វិធីមើលថែទាំស្បែកក្នុងអំឡុងរដូវភ្លៀង​

មួយរយៈនេះធាតុអាកាសងងឹតស្រទំ ថ្ងៃខ្លះមានទាំងភ្លៀងធ្លាក់ មកខ្លាំងទៀតផង ព្រះអាទិត្យមិនសូវជាបង្ហាញខ្លួនឱ្យឃើញដូចពេល រដូវក្តៅប៉ុន្មានទេ នារីៗជាច្រើននាំគ្នារអ៊ូរទាំពីភាពសើមប៉ប៉ិកប៉ប៉ាក់ របស់ស្បែក និងបញ្ហាស្បែកដែលកើតឡើង ដូច្នេះថ្ងៃនេះ ឡារ៉ែន មានគន្លឹះល្អៗក្នុងការមើលថែទាំស្បែកស្អាតៗ របស់អ្នកក្នុងរដូវភ្លៀងបែបនេះ មកជម្រាបជូនដូចខាងក្រោម៖

ធាតុអាកាសដែលអុកមម៉ុកងងឹតស្រទំបែបនេះ មនុស្សជាច្រើន តែងយល់ច្រឡំថា មិនចាំបាច់ប្រើគ្រីមការពារកម្តៅថ្ងៃទេ ព្រោះមិនសូវ មានពន្លឺថ្ងៃក្តៅខ្លាំងប៉ុន្មានឡើយ ថែមទាំងខ្លាចថា ស្បែកនឹងឡើង ស្អិតប៉ប៉ិកប៉ប៉ាក់ទៀតផង តែការពិតវិញ ទោះជាគ្មានពន្លឺព្រះអាទិត្យ មែន តែនៅក្នុងអំឡុងពេលថ្ងៃ ក៏នៅតែមានកាំរស្មី UV ដែលយើង មើលមិនឃើញចូលមកបំផ្លាញស្រទាប់ស្បែកខាងក្នុង ដែលនាំឱ្យមាន បញ្ហាស្លាកស្នាមមុនអាយុដែរ និងរួមទាំងកាំរស្មី UV ដែលចេញមកពី ឧបករណ៍អគ្គិសនីទាំងឡាយដូចជា កុំព្យូទ័រ និងអំពូលភ្លើងជាដើមដូច្នេះបើយើងធ្វេសប្រហែសមិនលាបគ្រីមការពារពន្លឺថ្ងៃនៅថ្ងៃណាមួយ នោះ វាដូចជាការបើកឱកាសឱ្យកាំរស្មី UV ចូលមកដុតបំផ្លាញស្បែក ដូច្នោះដែរ។ ឡារ៉ែន សូមណែនាំថា គួរជ្រើសរើសប្រើគ្រីមការពារ ពន្លឺថ្ងៃណាដែលអាចការពារបានទាំងកាំរស្មី UVA , UVB និងអនុមូលឥស្សរៈរៀងរាល់ពេលព្រឹក ដោយជ្រើសរើសយករូបមន្តការពារ ទឹក មិនស្អិតប៉ប៉ិកប៉ប៉ាក់ស្បែកដែលនាំឱ្យរំខានចិត្ត។

ចំណែកនារីៗដែលត្រូវតុបតែងមុខទៅធ្វើការរៀងរាល់ថ្ងៃវិញ យើង សូមណែនាំថា គួរជ្រើសរើសប្រើម្សៅមេកអាប់ដែលមានរូបមន្តការពារ ទឹកជាពិសេសបរិវេណកែវភ្នែក មិនដូច្នេះទេអាចនឹងបានក្លាយទៅ ជាភ្នែកខ្លាឃ្មុំភែនដាមិនខាន ហើយនៅពេលល្ងាចត្រូវលាងគ្រឿងសម្អាង ឱ្យស្អាតហ្មត់ចត់ផង ព្រោះនៅក្នុងរដូវភ្លៀងងាយនឹងកើតមុនណាស់។ សម្អាតដោយឃ្លីនស៊ីងលាងគ្រឿងសម្អាង និងជ្រើសរើសប្រើហ្វូមលាង មុខណាដែលមិនធ្វើឱ្យស្បែកមុខស្ងួតក្រៀម។ បន្ទាប់ពីលាងសម្អាត ផ្ទៃមុខហើយ អ្នកគួរជូតសម្អាតដោយថូននើរ៍ ដើម្បីសម្រួលសភាពស្បែក ដែលអាចជ្រើសរើសប្រើបែបរូបមន្តកម្ចាត់សារធាតុពុលដែលនៅសេសសល់នៅលើផ្ទៃមុខ (Detoxifying Toner) ដើម្បីឱ្យស្បែក សម្រួលតុល្យភាព និងកម្ចាត់សារធាតុអនុមូលឥស្សរៈ ដើម្បីភាព ស្រស់បស់ និងកាត់បន្ថយការកើតមុនពីកាកសំណល់ដែលនៅសេសសល់លើផ្ទៃមុខ និងបញ្ចប់ដោយការលាបគ្រីមថែបំប៉នស្បែកនៅពេល យប់ ដើម្បីឱ្យនៅតែស្រស់ស្អាតសម្រាប់ព្រឹកថ្ងៃស្អែក។

ក្រៅពីនេះ មិនត្រូវបណ្តែតបណ្តោយក្នុងការមើលថែទាំសុខភាព រាងកាយ ដើម្បីឱ្យស្បែកស្អាតចេញមកពីខាងក្នុង ដោយការគេងសម្រាក ឱ្យបានគ្រប់គ្រាន់ បរិភោគអាហារដែលមានគុណប្រយោជន៍ ដោយ អាចទទួលទានវីតាមីន និងសារធាតុអំបិលរ៉ែ រួមទាំងការហាត់ប្រាណ ជាប់ជាប្រចាំ និងដែលសំខាន់នោះគឺគួរទទួលទានទឹកស្អាតក្នុងមួយ ថ្ងៃឱ្យបាន8-10កែវ ដោយក្រេបតិចៗជាប់រហូតពេញមួយថ្ងៃ ដើម្បី រក្សាភាពស្រស់បស់របស់ស្បែក៕

ប្រភព៖ lareine

  • វិធីមើលថែទាំស្បែកក្នុងអំឡុងរដូវភ្លៀង​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/23  Category:សុខភាព
Tags: