ្យ​ទៅ​ធ្វើ​សកម្មភាព​សា​​ឡើងវិញ​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​លើ​នារី​ខ្មែរ​នេះ ​ ព្រមទាំង​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ផងដែរ៕
ឃាត់​ខ្លួន​ជនជាតិ​ថៃ​ ដែល​រំលោភ​នារី​ខ្មែរ​ទាំង​មាន​កូន​ខ្ចី​អាយុ​៥​ខែ

ឃាត់​ខ្លួន​ជនជាតិ​ថៃ​ ដែល​រំលោភ​នារី​ខ្មែរ​ទាំង​មាន​កូន​ខ្ចី​អាយុ​៥​ខែ

ឃាត់​ខ្លួន​ជនជាតិ​ថៃ​ ដែល​រំលោភ​នារី​ខ្មែរ​ទាំង​មាន​កូន​ខ្ចី​អាយុ​៥​ខែ