ម៉េង កែវពេជ្ជតា ផ្ទុះ​កំហឹង!

ម៉េង កែវពេជ្ជតា ផ្ទុះ​កំហឹង!



ភ្នំពេញ ៖ ថ្មីៗ​នេះ​អ្នកចម្រៀងសំឡេង​រៃកណ្ដឹង​ពីរោះ​រណ្ដំ​ចិត្ត​អ្នកនាង ម៉េង កែវពេជ្ជតា បាន​ផ្ទុះ​កំហឹង​នឹង​ការ​ចុះផ្សាយ​ព័ត៌មាន​ថា ​អ្នកនាង​បាន​លើក​កកាយ​បើក​ការ​ហែកហួរ​អតីត​ស្វាមី​ដែល​ធ្លាប់​ធ្វើ​ឲ្យ​អ្នកនាង​មានការ​ឈឺចាប់​ស្អិត​ទ្រូង​ ព្រោះតែ​ប្តី​មាន​ស្រី​ថ្មី​។ ក្រោយពី​មានការ​ចុះផ្សាយ​បែបនេះ​បាន​ធ្វើ​ឲ្យ​សាមីខ្លួន​អ្នកនាង ម៉េង កែវពេជ្ជតា ឆួល​ចុង​ច្រមុះ​ចេញមុខ​ឆ្លើយតប​វិញ​ថា​ អ្នក​ដែល​សរសេរ​រឿង​នេះ ​ជា​មនុស្ស​ចង្រៃ។

ម៉េង កែវពេជ្ជតា ផ្ទុះ​កំហឹង!

តារា​ចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតា បាន​សរសេរ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​Facebook​ខ្លួន​ថា ខ្ញុំ​ខំ​ទៅ​ចូលរួម​កម្មវិធី​ ដើម្បី​អភិរក្ស​ល្ខោនខោល​ ដោយ​ស្មោះ​អស់ពី​ចិត្ត​ ដោយ​មិន​គិត​ពី​ពេលវេលា​ថវិកា​ផ្ទាល់ខ្លួន​អី​បន្តិច​សោះ​ ហើយ​មិនមែន​ទៅ​តែឯង​ទៀត​ បាន​ទាំង​នាំ​បងប្អូន​ទៅ​ស្ទើរ​អស់ពី​ផ្ទះ​រួម​ទាំង​មិត្ត​គាំទ្រ​ទៅ​ជួយ​ចូលរួម​ផង​ តែ​ពួកគេ​មិន​សរសេរ​មិន​លើក​សរសើរ​ បែរជា​ទៅ​សរសេរ​បំផ្លើស​ថា ​ខ្ញុំ​ទៅ​និយាយ​រំលឹក​រឿង​ចាស់ យ៉ាង​គ្មាន​សីលធម៌​ទៅវិញ ??​។

ម៉េង កែវពេជ្ជតា ផ្ទុះ​កំហឹង!

អ្នកនាង ម៉េង កែវពេជ្ជតា បាន​ព្រលះ​យ៉ាង​ចាស់ដៃ​ទៀត​ថា មនុស្ស​ចង្រៃ កើតមក​ដើម្បី​តែ​ស៊ី​ខ្ទុះ ស៊ី​ឈាម និង​ស៊ី​លាមក​ទេ ​ឬ​យ៉ាងម៉េច ​ទើប​អំពើ​ល្អ​របស់ខ្ញុំ​អ្នកឯង​មិនដែល​ទទួលយក ? តើ​ខ្ញុំ​បាន​ទៅ​ធ្វើ​ស្អី​ម្តាយ​ឯង ? ចង់​បំផ្លាញ​ខ្ញុំ​ណាស់​មែន​ទេ ? ដែល​ក្នុង​ថ្ងៃ​នោះ​អ្នក​ឯង​…​។ តើ​​ខ្ញុំ​បាន​ទៅ​ធ្វើ​អ្វី​អ្នកឯង​? ចង់​បំផ្លាញ​ខ្ញុំ​ណាស់​មែន​ទេ ​ដែល​ថ្ងៃ​នោះ​អ្នកឯង​ឃើញ​ខ្ញុំ​ជោគជ័យ ឃើញ​គ្រប់គ្នា​គេ​គាំទ្រ​ខ្ញុំ​នឹង​ឲ្យ​កិត្តិយស​ខ្ញុំ​អ្នកឯង​ច្រណែន​ក្នុង​ឱរា​ណាស់​មែន​ទេ​?​។

ម៉េង កែវពេជ្ជតា ផ្ទុះ​កំហឹង!

គួរ​រម្លឹក​ថា ​កាលពី​ថ្មីៗ​កន្លង​មកនេះ ​មាន​សារព័ត៌មាន​ក្នុងស្រុក​មួយ ​បាន​សរសេរ​ចុះផ្សាយ​ថា​តារា​ចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតា បាន​រំលឹក​បើក​កកាយ​រឿង​អតីត​ស្វាមី​មាន​ស្រី​ ព្រមទាំង​ការ​ឈឺចាប់​ដែល​អ្នកនាង​ធ្លាប់​ជួបប្រទះ​ គ្រា​ដែល​រស់នៅ​សាង​សុភមង្គល​ស្នេហា​ជាមួយគ្នា។ ប៉ុន្តែ​យ៉ាង​ណាមិញ​បន្ទាប់ពី​មានការ​ចុះផ្សាយ​ព័ត៌មាន​នេះ​ មិន​ទាន់​បាន​ប៉ុន្មាន​ម៉ោង​ផង​ គេ​ក៏​ឃើញ​មាន​ប្រតិកម្ម​ឆ្លើយតប​វាយបក​ពី​សំណាក់​តារា​ចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតា ភ្លាមៗ​ផង​ដែរ​ដោយ​នាង​ចាត់​ទុក​ព័ត៌មាន​នេះ​ថា ​ជា​ការ​សរសេរ​បំផ្លើស​ផ្ទុយ​ពី​ការពិត​ទាំងស្រុង​៕

ម៉េង កែវពេជ្ជតា ផ្ទុះ​កំហឹង!

ម៉េង កែវពេជ្ជតា ផ្ទុះ​កំហឹង!

ម៉េង កែវពេជ្ជតា ផ្ទុះ​កំហឹង!

ម៉េង កែវពេជ្ជតា ផ្ទុះ​កំហឹង!