គន្លឹះល្អៗរឿង​ការងារ​ក្នុង​ផ្ទះបាយ​

ខាងក្រោមនេះគឺជាគន្លឹះល្អៗដែលបងៗស្ត្រីមេផ្ទះគួរតែដឹងសម្រាប់ការងារទុកដាក់ថែទាំចំណីអាហារ និងរឿងការងារចង្ក្រានជើងឆ្នាំង
ដែល ឡារ៉ែន នឹងជម្រាបជូនដូចតទៅ។

១. រក្សាទុកដាក់បន្លែមិនឱ្យឆាប់ស្អុយរលួយ
បន្លែដែលត្រូវទឹក ហើយនឹងរក្សាសំណើមនៅតាមធាង និងស្រទាប់ស្លឹកធ្វើឱ្យឆាប់ស្អុយខូចលឿនណាស់ ដូច្នេះពេលទិញមកពីផ្សារភ្លាម បើមិនទាន់យកមកចម្អិនជាម្ហូបអាហារទេនោះ ក៏មិនគួរលាងឱ្យត្រូវទឹកឡើយ តែគួរយកទៅដាក់ក្នុងថង់ផ្លាស្ទិក ដោយញែកប្រភេទគ្នា(បន្លែស្លឹក បន្លែដើម-ល-) និងរក្សាទុកនៅក្នុងប្រអប់ទុកដាក់បន្លែក្នុងទូទឹកកក តែមិនគួរឱ្យលើសពី1សប្តាហ៍ឡើយ។  

២. រក្សាមើមរំដេងឱ្យនៅស្រស់បានយូរ
មើមរំដេងស្រស់ដែលទិញមកផ្សំគ្រឿងក្នុងម្ហូបអាហារគ្រប់ពេលនោះតែងតែប្រើមិនដែលអស់ឡើយ ដូច្នេះគួររក្សាទុកនៅក្នុងកំប៉ុងអំបិល ឬយកអំបិលដាក់ក្នុងពែង ហើយដាក់រំដេងលាយឡំជាមួយអំបិលនោះ តែប៉ុណ្ណឹងអ្នកក៏មានមើមរំដេងស្រស់ៗទុកសម្រាប់ផ្សំគ្រឿងម្ហូបអាហារលើកក្រោយទៀតមិនខាន។

៣. រក្សាសាលាដ-សឱ្យនៅស្រស់បានយូរ
សាលាដ-សគឺជាបន្លែដែលគេចូលចិត្តទទួលទានបែបញាំ តែស្លឹកសាលាដ-សឆាប់ខូចខ្លាំងណាស់ វិធីការពារមិនឱ្យបន្លែប្រភេទនេះឆាប់ស្វិតស្រពោនទ្រោមនោះ ចូរបងៗស្ត្រីមេផ្ទះច្របាច់ទឹកក្រូចឆ្មារ ហើយដាក់សម្បកចូលទៅក្នុងទឹកស្អាតដែលត្រៀមរួចជាស្រេចនៅក្នុងចានដែកលាងបន្លែ បន្ទាប់មកយកស្លឹកសាលាដសមកត្រាំនៅក្នុងទឹកល្បាយនោះមួយស្របក់ វានឹងធ្វើឱ្យស្លឹកសាលាដសនៅស្រស់បានកាន់តែយូរឡើង។

៤. ត្រាវរមាស់ដៃ
ត្រាវឆៅ បើយើងយកមកលាង ឬបកសម្បកចេញនោះ វានឹងធ្វើឱ្យរមាស់ដៃ គន្លឹះល្អៗក្នុងការបកសម្បកត្រាវមិនឱ្យរមាស់ដៃនោះគឺ ចូរយកត្រាវដែលប្រុងបកសម្បកទៅរោលភ្លើងឱ្យសព្វមួយភ្លែត រួចយកទៅលាងចេញ ពេលបកសម្បកអ្នកនឹងលែងរមាស់ដៃទៀតហើយ។

៥. កម្ចាត់ក្លិនទំពាំងជ្រក់
ទំពាំងជ្រក់ជាអាហារដែលមានក្លិនផ្អូមជូរ វិធីកែខៃគឺ យកទំពាំងជ្រក់មកស្ងោរក្នុងទឹកឱ្យលិចទំពាំង ដាក់ស្ករត្នោត1ស្លាបព្រាបាយអំបិលម៉ដ្ឋ1ស្លាបព្រាកាហ្វេ ស្ងោរឱ្យពុះមួយភ្លែត រួចយកទៅចាក់ទឹកចោល ហើយយកមកលាងឱ្យស្អាត ពេលយកទៅធ្វើម្ហូបនឹងលែងមានធំុក្លិនទៀតហើយ។

៦. កុំបោះចោលសម្បកផ្លែក្រូចថ្លុង
សម្បកផ្លែឈើជាច្រើនប្រភេទ អាចនាំយកទៅប្រើឱ្យកើតជាប្រយោជន៍បាន ដូចជា ដាក់នៅក្រោមដើមផ្កា ឬដើមឈើផ្សេងៗ វានឹងរលួយក្លាយជាជីធម្មជាតិ ដោយមិនចាំបាច់ទុកឱ្យស្អុយរលួយចោលឥតប្រយោជន៍នោះឡើយ ឬសម្បកផ្លែធុរេនអាចយកទៅហាលឱ្យស្ងួត រួចយកមកធ្វើជាអុសដុតបាន។ សម្បកផ្លែក្រូចថ្លុងក៏ដូចគ្នាដែរ ឡារ៉ែន មានវិធីដែលនឹងណែនាំឱ្យយកទៅប្រើជាប្រយោជន៍បាន ដោយការនាំយកមកស្ងោរទុកមួយស្របក់ បន្ទាប់ពីនោះក៏យកផ្នែកខាងក្នុងរបស់សម្បកផ្លែក្រូចថ្លុងមកដុសខាត់ឧបករណ៍ផ្ទះបាយដែលធ្វើពីអាលុយមីញ៉ូម ដូចជា ស្លាបព្រា វែកឆា វែកបាយ-ល- វានឹងធ្វើឱ្យវត្ថុទាំងនោះស្អាតភ្លឺរលោងចាំងដូចថ្មីម្តងទៀតអីុចឹង៕

ប្រភព៖ lareine

  • គន្លឹះល្អៗរឿង​ការងារ​ក្នុង​ផ្ទះបាយ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/23  Category:ចំនេះដឹង
Tags: