កាយ​ប្រឡាយ​ចម្ការ​ឪឡឹក ​និង​កាយ​ផ្ដាច់​​​ផ្លូវ​ឆ្លងកាត់​ប្រឡាយ​ទួល​សំពៅ​ទី​២​ដើម្បី​រំដោះ​ការ​លិចលង់

កាយ​ប្រឡាយ​ចម្ការ​ឪឡឹក ​និង​កាយ​ផ្ដាច់​​​ផ្លូវ​ឆ្លងកាត់​ប្រឡាយ​ទួល​សំពៅ​ទី​២​ដើម្បី​រំដោះ​ការ​លិចលង់

ភ្នំពេញ​ ៖​ ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​​ជញ្ជូន​រាជធានី​ភ្នំពេញ លោក​សាំ ពិសិដ្ឋ និង​លោក សេង គ​ន្ឋ អភិបាលរងខណ្ឌ​ពោធិ៍​សែន​ជ័យ រួម​នឹង​មន្ត្រី​ជំនាញ នៅ​រសៀល​ថ្ងៃ​ទី​២២​ ខែ​មិថុនា ​ឆ្នាំ​២០១៦ ​បាន​ចុះ​ពិនិត្យ​ដំណើរការ កាយ​ប្រឡាយ​ចម្ការ​ឪឡឹក និង​ដំណើរការ​កាយ​ផ្ដាច់​​​ផ្លូវ​ឆ្លងកាត់​ប្រឡាយ​ទួល​សំពៅ​ទី​២ ដើម្បី​រំដោះ​ការ​លិចលង់ នៅ​សង្កាត់​ចោមចៅ និង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។

មន្ត្រី​ជំនាញ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា យោងតាម​ការណែនាំ​របស់​ឯកឧត្ដម ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​២២ ​ខែ​មិថុនា​ ឆ្នាំ​២០១៦​នេះ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​​ជញ្ជូន​រាជធានី​ភ្នំពេញ លោក សេង គ​ន្ឋ អភិបាលរង ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មន្ត្រី​ជំនាញ បាន​ចុះ​ពិនិត្យ​ដំណើរការ កាយ​ប្រឡាយ​ចម្ការ​ឪឡឹក នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ដំណើរការ​កាយ​ផ្ដាច់​ផ្លូវ​ឆ្លងកាត់​ប្រឡាយ​ទួល​សំពៅ​ទី​២ ​ធ្វើ​ឲ្យ​កម្លាំង​ទឹក​ហូរ​យ៉ាង​ខ្លាំង។

ឆ្លងតាម​ការពិនិត្យ​ឃើញ​ថា នៅ​ពេល​នេះ ស្ថានភាព​ទឹក​ប្រឡាយ​ស្រប​ផ្លូវ​រថភ្លើង​ចំណុច​តាងកសាង​ បាន​ស្រក​ចុះ​១.២​ម៉ែត្រ​ហើយ ​ក្រោយពី​កាយ​ផ្ដាច់​ផ្លូវ​ទី​២​នេះ។ ព្រឹកស្អែក​ទឹក​ប្រឡាយ​អាច​ស្រក​ចុះ​ពី ១.៦​ម៉ែត្រ​ទៅ ១.៨​ម៉ែត្រ ​ធ្វើ​ឲ្យ​ភូមិ​លិចលង់​ដ៏​រ៉ាំរ៉ៃ​នៅ​សង្កាត់​ចោមចៅ សង្កាត់​កា​កាប បាន​ស្រក​អស់​ហើយ។ នេះ​ជា​ជោគជ័យ​មួយ។ សង្ឃឹមថា តំបន់​មុខ​ព្រលានយន្តហោះ សង្កាត់​ចោមចៅ សង្កាត់​កា​កាប នឹង​កាត់បន្ថយ​ការ​លិចលង់​ដោយ​ទឹកភ្លៀង​ជា​អតិបរមា៕