តំណាង​ចលនា​យុវជន​កម្ពុជា​(១៥៧)​នាំ​យក​អំណោយ​ចែក​ជូន​ពលរដ្ឋ​២២​គ្រួសារ​ រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ភូមិ​ជ្រុង ឃុំ​កិ​ចុង ស្រុក​បរ​កែវ​

តំណាង​ចលនា​យុវជន​កម្ពុជា​(១៥៧)​នាំ​យក​អំណោយ​ចែក​ជូន​ពលរដ្ឋ​២២​គ្រួសារ​ រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ភូមិ​ជ្រុង ឃុំ​កិ​ចុង ស្រុក​បរ​កែវ​

រតនគិរី ៖ តំណាង​ចលនា​យុវជន​កម្ពុជា​១៥៧ ដឹកនាំ​ដោយ​លោក ​គង់ សារ៉ាក់ និង​លោក​ម៉ោញ វ៉ៃ នា​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៦ បាន​នាំ​យក​អំណោយ​របស់​លោក​បណ្ឌិត​ ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​២២​គ្រួសារ ដែល​រងគ្រោះ​ដោយ​ខ្យល់កន្ត្រាក់​ប៉ើង​ដំបូល​ផ្ទះ​នៅ​ភូមិ​ជ្រុង ជុំ​កិ​ចុង ស្រុក​បរ​កែវ​។ តាម​ការ​លើក​ឡើយ​ពី​សំណាក់​លោកស្រី​កុយ កុសល អភិបាលរង​ស្រុក​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​គ្រោះធម្មជាតិ​ខាង​លើ​នេះ ​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០ រសៀល​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៦ បណ្តាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២២​ខ្នង​ផ្ទះ ប៉ើង​ដំបូល​អស់​គ្មាន​សល់​។

ក្នុង​នោះ​ដែរ​សាលារៀន​មួយ​ខ្នង​ ត្រូវ​បាន​ខ្យល់​បោកបក់​ដួល​រលំ​ទាំងស្រុង និង​មាន​កុមារ​៤​នាក់​រង​បួស ក្នុង​នោះ​២​នាក់​រង​របួស​ធ្ងន់ ហើយ​ត្រូវ​អាជ្ញាធរ​ស្រុក​អន្តរាគមន៍​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យបង្អែក​ខេត្ត​ភ្លាមៗ​ផងដែរ​។ មានប្រសាសន៍​សំណេះសំណាល​នា​ឱកាស​នេះ​លោក គង់ សារ៉ាក់ បាន​ពាំ​នាំមក​នូវ​ការសាកសួរ​សុខទុក្ខ និង​ការចូលរួម​សោកស្ដាយ​ពី​សំណាក់​លោក​បណ្ឌិត​ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី​ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​២២​គ្រួសារ​ព្រមទាំង​បាន​លើក​ឡើង​ថា ដោយ​មើល​ឃើញ​ពី​ការ​លំបាក​របស់​បងប្អូន​ដែល​ជួប​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​​ប៉ើង​ដំបូល​ផ្ទះ​នា​ពេលនេះ ចលនា​យុវជន​កម្ពុជា​១៥៧ ​ដែល​មាន​លោក​បណ្ឌិត​ហ៊ុន ម៉ា​ណែ​ត ជា​ស្ថាបនិក និង​លោក​ម៉ឹង​ ពន្លក ប្រធាន​ចលនា​យុវជន​កម្ពុជា​១៥៧ បាន​ចាត់​រូបលោក​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគ​បរិ​ភាគ​មក​ជូន​ពុក​ម៉ែ​បងប្អូន​ដើម្បី​ជួយ​សម្រួល​ការ​លំបាក ថ្វីត្បិតតែ​អំណោយ​ដែល​យក​មក​ចែក​ជូន​នា​ពេលនេះ​មិន​អាច​ឆ្លើយតប​តាម​ត្រូវការ​ក៏​ពិតមែន តែ​នេះ​គឺជា​វប្បធម៌​នៃ​ការ​ចែករំលែក​របស់
ចលនា​យុវជន​កម្ពុជា​១៥៧ ​ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ដែល​តែងតែ​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​គ្រាក្រ គ្រា​មានទុក្ខ​លំបាក​ជាដើម​។

អំណោយ​ដែល​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ទាំង​២២​គ្រួសារ​នា​ពេល​នេះ​ក្នុង​១​គ្រួសារ​ទទួល​បាន អង្ករ​៥០​គីឡូក្រាម មី​១​កេស ត្រីខ​១​យួរ ទឹកត្រី​១​យួរ ទឹក​ស៊ី​អ៊ីវ​១​យួរ អំបិល​២​គីឡូក្រាម ស្ករស​២​គីឡូក្រាម និង​ថវិកា​៥​ម៉ឺន​រៀល​ផង​ដែរ​។ បន្ទាប់មក​តំណាង​យុវជន​កម្ពុជា​១៥៧​បាន​ចុះ​ពិនិត្យ​សាលាបឋមសិក្សា​សហគមន៍​ភូមិ​ជ្រុង ដែល​ត្រូវ​ខ្យល់​បក់​បោក​រលំ​ទាំងស្រុង ដើម្បី​សុំ​គោល​ការ​ទៅ​លោក​បណ្ឌិត​ហ៊ុន ម៉ា​ណែ​ត និង​លោក​ម៉ឹង ពន្លក ដើម្បី​សាងសង់​សាលា​ជូន​ពួកគាត់​ឡើងវិញ សម្រាប់​ឲ្យ​កូនចៅ​បាន​រៀន​សូត្រ​៕