ឃើញ​ប្តី​នៅក្នុង​រថយន្ត​ជាមួយ​ស្រី​ផ្សេង ធ្វើឱ្យ​តារា​ស្រី Christine Ng …​

6 Videos


ចំណងអាពាហ៍ពិពាហ៍ ១៧ ឆ្នាំរបស់តារាសម្តែងស្រីល្បីឈ្មោះ Christine Ng និង ស្វាមី Kasey Lin ត្រូវបានមហាជនជាច្រើន ក៏ដូចជាមិត្តភក្តិមួយចំនួនកោតសរសើរយ៉ាងខ្លាំង តែយ៉ាងណាក្តី កាលពីពេលថ្មីៗនេះ ស្រាប់តែមានសារព័ត៌មានមួយបានចុះផ្សាយពីរឿងស្វាមីនាងនៅជាមួយស្រីម្នាក់ផ្សេងទៀតក្នុងរថយន្តជាមួយគ្នាអស់រយៈពេល ២ ម៉ោង ដែលបង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

P9

មិនត្រឹមតែមហាជននោះទេ សូម្បីតែតារាសម្តែងស្រីវ័យ ៤៧ ឆ្នាំរូបនេះក៏ភ្ញាក់ផ្អើលនឹងព័ត៌មាននេះដូចគ្នា ហើយនាងក៏សារភាពផងដែរថា នាងក៏មានអារម្មណ៍តូចចិត្តខ្លះដែរចំពោះរឿងនេះ។ នាងបានបន្ថែមទៀតថា នាងមិនស្គាល់ថា ស្ត្រីម្នាក់នោះជានរណាទេ តែនាងនឹងសួរប្តីនាងឲ្យច្បាស់ចំពោះរឿងនេះ ពេលដែលប្តីនាងមកផ្ទះវិញ។ នៅពេលដែលមានសំណួរសួរថា នាងអាចនឹងលែងលះឬយ៉ាងណាចំពោះរឿងនេះ នាងបានឆ្លើយតបវិញថា នាងត្រូវយល់ច្បាស់ពីរឿងនេះសិន ដោយនាងត្រូវផ្តល់ទំនុកចិត្តលើស្វាមីខ្លួនជាមុនសិន ។

ឃើញ​ប្តី​នៅក្នុង​រថយន្ត​ជាមួយ​ស្រី​ផ្សេង ធ្វើឱ្យ​តារា​ស្រី Christine Ng …​

គួររំឭកដែរថា លោក Kasey ជាស្វាមីទីពីររបស់នាង Christine ដែលស្វាមីទីមួយរបស់នាងបានលាចាកលោក ក្រោយរៀបការបានត្រឹមតែ ១៣ ថ្ងៃ ដោយអាការគាំងបេះដូង។ នៅពេលនោះដែរ នាងត្រូវបានគេដាក់ងារថាជាស្រីចង្រៃផងដែរ រហូតធ្វើឲ្យអាជីពសិល្បៈរបស់នាងដាំក្បាលចុះ ស្ទើរតែមិនគួរឲ្យជឿ ត្រឹមតែមួយប៉ប្រិចភ្នែក ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

ឃើញ​ប្តី​នៅក្នុង​រថយន្ត​ជាមួយ​ស្រី​ផ្សេង ធ្វើឱ្យ​តារា​ស្រី Christine Ng …​
ឃើញ​ប្តី​នៅក្នុង​រថយន្ត​ជាមួយ​ស្រី​ផ្សេង ធ្វើឱ្យ​តារា​ស្រី Christine Ng …​
ឃើញ​ប្តី​នៅក្នុង​រថយន្ត​ជាមួយ​ស្រី​ផ្សេង ធ្វើឱ្យ​តារា​ស្រី Christine Ng …​
ឃើញ​ប្តី​នៅក្នុង​រថយន្ត​ជាមួយ​ស្រី​ផ្សេង ធ្វើឱ្យ​តារា​ស្រី Christine Ng …​
ឃើញ​ប្តី​នៅក្នុង​រថយន្ត​ជាមួយ​ស្រី​ផ្សេង ធ្វើឱ្យ​តារា​ស្រី Christine Ng …​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត