ប្រពន្ធ​លែងលះ​ប្តី​ដែល​ធ្លាក់ខ្លួន​ពិការ និង​រៀបការ​ជាមួយ​មិត្តភក្តិ​ជិតស្និទ្ធ​របស់​ប្តី ដើម្បី​ពួកគេ​អាច​មើលថែ​ប្តី​ជាមួយគ្នា​

ស្ត្រីម្នាក់រស់នៅក្នុងទីក្រុង Ankang ប្រទេសចិន បានលែងលះប្តីរបស់នាងដែលធ្លាក់ខ្លួនពិការ និងរៀបជាថ្មីជាមួយមិត្តសម្លាញ់របស់ប្តី ដើម្បីពួកគេបានមើលថែអតីតប្តីរបស់នាងជាមួយគ្នា ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកស្រី Xie Xiping បានមើលថែប្តីរបស់នាងឈ្មោះ Xu Xihan ចាប់តាំងពីគាត់ត្រូវបានធ្វើឲ្យពិការ ដោយសារហេតុការណ៍ជីករ៉ែ ក្នុងឆ្នាំ ២០០២ ។

ក្រោយមក អ្នកស្រីបានរៀបការជាថ្មីជាមួយបុរសឈ្មោះ Liu Zongkui ហើយជីវិតពួកគេទាំង៣រស់នៅក្រោមដំបូលផ្ទះតែមួយ ជាមួយកូនរបស់ពួកគេទាំងមុន និងក្រោយ ។

ប្រភពដដែលឲ្យដឹងថា Xu Xihan និង Xie Xiping បានរៀបការនឹងគ្នាក្នុងឆ្នាំ ១៩៩៦ និងមានកូនស្រីម្នាក់ ក្រោយរួមរស់ជាមួយគ្នា១ឆ្នាំ ។ រយៈពេល ២, ៣ ឆ្នាំ ក្រោយមក Xie Xiping បានមានកូនប្រុសម្នាក់ទៀត ។

Xu Xihan បានកំពុងធ្វើការងារនៅក្នុងក្រុមហ៊ុនអាជីវកម្មរ៉ែមួយ នៅក្នុងខេត្ត Henan ក្នុងឆ្នាំ ២០០២ នៅពេលនោះ ដុំថ្ម១ផ្ទាំងធំបានសង្កត់លើគាត់ បណ្តាលឲ្យគាត់ក្លាយជាមនុស្សពិការចាប់ត្រឹមចង្កេះចុះមកក្រោមតែម្តង ។

គាត់ក៏ទទួលបានសំណងពីក្រុមហ៊ុនចំនួន ៤០,០០០ យ៉ន់ (ប្រហែល ៦០០០ ដុល្លារ) ។

ប្រពន្ធរបស់បុរសនេះ បានចំណាយពេលវេលារបស់នាងច្រើន ដើម្បីមើលថែគាត់ បើទោះបីជាគាត់មានការព្រួយបារម្ភ នៅពេលពួកអ្នកជិតខាងប្រាប់គាត់ថា ពួកគេគិតថា ប្រពន្ធរបស់គាត់នឹងចាកចេញពីគាត់ក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត ។

ទោះយ៉ាងណា Xie Xiping និងកូនៗរបស់ពួកគេ មិនចាកចេញឡើយ ដោយជ្រើសយកការមើលថែទាំគាត់ ផ្ទុយពីសំដីរបស់ពួកអ្នកជិតខាងទាំងនោះ ។

Xu Xihan បានចាប់ផ្តើមប្រាប់ប្រពន្ធរបស់ខ្លួនថា នាងគួរលែងលះគាត់ទៅ និងសូមសាងសុភមង្គលជាមួយបុរសម្នាក់ទៀត ។ ជាច្រើនខែក្រោយមក, Xie Xiping បានសម្រេចចិត្តលែងលះប្តី និងទៅរៀបការជាមួយមិត្តរួមការងារជិតស្និទ្ធរបស់ប្តីដែលមានឈ្មោះ Liu Zongkui ។

ចំណងដៃអាពាហ៍ពិពាហ៍ជាមួយប្តីថ្មី នាងទទួលបានកូនប្រុសនៅក្នុងឆ្នាំ ២០១២ ។ ហើយគ្រួសារទាំងមូលនេះ រួមរស់ជាមួយគ្នាក្រោមដំបូងផ្ទះតែមួយ ៕

ប្រពន្ធ​លែងលះ​ប្តី​ដែល​ធ្លាក់ខ្លួន​ពិការ និង​រៀបការ​ជាមួយ​មិត្តភក្តិ​ជិតស្និទ្ធ​របស់​ប្តី ដើម្បី​ពួកគេ​អាច​មើលថែ​ប្តី​ជាមួយគ្នា​

ប្រពន្ធ​លែងលះ​ប្តី​ដែល​ធ្លាក់ខ្លួន​ពិការ និង​រៀបការ​ជាមួយ​មិត្តភក្តិ​ជិតស្និទ្ធ​របស់​ប្តី ដើម្បី​ពួកគេ​អាច​មើលថែ​ប្តី​ជាមួយគ្នា​ប្រពន្ធ​លែងលះ​ប្តី​ដែល​ធ្លាក់ខ្លួន​ពិការ និង​រៀបការ​ជាមួយ​មិត្តភក្តិ​ជិតស្និទ្ធ​របស់​ប្តី ដើម្បី​ពួកគេ​អាច​មើលថែ​ប្តី​ជាមួយគ្នា​ ប្រពន្ធ​លែងលះ​ប្តី​ដែល​ធ្លាក់ខ្លួន​ពិការ និង​រៀបការ​ជាមួយ​មិត្តភក្តិ​ជិតស្និទ្ធ​របស់​ប្តី ដើម្បី​ពួកគេ​អាច​មើលថែ​ប្តី​ជាមួយគ្នា​ ប្រពន្ធ​លែងលះ​ប្តី​ដែល​ធ្លាក់ខ្លួន​ពិការ និង​រៀបការ​ជាមួយ​មិត្តភក្តិ​ជិតស្និទ្ធ​របស់​ប្តី ដើម្បី​ពួកគេ​អាច​មើលថែ​ប្តី​ជាមួយគ្នា​ ប្រពន្ធ​លែងលះ​ប្តី​ដែល​ធ្លាក់ខ្លួន​ពិការ និង​រៀបការ​ជាមួយ​មិត្តភក្តិ​ជិតស្និទ្ធ​របស់​ប្តី ដើម្បី​ពួកគេ​អាច​មើលថែ​ប្តី​ជាមួយគ្នា​