ខេត្តសៀមរាប​ត្រូវការ​២០​លាន​ដុល្លារ​ដើម្បី​ស្តា​ប្រព័ន្ធ​លូ​ឡើងវិញ​ និពន្ធដោយ : អ៊ីសា រ៉ហានី       June-23-2016, 12:12 pm         37

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ខេត្តសៀមរាប​ត្រូវការ​២០​លាន​ដុល្លារ​ដើម្បី​ស្តា​ប្រព័ន្ធ​លូ​ឡើងវិញ​​សៀមរាប​៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន មានប្រសាសន៍ថា ប្រព័ន្ធ​លូ​របស់​ខេត្តសៀមរាប មានការ​ខូចខាត​ស្ទើរតែ​ទាំងស្រុង​។ លោក ស៊ុន ចាន់ថុល បញ្ជាក់ថា យ៉ាងហោចណាស់ ក្រសួង​ត្រូវការ​ថវិកា​ប្រហែល​២០​លាន​ដុល្លារ ដើម្បី​ស្តា​ប្រព័ន្ធ​លូ​ទាំងនោះ ឲ្យ​ល្អប្រសើរ​ឡើងវិញ​។​

​ក្រសួង​សាធារណការ កំពុង​រក​នីតិវិធី​ដោះស្រាយ​ជា​បណ្តុះ​អាសន្ន សម្រាប់​ការរៀបចំ​ប្រព័ន្ធ​លូ​នៅ​ខេត្តសៀមរាប ដែល​រង​ការខូចខាត​។ លោក ស៊ុន ចាន់ថុល ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​សាធារណការ​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​២៣ មិថុនា​នេះ បាន​ឲ្យ​ដឹង ក្រសួង​នឹង​ស្វែងរក​ថវិកា​តាមរយៈ​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​ឲ្យ​ក្រសួង​មានលទ្ធភាព រៀបចំ​ប្រព័ន្ធ​លូ​ក្នុង​ខេត្តសៀមរាប​ឡើងវិញ​។

​ជាមួយគ្នានេះដែរ បើតាម​ការបញ្ជា​ក់រប​ស់លោក​រដ្ឋមន្ត្រី មន្ទីរ​ក៏​គ្រោង​នឹង​រៀបចំ​អ៊ុត​ផ្លូវ​ឡើងវិញ ពី​ខេត្តសៀមរាប​ទៅ​ស្រុក​ក្រឡាញ់ និង​មួយកន្លែង​ទៀត​ឆ្ព​ស់​ទៅ​អន្លង់វែង​ផងដែរ​។ ផ្លូវថ្នល់ ជា​ផ្នែក​មួយ​ដ៏​សំខាន់ សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​។ នេះ​ជាការ​បញ្ជាក់​របស់លោក​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​សូម​ស្តាប់​សំឡេង​លោក ស៊ុន ចាន់ថុល​